ថ្នាក់​សិក្ខាសាលា
រ៉ូម ៨:១–១៧


រ៉ូម ៨:១–១៧

« អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ » 

A Hispanic man gives the Savior, Jesus Christ, a hug. Christ is wearing a white robe.

នៅគ្រាដែលសមាជិកសាសនាចក្រនៅរ៉ូមខ្វះសាមគ្គីភាពគ្នា ហើយបានបែងចែកបក្សពួកលើបញ្ហាសំខាន់ៗមួយចំនួន នោះប៉ុលបានសរសេរទៅពួកគេអំពីរបៀបដែលពួកគេអាចធ្វើតាមព្រះវិញ្ញាណ ដើម្បីទទួលបានដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើធម្មជាតិដែលធ្លាក់របស់ពួកគេបាន ។ ប៉ុលបានសន្យាថា ប្រសិនបើពួកគេធ្វើដូច្នេះ នោះពួកគេនឹងទៅជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទនូវអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។ នៅពេលអ្នកសិក្សា សូមព្យាយាមបង្កើនបំណងដើម្បីធ្វើតាមព្រះវិញ្ញាណ ហើយទទួលបានអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។ 

ភាសាភេទក្នុងបទគម្ពីរ ។ ជួនកាលបទគម្ពីរប្រើភាសាដូចជា « បុរស » ឬ « កូនប្រុស » នៅពេលសំដៅទៅលើពរជ័យដែលព្រះប្រទានឲ្យ ( សូមមើល ឧទាហរណ៍ រ៉ូម ៨:១៤ ) ។ សូមប្រាកដថា សិស្សយល់ថាសេចក្ដីសន្យាដ៏នៅអស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌នៃការទទួលបានអ្វីៗទាំងអស់ដែលទ្រង់មាន អនុវត្តចំពោះទាំងបុរស និងស្ត្រី ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១ ) ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០ ហើយរៀបចំខ្លួនដើម្បីចែកចាយពីមូលហេតុដែលពួកគេចង់ទទួលបានពរជ័យដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើអ្នកចង់បានមរតកអ្វីខ្លះ ?

មុននឹងសួរសំណួរដូចខាងក្រោមនេះ សូមពិចារណាបង្ហាញ ឬនិយាយអំពីវត្ថុសំខាន់ៗ លក្ខណៈ ឬអំណោយទានមួយចំនួនដែលអ្នកបានទទួលមរតកពីបុព្វការីជនរបស់អ្នក ។

  • បើអ្នកអាចជ្រើសរើសនរណាម្នាក់ដើម្បីទទួលមរតកអ្វីមួយ តើអ្នកនឹងជ្រើសរើសនរណា ? ហេតុអ្វីទៅ ?

  • តើអ្នកនឹងចង់បានមរតកអ្វីខ្លះពីបុគ្គលរូបនេះ ?

សាវកប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅរ៉ូមអំពីមរតកដែលព្រះវរបិតាសួគ៌ប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗ ។សូមអាន រ៉ូម ៨:១៦–១៧, ៣២ ហើយគូសសម្គាល់អ្វីដែលព្រះវរបិតាសួគ៌ប្រទានដល់យើង ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា អ្នកគ្រងមរតកគឺជា « ជនដែលត្រូវបានគ្រងអំណោយទានខាងសាច់ឈាម ឬខាងវិញ្ញាណទុកជាមរតក » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកគ្រងមរតក » មាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើពាក្យ ឬ ឃ្លាអ្វីខ្លះដែលអ្នកបានគូសសម្គាល់ ?

  • តើអ្នកគិតថា វាមានន័យយ៉ាងណាដែលក្លាយជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ ?

