« ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩ ៖ ‹ បរិសុទ្ធដល់ព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២–៨ ខែ ឧសភា ។ និក្ខមនំ ៣៥–៤០, លេវីវិន័យ ១, ១៦, ១៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២–៨ ខែ ឧសភា
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ១៦; ១៩
« បរិសុទ្ធដល់ព្រះយេហូវ៉ា »
ពេលបងប្អូនសិក្សាព្រះគម្ពីរ សូមផ្ដោតទៅលើចំណាប់អារម្មណ៍ខាងវិញ្ញាណដែលបងប្អូនទទួលបានអំពីរបៀបដែលបងប្អូនអាចប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការចាកចេញពីអេស៊ីព្ទ—មានសារៈសំខាន់ និងក៏មានអព្ភូតហេតុដែរ—ពុំបានសម្រេចព្រះរាជបំណងរបស់ព្រះសម្រាប់កូនចៅនៃអ៊ីស្រាអែលទាំងស្រុងនោះទេ ។ សូម្បីតែភាពរុងរឿងនាពេលអនាគតលើដែនដីសន្យាក៏មិនមែនជាគោលបំណងចុងក្រោយរបស់ព្រះសម្រាប់ពួកគេទេ ។ ទាំងនេះគ្រាន់តែជាជំហានឆ្ពោះទៅកាន់អ្វីដែលព្រះមានព្រះទ័យចង់បានសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ប៉ុណ្ណោះ ៖ « ថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះ ដែលជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ » ( លេវីវិន័យ ១៩:២ ) ។ តើព្រះបានព្យាយាមធ្វើឲ្យប្រជារាស្រ្តរបស់ទ្រង់បរិសុទ្ធយ៉ាងដូចម្តេច នៅពេលពួកគេពុំបានដឹងអ្វីក្រៅតែពីការជាប់ជាឈ្លើយសឹកអស់ជាច្រើនជំនាន់មកនោះ ? ទ្រង់បានបង្គាប់ពួកគេឲ្យបង្កើតកន្លែងបរិសុទ្ធមួយថ្វាយដល់ព្រះអម្ចាស់—រោងឧបោសថនៅក្នុងទីរហោស្ថាន ។ ទ្រង់បានប្រទានដល់ពួកគេនូវសេចក្តីសញ្ញា និងក្រឹត្យវិន័យដើម្បីដឹកនាំសកម្មភាពរបស់ពួកគេ ហើយនៅទីបំផុត ដើម្បីផ្លាស់ប្តូរដួងចិត្តរបស់ពួកគេ ។ ហើយនៅពេលពួកគេខ្វះការព្យាយាមដើម្បីគោរពតាមក្រឹត្យវិន័យទាំងនោះ ទ្រង់បានបង្គាប់ពួកគេឲ្យធ្វើដង្វាយសត្វដើម្បីជានិមិត្តរូបនៃដង្វាយធួនសម្រាប់អំពើបាបរបស់ពួកគេ ។ អ្វីៗទាំងអស់នេះក្នុងគោលបំណងចង្អុលបង្ហាញគំនិតរបស់ពួកគេ ដួងចិត្តរបស់ពួកគេ និងជីវិតរបស់ពួកគេឆ្ពោះទៅកាន់ព្រះអង្គសង្រ្គោះ និងសេចក្តីប្រោសលោះដែលទ្រង់ប្រទានឲ្យ ។ ទ្រង់គឺជាផ្លូវពិតទៅកាន់ភាពបរិសុទ្ធ សម្រាប់សាសន៍អ៊ីស្រាអែល និងសម្រាប់យើង ។ យើងទាំងអស់គ្នាបានចំណាយពេលខ្លះនៅក្នុងការជាប់ឃុំឃាំងនៃអំពើបាប ហើយយើងទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យប្រែចិត្ត—ឲ្យបោះបង់ចោលអំពើបាប និងធ្វើតាមព្រះយេស៊ូវ គ្រីស្ទ ដែលទ្រង់បានសន្យាថា « យើងអាចធ្វើឲ្យអ្នកក្លាយទៅជាបរិសុទ្ធបាន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦០:៧ ) ។
