ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ « មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​ឯង​ហើយ »


« ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ ‹ មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​ឯង​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្យាការី​កំពុង​និយាយ​ទៅកាន់​មនុស្សម្នាក់

យេរេមា ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ១០–១៦ ខែ តុលា

យេរេមា ១–៣; ; ១៦–១៨; ២០

« មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​ឯង​ហើយ »

អែលឌើរ ដាវីឌ អេ បែដណា បាន​មាន​ប្រសាសន៍ថា « របៀប​មួយ​ដែល​ខ្ញុំ​ស្តាប់​ឮ [ ព្រះអម្ចាស់ ] គឺ​នៅក្នុង​ព្រះគម្ពីរ ។ ព្រះគម្ពីរ​បានកត់ត្រា​សំឡេង​របស់​ព្រះអម្ចាស់​ទុក​ជាមុន » ( « ‹ Hear Him › in Your Heart and in Your Mind » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ដំបូង​ឡើយ យេរេមា​ពុំគិតថា​លោក​នឹង​ធ្វើ​ជា​ព្យាការី​ដ៏​ល្អ​ម្នាក់​នោះទេ ។ នៅពេល​ព្រះអម្ចាស់​ហៅ​លោក​ដំបូង​ឡើយ​លោក​បាន​តវ៉ា​ថា « មើល ទូលបង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ » ( យេរេមា ១:៦ ) ។ ព្រះអម្ចាស់​បាន​បញ្ជាក់​ដល់​លោកថា « យើង​បាន​ដាក់​ពាក្យ​របស់​យើង​នៅ​ក្នុង​មាត់​ឯង​ហើយ » ( ខទី ៩ ) ។ យេរេមា​មាន​អារម្មណ៍​ថា លោក​គ្មាន​បទពិសោធន៍ លោក​ជា « មនុស្ស​ក្មេង » ( ខទី ៦ ) ប៉ុន្តែ​ព្រះអម្ចាស់​បានពន្យល់ថា តាមពិតនោះ លោក​បាន​ត្រៀមខ្លួន​ច្រើន​ជាង​អ្វី​ដែល​លោក​បានដឹង—គឺ​លោក​ត្រូវ​បាន​តែង​តាំង​ឡើង​ឲ្យ​មាន​ការហៅ​នេះ តាំង​ពីមុន​ពេល​លោក​បាន​កើតមក​ម្ល៉េះ ( សូមមើល ខទី ៥ ) ។ ដូច្នេះ យេរេមា​បាន​ទុកចោល​សេចក្តីភ័យខ្លាច​របស់​លោក​មួយ​អន្លើ ហើយ​បាន​ទទួល​យក​ការហៅ​នេះ ។ លោក​បាន​ព្រមាន​ដល់​ស្តេច និង​ពួកសង្ឃ​របស់​ក្រុង​យេរូសាឡិម​ថា ការសម្តែង​ជា​បរិសុទ្ធ​របស់​ពួកគេ​នឹង​មិន​សង្រ្គោះ​ពួកគេ​ពី​មហន្តរាយ​ឡើយ ។ « មនុស្ស​ក្មេង » ដែល​បានគិត​ថា​ខ្លួន​មិន​អាច​និយាយ​បាន ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះ « នៅ​ក្នុង​ចិត្ត [ របស់​គាត់ ] កើត​មាន​ដូច​ជា​ភ្លើង​ឆេះ » ហើយ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ( យេរេមា ២០:៩ ) ។

ដំណើររឿង​របស់​យេរេមា​ក៏​ជា​ដំណើររឿង​របស់​យើង​ផងដែរ ។ ព្រះ​បាន​ស្គាល់​យើង​ពី​មុនយើង​បាន​ចាប់កំណើត​ផងដែរ ហើយ​បានតែងតាំងយើង​ជាមុន ដើម្បី​ធ្វើកិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ នៅក្នុង​ចំណោម​កិច្ចការផ្សេងៗទៀត កិច្ចការ​នោះ​រួមបញ្ចូល​អ្វីមួយ​ដែល​យេរេមា​បាន​មើលឃើញ​ជាមុន ៖ ការប្រមូលផ្តុំ​រាស្រ្ត​របស់​ព្រះ ម្តងមួយៗ ដើម្បី « នាំ [ ពួកគេ ] ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ » ( យេរេមា ៣:១៤ ) ។ ហើយ​ទោះបី​ជា​យើង​មិន​ដឹង​ពិត​ប្រាកដ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ឬ​និយាយ​ក្ដី ក៏ « ព្រះ​យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូលមក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ…ដ្បិត​យើង​នៅ​ជាមួយ » ( យេរេមា ១:៨, ១៩ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​យេរេមា សូម​មើល « យេរេមា » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យេរេមា ១:៤–១៩; ៧:១–៧; ២០:៨–១០