សេចក្តីពិតមួយនៃខគម្ពីរទាំងនេះជួយយើងឲ្យយល់ថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ប្រទានពរដល់យើងនូវអ្វីៗទាំងអស់ដែលទ្រង់មាន ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥៥ ; ៨៤:៣៨ ) ។

ដោយយោងទៅលើមរតកដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់យើង ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ខ្ញុំមិនអាចស្រមើស្រមៃឃើញពីអ្វីៗគ្រប់យ៉ាងដែលការសន្យានេះផ្ដល់ឲ្យឡើយ ។ តែខ្ញុំដឹងយ៉ាងច្បាស់ថា វាអស្ចារ្យ ទេវភាព អស់កល្ប ហើយមានតម្លៃស័ក្ដិសមនឹងរាល់ការខិតខំរបស់យើងក្នុងជីវិត ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Four Titles » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦០ )

សូមចំណាយពេលមួយភ្លែត ដើម្បីគិតអំពីអត្ថន័យនៃការទទួលមរតកទាំងអស់ដែលព្រះវរបិតាសួគ៌មាន ហើយពិចារណាអំពីសំណួរថាតើអ្នកអាចមានសំណួរអ្វីខ្លះអំពីសេចក្ដីពិតនេះ ។ សូមពិចារណាអំពីបុគ្គលិកលក្ខណៈ គុណលក្ខណៈ និងពរជ័យផ្សេងទៀតដែលអ្នកចង់ទទួលមរតកពីព្រះវរបិតាសួគ៌ ។ នៅពេលអ្នកបន្តការសិក្សានៅថ្ងៃនេះ សូមរកមើលសេចក្ដីពិតនានាដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីមរតកដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងសព្វព្រះទ័យប្រទានពរដល់អ្នក និងអ្វីដែលអ្នកអាចធ្វើដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមរតកនេះ ។

សូមសិក្សាបន្ថែមអំពីមរតករបស់ព្រះវរបិតាសួគ៌

សូមបង្ហាញនៅលើក្ដារខៀននូវតារាងដូចខាងក្រោម ។ សូមពិចារណា ថាតើការឲ្យសិស្សសិក្សាខគម្ពីរទាំងឡាយដូចខាងក្រោមនេះដោយខ្លួនគេផ្ទាល់ ជាក្រុមតូចៗ ឬជាថ្នាក់ មួយណាមានប្រយោជន៍ជាង ។

សូមបង្កើតតារាងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

ពរជ័យដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងទទួលមរតក

អ្វីដែលយើងអាចធ្វើបានដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលមរតកនេះ

នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ព្រះអម្ចាស់បានបើកសម្ដែងបន្ថែមទៀតអំពីមរតកដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងប្រទានឲ្យយើង ។ ជាផ្នែកមួយនៃវិវរណៈដែលបានប្រទានដល់ព្យាការី យ៉ូសែប ស្ម៊ីធ ហើយបានកត់ត្រានៅក្នុងអ្វីដែលឥឡូវនេះគឺជា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ព្រះអម្ចាស់បានពិពណ៌នាអំពីអ្នកដែលនឹងទទួលមរតកនៅនគរសេឡេស្ទាលនៅថ្ងៃណាមួយ ។

សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៧០ ព្រមទាំងការបង្រៀនជាច្រើនទៀតរបស់ប៉ុលនៅក្នុង រ៉ូម ៨:១, ៥–៩, ១៣–១៤ ។ នៅពេលអ្នកសិក្សា សូមបន្ថែមទៅក្នុងតារាងរបស់អ្នកនូវការសន្យាដែលអ្នកបានអាន និងអ្វីដែលខគម្ពីរនិយាយថាអ្នកអាចធ្វើបាន ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសន្យាទាំងនោះ ។ សូមចងចាំថា ទោះបីជាខគម្ពីរទាំងនេះខ្លះប្រើពាក្យដូចជា « កូនប្រុស » និង « បុរស » ក៏ដោយ ក៏ការសន្យារបស់ព្រះអនុវត្តស្មើៗគ្នាចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១ ) ។ វាក៏ប្រហែលជាមានប្រយោជន៍ផងដែរក្នុងការដឹងថាពាក្យ « ខាងសាច់ឈាម » ដែលបានរៀបរាប់នៅក្នុង រ៉ូម ៨ សំដៅទៅលើនរណាម្នាក់ដែលផ្តោតលើរឿងលោកិយ ឬខាងសាច់ឈាម ។ វាក៏អាចយោងទៅលើចំណង់នៃសាច់ឈាមផងដែរ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ខាងរូបកាយ » មាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

នៅពេលសិស្សបានបញ្ចប់ការសិក្សាហើយ សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យបន្ថែមការយល់ដឹងខ្លះៗរបស់ពួកគេទៅក្នុងតារាងនៅលើក្ដារខៀន ។ សូមប្រើសំណួរដូចតទៅនេះ ដើម្បីពិភាក្សាប្រកបដោយអត្ថន័យអំពីអ្វីដែលសិស្សកំពុងរៀន ។

  • តើខគម្ពីរណាខ្លះមកពីការសិក្សារបស់អ្នកមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?