សម្រាប់ទិដ្ឋភាពទូទៅស្ដី ពីគម្ពីរលេវីវិន័យ សូមមើល « លេវីវិន័យ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំមានភាពបរិសុទ្ធដូចជាទ្រង់ ។
និក្ខមនំ ២៥–៣១ កត់ត្រាសេចក្តីណែនាំរបស់ព្រះអម្ចាស់ដល់សាសន៍អ៊ីស្រាអែលអំពីរបៀបដើម្បីសង់រោងឧបោសថ ជាទីកន្លែងដែលពិធីបរិសុទ្ធដ៏ពិសិដ្ឋនឹងជួយដល់ពួកគេក្លាយជារាស្រ្តដ៏បរិសុទ្ធ ។ និក្ខមនំ ៣៥–៤០ ពិពណ៌នាអំពីកិច្ចខិតខំរបស់សាសន៍អ៊ីស្រាអែលដើម្បីប្រតិបត្តិតាមសេចក្តីណែនាំទាំងនេះ ។ នៅពេលបងប្អូនអាន ជំពូកទី ៣៥–៤០ សូមរកមើលអ្វីដែលព្រះអម្ចាស់បានសុំឲ្យប្រជារាស្រ្តរបស់ទ្រង់ដាក់នៅក្នុងរោងឧបោសថ ហើយសូមពិចារណាពីអ្វីដែលវត្ថុទាំងនេះអាចតំណាងឲ្យ និងអ្វីដែលវាស្នើចំពោះបងប្អូនអំពីការកាន់តែមានភាពបរិសុទ្ធច្រើនឡើង ។ ជាពិសេស សូមពិចារណាអំពីរបៀបដែលវត្ថុទាំងនេះបង្វែរគំនិតរបស់បងប្អូនឆ្ពោះទៅរកព្រះអង្គសង្រ្គោះ ។ តុមួយបែបនេះអាចជួយបងប្អូនបាន ៖
តើបងប្អូនបានរកឃើញអ្វី ? |
តើវាអាចតំណាងអ្វី ? |
---|---|
តើបងប្អូនបានរកឃើញអ្វី ? ហិបនៃសេចក្តីសញ្ញា ( និក្ខមនំ ៣៧:១–៩; ៤០:២០–២១ ) | តើវាអាចតំណាងអ្វី ? វត្តមានរបស់ព្រះ សេចក្តីសញ្ញា និងបទបញ្ញត្តិរបស់ទ្រង់ |
តើបងប្អូនបានរកឃើញអ្វី ? អាសនាគ្រឿងក្រអូប ( និក្ខមនំ ៤០:២៦–២៧; សូមមើលផងដែរ និក្ខមនំ ៣០:១, ៦–៨ ) | តើវាអាចតំណាងអ្វី ? ការអធិស្ឋានឡើងទៅព្រះអម្ចាស់ |
តើបងប្អូនបានរកឃើញអ្វី ? ជើងទាន ឬ ជើងចង្កៀង ( និក្ខមនំ ៣៧:១៧–២៤ ) | |
តើបងប្អូនបានរកឃើញអ្វី ? អាសនាគ្រឿងដង្វាយ ( និក្ខមនំ ៣៨:១–៧; សូមមើលផងដែរ និក្ខមនំ ២៧:១; ២៩:១០–១៤ ) | |
តើបងប្អូនបានរកឃើញអ្វី ? អាងទឹក ( បាស៊ីនទឹក ) ( និក្ខមនំ ៣០:១៧–២១ ) | |
ប្រសិនបើបងប្អូនបានចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ តើបងប្អូនបានរៀនអ្វីខ្លះអំពីរោងឧបោសថចេញពី និក្ខមនំ ៣៥–៤០ ដែលរំឭកបងប្អូនពីបទពិសោធន៍របស់បងប្អូននៅទីនោះ ? ( សូមមើលផងដែរ « គំនិតដើម្បីពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា » ) ។ សូមពិចារណាពីរបៀបដែលសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យកាន់តែបរិសុទ្ធដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទ ។
ពិតប្រាកដណាស់ ការគ្រាន់តែទៅកន្លែងបរិសុទ្ធវាមិនបានធ្វើឲ្យយើងបរិសុទ្ធនោះទេ ។ លេវីវិន័យ ១៩ ពិពណ៌នាក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានឲ្យដើម្បីជួយសាសន៍អ៊ីស្រាអែលកើនឡើងនៅក្នុងភាពបរិសុទ្ធ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងបទបញ្ញត្តិទាំងនេះដែលអាចជួយបងប្អូនកាន់តែបរិសុទ្ធ ? តើបងប្អូនទទួលអារម្មណ៍អ្វីខ្លះ ដើម្បីរស់នៅតាមគោលការណ៍ទាំងនេះឲ្យកាន់តែពេញលេញ ?