ពួកព្យាការី​ទាំងឡាយ​ត្រូវបាន​ហៅ​ឲ្យ​ថ្លែង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។

នៅពេល​បងប្អូន​អាន យេរេមា ១:៤–១៩ អំពី​ការហៅ​របស់​យេរេមា​ឲ្យ​ធ្វើ​ជា​ព្យាការី សូម​សញ្ជឹង​គិត​ពី​តួនាទី​របស់​ព្យាការី​នៅក្នុង​ជីវិត​របស់​បងប្អូន ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ពួក​ព្យាការី ចេញពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​យេរេមា ? ( សូមមើល​ផងដែរ យេរេមា ៧:១–៧ ) ។ ការបង្រៀន​របស់​យេរេមា​ត្រូវបាន​បដិសេធ​ជា​ញឹកញាប់ ( សូមមើល យេរេមា ២០:៨, ១០ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ចេញពី​ពាក្យ​សម្តី​របស់​យេរេមា​នៅក្នុង យេរេមា ២០:៩ ? សូម​រក្សា​គំនិត​នេះ​នៅក្នុង​ចិត្ត នៅពេល​បងប្អូន​សិក្សា​ការបង្រៀន​របស់​យេរេមា​ទាំងមូល ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ការបង្រៀន​ទាំងនេះ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ធ្វើ​តាម​ពួកព្យាការី​នៅ​ថ្ងៃ​ចុងក្រោយ​របស់​យើង ?

យេរេមា ១:៥

ព្រះ​ទ្រង់​ស្គាល់​ខ្ញុំ​តាំង​ពីមុន​កំណើត​ខ្ញុំ​ម្ល៉េះ ។

ពីមុន​យេរេមា​បាន​កើត​មក ព្រះ​បាន​ស្គាល់​លោក ហើយ​បាន​ជ្រើសរើស​លោក ឬ​បាន​តែងតាំង​លោក​ទុក​ជាមុន ដើម្បី​ឲ្យ​បំពេញ​បេសកកម្ម​ជាក់លាក់​មួយ​នៅលើ​ផែនដី ( សូមមើល យេរេមា ១:៥ ) ។ ហេតុអ្វី​បងប្អូន​គិតថា វា​មាន​តម្លៃ​សម្រាប់​យេរេមា ដើម្បី​ដឹង​ពី​រឿង​នេះ ?

ព្រះ​ទ្រង់​ក៏​បាន​ស្គាល់​បងប្អូន​ពីមុន​បងប្អូន​បាន​កើតមក និង​បាន​តែងតាំង​បងប្អូន​ទុក​ជាមុន​ឲ្យ​មាន​ការទទួលខុសត្រូវ​ជាក់លាក់​ផងដែរ ( សូមមើល អាលម៉ា ១៣:១–៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៣–៥៦; អ័ប្រាហាំ ៣:២២–២៣ ) ។ តើ​ចំណេះដឹង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​អ្វី​ខ្លះ​​នៅក្នុង​ជីវិត​របស់​បងប្អូន ? ប្រសិនបើ​បងប្អូន​បាន​ទទួល​ពរជ័យ​លោក​អយ្យកោ​របស់​បងប្អូន នោះ​បងប្អូន​អាច​មើល​ពរជ័យ​នោះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​សូម​ទូល​ទៅកាន់​ព្រះ ពី​របៀប​ដើម្បី​សម្រេច​បាន​អ្វី​ដែល​ទ្រង់​បាន​តែងតាំង​បងប្អូន​ឲ្យ​ធ្វើ​ទុក​ជាមុន​នោះ ។

សូមមើល​ផងដែរ Topical Guide « Foreordination » « Premortality » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

មនុស្ស​ម្នាក់​កំពុងឈរ​នៅក្នុង​អាងទឹក​បុរាណ​មួយ

ប្រជាជន​នៅ​អ៊ីស្រាអែល​ពី​បុរាណ​បានប្រើ​អាងទឹក​ដើម្បី​ស្ដុកទឹក​ដ៏​មាន​តម្លៃ ។

យេរេមា ២;

