ថ្នាក់​សិក្ខាសាលា
« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »—ទិដ្ឋភាព​ទូទៅ


« ‹ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក ›—ទិដ្ឋភាព​ទូទៅ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ‹ ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »

ទិដ្ឋភាព​ទូទៅ

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គឺជា​ប្រសាសន៍​របស់​ព្យាការី​ដើម្បី​ជួយ​យើង​ឲ្យ​យល់​ពី​ការបង្រៀន​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ ព្រះ​បាន​បើកសម្ដែង​នៅក្នុង​ការប្រកាស​នេះ​ពី​របៀប​ដើម្បី​ទទួល​បាន​សេចក្តីសុខសាន្ត និង​សុភមង្គល​ជា​បុគ្គល និង​ជា​ក្រុមគ្រួសារ ។

រូបតំណាង​ការបំពាក់បំប៉ន ផ្ដោតលើ​សេចក្តីពិត​ដែល​នាំ​ឲ្យ​មាន​ការប្រែចិត្តជឿ និង​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ៖ ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​វិភាគ​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​ធ្វើឲ្យ​ការប្រែចិត្តជឿ​របស់​ពួកគេ​បាន​កាន់តែ​ស៊ីជម្រៅ និង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ »⁠ នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នកក៏​អាច​មើល​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​នៅក្នុង​ចំណងជើង​មេរៀន​នៅ​សប្ដាហ៍​នេះ​បាន​ផងដែរ « ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​តួនាទី​ដ៏​សំខាន់​នៃ​ក្រុមគ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ការប្រកាស​អំពី​ក្រុមគ្រួសារ ហើយ​គូសចំណាំ​ការយល់ដឹង​របស់​ពួកគេ ឬ​កត់ចំណាំ​សំណួរ​ដែល​ពួកគេ​អាច​មាន ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ច្បាប់ចម្លង​ជា​ឌីជីថល ឬ​ដែល​បោះពុម្ព​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ច្បាប់​ចម្លង​ដែល​បាន​បោះពុម្ព​នៃ មេរៀន​ទី ៧ នៃ​សៀវភៅ​សិក្សា​សម្រាប់​ថ្នាក់​វិទ្យាស្ថាន ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច សម្រាប់​សិស្ស​ដែល​មិន​អាច​ចូល​ប្រើ​បណ្ណាល័យ​ដំណឹងល្អ​បាន ។

  • វីដេអូ ៖ « Stand Strong against the Wiles of the World » ( ២៧:៤៩ សូមមើល​ចាប់ពី​នាទី​ទី ១៩:៣១ ដល់ ២០:២០ ) « Plan of Salvation—We’re Still a Family » ( ៤:៤៧ )

ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការមាន និង​ការមើលថែ​កុមារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់ ឬ​អាន​ទំនុក​នៃ​ទំនុកតម្កើង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុកតម្កើង ល.រ. ១៨៨ ) ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​សារៈសំខាន់​នៃ​កុមារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ច្បាប់ចម្លង​ជា​ឌីជីថល ឬ​ដែល​បោះពុម្ព​នៃ « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ច្បាប់​ចម្លង​នៃ​សុន្ទរកថា​ដែល​បាន​បោះពុម្ព​ចំនួន​ពីរបី​ច្បាប់ ដើម្បី​ចែកចាយ​សិស្ស​ដែល​មិន​អាច​ចូលប្រើ​បណ្ណាល័យ​ដំណឹងល្អ​បាន ៖ ដាល្លិន អេក អូក « Parents and Children » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រ ៦១–៦៧ ដេវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ ៤១–៤៤ នែល អិល អាន់ឌើរសិន « Children » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ២៨–៣១

  • វីដេអូ ៖ « សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព​ក្នុង​ផែនការ​របស់​ព្រះវរបិតា » ( ១៤:៤៦ សូមមើល​ចាប់ពី​នាទី​ទី ៨:១៣ ដល់ ៨:៤៧ )

ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​អនុវត្ត​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​ពី​គ្រា​ដែល​ពួកគេ​បាន​ដកពិសោធន៍​សុភមង្គល​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ច្បាប់ចម្លង​ជា​ឌីជីថល ឬ​ដែល​បោះពុម្ព​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំខ្លួន​ចែកចាយ​ជាមួយ​ថ្នាក់​ទាំងមូល​នូវ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​ពួកគេ និង​ហេតុអ្វី ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ច្បាប់ចម្លង​នៃ​សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន គ្រាប់គ្រាន់​សម្រាប់​ដៃគូ​ចែកចាយ ( ជែហ្វ្រី អ័រ ហូឡិន « Behold Thy Mother » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ៤៩ )