  • តើខគម្ពីរទាំងនេះបានជួយអ្នកឲ្យយល់អ្វីខ្លះកាន់តែច្បាស់ ទាក់ទងនឹងមរតកដែលព្រះមានព្រះរាជបំណងប្រទានដល់អ្នក ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមរតកនោះ ?

នៅក្នុងតារាងដែលអ្នកបានធ្វើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមពិនិត្យមើលអ្វីដែលអ្នកបានសរសេរ រួមទាំងពរជ័យនានាដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកទទួលមរតក ។

  • តើពរជ័យដែលបានសន្យាទាំងនេះជួយឲ្យអ្នកយល់អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

  • តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីខ្លះក្នុងការជួយយើងឲ្យទទួលមរតកនេះ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩ ) ។

តើវាបានជះឥទ្ធិពលដល់ជីវិតអ្នកយ៉ាងដូចម្តេច ?

សូមគិតមួយភ្លែតអំពីរបៀបដែលការយល់ដឹងពីមរតកដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងប្រទានដល់អ្នក អាចមានឥទ្ធិពលដល់ជីវិតរបស់អ្នក និងជម្រើសដែលអ្នករើស ។

សូមបង្ហាញសាច់រឿង និងការណែនាំដែលមានបន្ទាប់ពីសាច់រឿងនោះ ។ ជំនួសឲ្យការឲ្យសិស្សសរសេរលិខិតខ្លីមួយទៅបុគ្គលនៅក្នុងសាច់រឿងដែលពួកគេជ្រើសរើសនោះ អ្នកអាចបំបែកថ្នាក់ទៅជាក្រុមតូចៗ ហើយអាចផ្តល់សាច់រឿងមួយទៅឲ្យក្រុមនីមួយៗបាន ។ បន្ទាប់មក សិស្សអាចប្រើសំណួរដែលមានបន្ទាប់ពីសាច់រឿងនោះដើម្បីពិភាក្សាពីរបៀបជួយដល់មនុស្សនៅក្នុងសាច់រឿង ។

ឥឡូវនេះ សូមពិចារណាអំពីរបៀបដែលសេចក្តីពិតដែលអ្នកបានសិក្សាថ្ងៃនេះអាចជះឥទ្ធិពលដល់ក្មេងជំទង់នៅក្នុងសាច់រឿងដូចខាងក្រោមនេះ ៖

  1. អេស្ទេល បានឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិតរបស់នាង ហើយមានអារម្មណ៍បាក់ទឹកចិត្ត ។ នាងឆ្ងល់ថាតើការបន្តចូលព្រះវិហារ និងរក្សាបទបញ្ញត្តិមានតម្លៃឬអត់ ?

  2. ខាវិន ចូលចិត្តបច្ចេកវិទ្យាដ៏អស្ចារ្យដែលពិភពលោកកំពុងប្រើប្រាស់ ។ គាត់ចំណាយពេលភាគច្រើនរបស់គាត់លេងវីដេអូហ្គេម ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬមើលវីដេអូនានា ។

  3. លីស តែងតែពុះពារនឹងអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃ ហើយងឿងឆ្ងល់ថាតើពិតជាមាននរណាម្នាក់ខ្វាយខ្វាយពីនាងមែនឬអត់ ។

សូមជ្រើសរើសសាច់រឿងមួយចេញពីសាច់រឿងមុនៗ ( ឬគិតពីសាច់រឿងផ្សេងខុសៗគ្នា ) ។ សូមសរសេរលិខិតខ្លីមួយទៅកាន់បុគ្គលនៅក្នុងសាច់រឿងដែលអ្នកជ្រើសរើស ដោយការចែកចាយសេចក្តីពិត និងខគម្ពីរដែលអ្នកបានសិក្សានៅក្នុងមេរៀននេះដែលនឹងជួយបុគ្គលនោះឆ្លងកាត់ស្ថានភាពរបស់ពួកគេ ។ សំណួរដូចខាងក្រោមនេះអាចមានប្រយោជន៍សម្រាប់អ្នកក្នុងការពិចារណានៅពេលអ្នកសរសេរលិខិតខ្លីរបស់អ្នក ។

  • តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលយើងអាចទទួលបានអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមាន ?