« រាស្ដ្រ​យើង​បាន​ទាំង​បោះបង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ » ។

នៅ​តំបន់​ស្ងួតហែង ដែល​ជា​កន្លែង​ពួកសាសន៍​អ៊ីស្រាអែល​បាន​រស់នៅ ប្រជាជន​បាន​ស្ដុក​ទឹក​ដ៏មាន​តម្លៃ​នៅ​ក្នុង​អាង​ក្រោម​ដី​មួយ​ដែល​បាន​ហៅថា អាងទឹក ។ ហេតុអ្វី​ការ​ទទួល​ទឹក​ចេញពី​ក្បាលទឹក ប្រសើរ​ជាង​ការពឹង​ផ្អែក​ទៅលើ​អាងទឹក ? តើ​ការ​បោះបង់ « ក្បាល​ទឹក​រស់ » នោះ​មាន​អត្ថន័យ​យ៉ាងណា ? តើ​បងប្អូន​គិតថា « អាង​ប្រេះបែក » ដែល​បាន​រៀបរាប់​នៅក្នុង យេរេមា ២:១៣ ជា​និមិត្តរូប​អំពី​អ្វី ? នៅពេល​បងប្អូន​អាន យេរេមា ២ និង  សូម​កត់សម្គាល់​ពី​របៀប​ដែល​ប្រជាជន​បាន​បោះបង់​ចោល​ទឹក​រស់​របស់​ព្រះអម្ចាស់ និង​សូម​គិត​អំពី​របៀប​ដែល​បងប្អូន​កំពុង​ទទួល​ទឹករស់​នៅក្នុង​ជីវិត​របស់​បងប្អូន ។

យេរេមា ៧ និយាយ​ទៅកាន់​ជន​ទាំងឡាយ​ណា​ដែល​កំពុង​ចូល​ទៅ « ទ្វារ​នៃ​ព្រះ​វិហារ​ព្រះ​យេហូវ៉ា … ទៅ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា » ( យេរេមា ៧:២ ) ។ ទោះបីជា​សំបក​ក្រៅ​របស់​ពួកគេ​បង្ហាញ​ពី​ការលះបង់​ក៏​ដោយ ក៏​ពួកគេ​មាន​កំហុស​ពី​អំពើ​អាក្រក់​ដែរ ( សូមមើល ខទី ២–១១ ) ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ប្រហែលជា​មាន​សារលិខិត​អ្វីខ្លះ​សម្រាប់​បងប្អូន​នៅក្នុង ខទី ២១–២៣ ?

យេរេមា ៣:១៤–១៨; ១៦:១៤–២១

ព្រះអម្ចាស់​នឹង​ប្រមូលផ្ដុំ​រាស្រ្ត​របស់​ទ្រង់ ។

នៅពេល​យេរេមា​បាន​ព្យាករ​ពី​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់ នោះ​លោក​បាន​និយាយថា វា​នឹង​អស្ចារ្យ​ជាង​ការ​ចេញ​ដំណើរ​ពី​ស្រុក​អេស៊ីព្ទ​ទៅទៀត ( សូមមើល យេរេមា ១៦:១៤–១៥ ) ។ នៅក្នុង​ស្មារតី​ស្រដៀងគ្នា​នោះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា « ប្អូនៗ​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅគ្រា​ដ៏ជាក់នេះ … ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ គ្មានអ្វី កើតឡើង​នៅលើ​ផែនដីនេះ ក្នុង​ពេលនេះ ដែល​សំខាន់​ជាង [ ការប្រមូល​ផ្តុំ​អ៊ីស្រាអែល ] នេះ​ទេ ។ … ការ​ប្រមូល​ផ្ដុំ​នេះ​គួរ​តែ​មានអត្ថន័យ ទាំង​ស្រុង ចំពោះ​ប្អូនៗ » ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​លើ New Era និង Ensign ឆ្នាំ ២០១៨ ទំព័រ ១២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