សូមមើលផងដែរ Carol F. McConkie, “The Beauty of Holiness,” Liahona, ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៩–១២; “The Tabernacle” ( វីដេអូ ), ChurchofJesusChrist.org; Bible Dictionary សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បរិសុទ្ធភាព »; គេហទំព័រ temples.ChurchofJesusChrist.org ។
ព្រះអម្ចាស់សុំឲ្យខ្ញុំថ្វាយដង្វាយដោយស្ម័គ្រពីចិត្ត ។
នៅក្នុងឆ្នាំដែលបន្ទាប់ពីចាកចេញពីស្រុកអេស៊ីព្ទ នោះទំនាក់ទំនងនៃកូនចៅអ៊ីស្រាអែលជាមួយនឹងព្រះយេហូវ៉ាត្រូវបានពិពណ៌នាថាមិនជាប់លាប់ ។ ប៉ុន្តែ កាលបងប្អូនអាន និក្ខមនំ ៣៥:៤–៣៦:៧ សូមកត់ចំណាំពីរបៀបដែលសាសន៍អ៊ីស្រាអែលបានឆ្លើយតបទៅនឹងបទបញ្ញត្តិដើម្បីសង់រោងឧបោសថ ។ តើបងប្អូនរៀនអ្វីខ្លះមកពីពួកសាសន៍អ៊ីស្រាអែល ដែលអាចជួយបងប្អូនឲ្យបម្រើព្រះអម្ចាស់បានប្រសើរជាងមុន ?
ប្រធាន បូនី អិល អូស្ការសុន បានបង្រៀនថា « សមាជិកម្នាក់ៗគួរដឹងថា មានគេត្រូវការគាត់ប៉ុណ្ណា ។ បុគ្គលម្នាក់ៗមានអ្វីមួយដែលសំខាន់ដើម្បីចូលរួមចំណែក ហើយមានទេពកោសល្យ និងសមត្ថភាពដ៏វិសេសដែលជួយធ្វើឲ្យកិច្ចការដ៏សំខាន់នេះឆ្ពោះទៅមុខ » ( « Young Women in the Work » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៧ ) ។ កាលបងប្អូនអាន និក្ខមនំ ៣៦:១–៤ សូមពិចារណាពីអ្វីដែលព្រះអម្ចាស់បាន « ដាក់ » ចូលទៅក្នុងចិត្តបងប្អូន ។ សូមពិចារណាទូលសួរព្រះវរបិតាសួគ៌ពីអ្វីដែលទ្រង់បានប្រទានដល់បងប្អូន ដើម្បីបងប្អូនអាចចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ។
តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចទទួលបានការអភ័យទោស ។
ភាគច្រើននៃគម្ពីរលេវីវិន័យហាក់ដូចជាមានភាពចម្លែកចំពោះយើង—ដូចជាការបូជាសត្វ ពិធីសាសនាដែលពាក់ព័ន្ធនឹងឈាម និងទឹក ព្រមទាំងក្រឹត្យវិន័យដែលគ្រប់គ្រងព័ត៌មានលម្អិតនៃជីវិត ។ ប៉ុន្តែពិធីសាសនា និងក្រឹត្យវិន័យទាំងនេះគឺជាមធ្យោបាយដើម្បីបង្រៀនគោលការណ៍ដែលស្រដៀងគ្នា—ការប្រែចិត្ត បរិសុទ្ធភាព និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដើម្បីស្វែងរកគោលការណ៍ទាំងនេះនៅពេលបងប្អូនអាន