  • តើការយល់ដឹងអំពីមរតកនេះអាចជួយមនុស្សនៅក្នុងសាច់រឿងដែលអ្នកបានជ្រើសរើសដោយរបៀបណា ?

  • តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យយើងអាចទទួលបានពរជ័យទាំងនេះ ?

  • តើអ្វីជារឿងសាមញ្ញមួយចំនួនដែលបុគ្គលចេញពីសាច់រឿងរបស់អ្នកអាចចាប់ផ្ដើមធ្វើបាន ដើម្បីជួយពួកគេក្នុងស្ថានភាពរបស់ពួកគេ ?

សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តទាំងឡាយឲ្យចែកចាយការពន្យល់របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ សូមអរគុណសិស្សចំពោះការខិតខំរបស់ពួកគេ ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ និងបំណងប្រាថ្នារបស់ទ្រង់ដើម្បីប្រទានពរជ័យទាំងនេះដល់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមព្រះវិញ្ញាណប្រចាំថ្ងៃ នៅពេលពួកគេខិតខំដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលពរជ័យទាំងនេះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើការចងចាំពីមរតករបស់យើងអាចជួយយើងយ៉ាងដូចម្ដេច ?

ប្រធាន អេលែន អេស ដាល់ថុន អតីតប្រធានយុវនារីទូទៅ បានចែកចាយរឿងមួយអំពីស្តេចមួយអង្គដែលអធិប្បាយអំពីមេរៀននេះ ៖

14:28
Final official portrait of Sister Elaine S. Dalton, Young Women general presidency, 2008. Released as second counselor and sustained as first counselor at the April 2007 general conference. Sustained as president at the April 2008 general conference. Released as president at the April 2013 general conference.

[ ស្តេច ] មានព្រះប្រាជ្ញាញាណដ៏លើសលប់អំពីអត្តសញ្ញាណរបស់ទ្រង់ ។ កាលពីនៅក្មេង ពួកមនុស្សអាក្រក់ដែលបានផ្តួលរំលំបិតារបស់ទ្រង់ដែលជាស្តេច បានចាប់ទ្រង់ ។ បុរសទាំងនេះបានដឹងថា ប្រសិនបើពួកគេអាចបំផ្លាញសីលធម៌របស់ទ្រង់ នោះទ្រង់នឹងមិនអាចគ្រងបល្ល័ង្កបានទេ ។ អស់រយៈពេលប្រាំមួយខែ ពួកគេបានឃុំទ្រង់ឲ្យភ្លក់រសជាតិជីវិតដ៏អប្រិយ ប៉ុន្តែទ្រង់មិនដែលទទួលរងនូវសម្ពាធនោះទេ ។ ការណ៍នេះធ្វើឲ្យអ្នកឃុំទ្រង់មានការងឿងឆ្ងល់ ហើយបន្ទាប់ពីធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចគិតឃើញ ពួកគេបានសួរទ្រង់ថាហេតុអ្វីបានជាទ្រង់មានកម្លាំងសីលធម៌ដ៏រឹងមាំបែបនេះ ។ ចម្លើយរបស់ទ្រង់គឺសាមញ្ញ ។ ទ្រង់បានមានព្រះបន្ទូលថា « យើងមិនអាចធ្វើតាមអ្វីដែលអ្នកសុំបានទេ ដ្បិតយើងកើតមកដើម្បីធ្វើជាស្ដេច » [ សូមមើល វ៉ន ចេ ហ្វ៊ែឌើស្តូន « The King’s Son » New Era ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣៥ ] ។

ដូចជាព្រះរាជបុត្រារបស់ស្តេច យើងរាល់គ្នាម្នាក់ៗបានគ្រងអំណាចមរតករបស់បងច្បង ។ យើងម្នាក់ៗមានមរតកដ៏ទេវភាព ។

( អេលែន អេស ដាល់ថុន « Remember Who You Are! » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១២១ )

តើតម្រូវឲ្យមានការខិតខំបែបណា ដើម្បីធ្វើតាមព្រះវិញ្ញាណជានិច្ច ហើយទទួលបានអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ?