កាល​បងប្អូន​សិក្សា យេរេមា ៣:១៤–១៨; ១៦:១៤–២១ តើ​មានអ្វី​បំផុសគំនិត​បងប្អូន​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ? តើ​ខគម្ពីរ​ទាំងនេះ​ផ្តល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​ការប្រមូលផ្តុំ​នេះ​នឹង​កើតឡើង ? តើ​ការយល់ដឹង​បន្ថែម​អ្វី​ខ្លះ ដែល​បងប្អូន​រកឃើញ​នៅក្នុង​សារលិខិត​បន្ត​ទៀត​របស់​ប្រធាន ណិលសុន ដែល​បានដកស្រង់​ខាងលើ​នេះ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

យេរេមា ១:៥ ។បងប្អូន​អាច​ប្រើ​ខគម្ពីរ​នេះ ដើម្បី​និយាយ​អំពី​ជីវិត​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ ពីមុន​យើង​បាន​កើត​មក ។ ធនធាន​ដូចជា « ខ្ញុំ​រស់​នៅ​ស្ថាន​សួគ៌ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤០ ) និង « សេចក្តី​ផ្តើម ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​នៃ​យើង » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១–៥ ) អាច​ជួយ​បាន ។ តើ​ការដឹង​អំពី​ជីវិតមុន​ឆាកជីវិត​នេះ អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​យ៉ាងដូចម្តេច ?

យេរេមា ២:១៣; ១៧:១៣–១៤ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​ឲ្យ​មើលឃើញ​ពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​បង្ហាញ​អ្វី​ដែល​កើតឡើង នៅពេល​បងប្អូន​ចាក់​ទឹក​ចូលក្នុង​ធុង​ដែល​ប្រេះ ឬ​បែក​មួយ ។ តើ « ក្បាល​ទឹករស់ » និង « អាង​ប្រេះ​បែក » អាច​តំណាង​ឲ្យ​អ្វី ? ( យេរេមា ២:១៣ ) ។ តើ​យើង​ទទួលទាន​ទឹករស់​របស់​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូចម្តេច ?

យេរេមា ១៦:១៦ ។ប្រធាន រ័សុល អិម ណិលសុន បាន​ប្រៀបធៀប​ពួកនេសាទ និង​ពួកព្រាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ទៅនឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅថ្ងៃ​ចុងក្រោយ ( សូមមើល « The Gathering of Scattered Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។ សមាជិក​គ្រួសារ​អាច « ដេញ​ចាប់ » រក​វត្ថុ​ដែល​នៅជុំវិញ​ផ្ទះ​របស់​បងប្អូន ហើយ​និយាយ​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ « នេសាទ » និង « ដេញចាប់ » សាសន៍​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់ ។

យេរេមា ១៨:១–៦ ។ដើម្បី​ស្វែងយល់​ពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​ពិភាក្សា ឬ​បង្ហាញ​របៀប​ដែល​គេ​ធ្វើ​គ្រឿង​ស្មូន ។ តើ​សារលិខិត​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​សាសន៍​អ៊ីស្រាអែល​នៅក្នុង យេរេមា ១៨:១–៦ ? តើ​វា​មាន​ន័យ​យ៉ាងដូចម្តេច ដើម្បី​ធ្វើ​ជា​ដីឥដ្ឋ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ? ( សូមមើល​ផងដែរ អេសាយ ៦៤:៨ ) ។ ចំពោះ​ដំណើរ​រឿង​មួយ​ទៀត​ដែល​ប្រៀបធៀប​យើង​ទៅនឹង​ដីឥដ្ឋ​របស់​ជាង​ស្មូន សូមមើល​សារលិខិត​របស់​អែលឌើរ រីឆាត ជេ ម៉េណេស « The Joy of Living a Christ-Centered Life » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៧–៣០ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « អ៊ីស្រាអែល​អើយ​ព្រះ​កំពុង​ហៅ » ទំនុក​តម្កើង ល.រ. ៧ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​ដំណើររឿង ។ ជារឿយៗ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដោយ​ប្រើ​ដំណើរ​រឿង ។ សូម​គិត​អំពី​ដំណើររឿង​ចេញ​ពី​ជីវិត​របស់​បងប្អូន​ផ្ទាល់ ដែល​អាច​ធ្វើ​ឲ្យ​គោលការណ៍​ដំណឹងល្អ​មាន​លក្ខណៈ​រស់រវើក ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។

ដី​ឥដ្ឋ​នៅលើ​ថាស​វិល​របស់​ជាង​ស្មូន

« មើល ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​យើង​យ៉ាង​នោះ​ដែរ » ( យេរេមា ១៨:៦ ) ។