លេវីវិន័យ ១:១–៩; ១៦ សូមពិចារណាពីសំណួរដូចតទៅនេះ ៖ តើខ្ញុំអាចរៀនអ្វីខ្លះមកពីការបូជាទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ? តើខ្ញុំដូចគ្នានឹងពួកអ្នកដែលធ្វើការបូជាទាំងនេះដោយរបៀបណា ? បងប្អូនគួរពិចាណាពិនិត្យមើលឡើងវិញនូវ « គំនិតដើម្បីពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា » នៅក្នុងសៀវភៅនេះ និង « បូជា » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
និក្ខមនំ ៣៦:១–៧ ។នៅក្នុង និក្ខមនំ ៣៦:១–៧ តើយើងបានរៀនអ្វីខ្លះចេញមកពីរបៀបដែលពួកសាសន៍អ៊ីស្រាអែលបានឆ្លើយតបទៅនឹងបទបញ្ញត្តិដើម្បីសង់រោងឧបោសថ ។ បងប្អូនអាចគិតជាគ្រួសារអំពីរបៀបដែលព្រះអម្ចាស់បានអញ្ជើញយើងឲ្យចូលរួមក្នុងកិច្ចការរបស់ទ្រង់ ។ តើយើងអាចធ្វើតាមគំរូរបស់ពួកសាសន៍អ៊ីស្រាអែលដោយរបៀបណា ?
-
និក្ខមនំ ៤០ ។នៅពេលបងប្អូនអាន និក្ខំមនំ ៤០ រួមគ្នា បងប្អូនអាចអញ្ជើញសមាជិកគ្រួសារឲ្យលើកដៃពួកគេឡើងរាល់ពេលដែលពួកគេស្ដាប់ឮឃ្លាមួយដូចជា « ដូចជាព្រះយេហូវ៉ាបានបង្គាប់មក » ។ តើយើងបានរៀនអ្វីខ្លះមកពីជំពូកនេះអំពីការគោរពប្រតិបត្តិចំពោះព្រះអម្ចាស់ ?
-
និក្ខមនំ ៤០:១–៣៤ ។នៅពេលបងប្អូនអានអំពីការប្រមូលផ្ដុំនៃរោងឧបោសថនៅក្នុង និក្ខមនំ ៤០ បងប្អូនអាចធ្វើការរួមគ្នាដើម្បីកំណត់ពីផ្នែកខុសគ្នានៃរោងឧបោសថ ដោយប្រើរូបភាពដែលភ្ជាប់មកជាមួយនឹងគម្រោងមេរៀននេះ ។ ដើម្បីភ្ជាប់ការពិភាក្សានេះជាមួយការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធនៅក្នុងសម័យរបស់យើង បងប្អូនអាចមើលជាមួយគ្នា “Why Latter-day Saints Build Temples” គេហទំព័រ (temples.ChurchofJesusChrist.org) or watch the video “Temples” (ChurchofJesusChrist.org). ។
-
លេវីវិន័យ ១៩ ។សមាជិកគ្រួសារម្នាក់ៗអាចស្វែងរកខគម្ពីរមួយនៅក្នុងជំពូកនេះដែលពួកគេមានអារម្មណ៍ថានឹងជួយពួកគេ « បានបរិសុទ្ធ » ( លេវីវិន័យ ១៩:២ ) ហើយចែកចាយជាមួយក្រុមគ្រួសារ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ឲ្យខ្ញុំកាន់តែវិសុទ្ធ » ទំនុកតម្កើង ល.រ ៧១ ។