កាលកំពុងបម្រើជាសមាជិកម្នាក់នៃពួកចិតសិបនាក់ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វេន បានពន្យល់ ៖

Final official portrait of Elder Bruce C. Hafen of the First Quorum of the Seventy, 2007. Called as president of the St. George Utah Temple beginning in November 2010. GIven emeritus status at the October 2010 general conference.

ប្រសិនបើយើងប្រាថ្នាចង់បាន « អ្វីៗទាំងអស់ដែល [ ព្រះវរបិតា ] មាន » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៨ ] នោះព្រះនឹងបង្គាប់ អ្វីៗទាំងអស់ដែលយើងមាន ។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលកំណប់ទ្រព្យដ៏ប្រពៃបែបនេះ ទោះជាយើងធ្វើតាមរបៀបណាក៏ដោយ យើងត្រូវតែធ្វើតាមរបៀបដែលព្រះគ្រីស្ទបានប្រទាន—រាល់ដំណក់ដែលទ្រង់មាន ៖ « ជ្រួតជ្រាបដល់ណានោះ អ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណានោះ អ្នកមិនដឹងទេ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥ ] ។ ប៉ុលបានថ្លែងថា « ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ » នោះយើងគឺជា « អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ » [ រ៉ូម ៨:១៧ ] ។ អស់ពីព្រះទ័យរបស់ទ្រង់ អស់ពីចិត្តរបស់យើង ។

( ប្រ៊ូស ស៊ី ហាហ្វេន « The Atonement: All for All » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៨ )

ហេតុអ្វីបានជាប៉ុលបង្រៀនថា យើងត្រូវក្លាយជាកូនរបស់ព្រះ ពេលយើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ទ្រង់នោះ ?

ទោះជាមនុស្សគ្រប់រូបជាកូនវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ក៏ដោយ ក៏ការបង្រៀនរបស់ប៉ុលអំពី « និស្ស័យជាកូនចិញ្ចឹម » និង ការក្លាយជា « បុត្រា [ និងបុត្រី ] របស់ព្រះ » ( សូមមើល រ៉ូម ៨:១៤–១៥ ) ជួយយើងឲ្យយល់ការណ៍នេះដែរថា យើងអាចកើតខាងវិញ្ញាណម្ដងទៀត ឬជាកូនចិញ្ចឹមក្នុងនាមជាបុត្រាបុត្រីរបស់ព្រះគ្រីស្ទនៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីសញ្ញា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ប្រជាជនរបស់ស្ដេចបេនយ៉ាមីនបានដកពិសោធន៍ការកើតខាងវិញ្ញាណម្ដងទៀតបែបនេះ ដែលបណ្ដាលឲ្យបេនយ៉ាមីនសង្កេតថា « ហើយឥឡូវនេះ មកពីសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ អ្នករាល់គ្នានឹងត្រូវបានហៅថាជាកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ ដ្បិតមើលចុះ ថ្ងៃនេះទ្រង់បានបង្កើតអ្នកខាងវិញ្ញាណហើយ » ( ម៉ូសាយ ៥:៧ ) ។ ការក្លាយជាបុត្រាបុត្រីនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈការកើតខាងវិញ្ញាណម្ដងទៀត គឺចាំបាច់សម្រាប់ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ( សូមមើល ម៉ូសាយ ២៧:២៥–២៦ ) ។

សកម្មភាពរៀនសូត្របន្ថែម

ការប្រើប្រាស់បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន និងបាវចនាយុវនារី

សូមអញ្ជើញសិស្សឲ្យស្វែងរក បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន និង បាវចនាយុវនារី ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយស្វែងរកសេចក្ដីពិតដែលស្រដៀងគ្នា ឬទាក់ទងនឹងសេចក្ដីពិតនានាដែលបានបង្រៀននៅក្នុង រ៉ូម ៨:១–១៧

សេចក្តីពិតមួយចំនួនដែលសិស្សអាចរកឃើញរួមមាន ៖ យើងមាននិស្ស័យ និងជោគវាសនាដ៏ទេវភាព; ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងខិតខំធ្វើដូចទ្រង់; ហើយ សិស្សរបស់ព្រះគ្រីស្ទខិតខំប្រែក្លាយកាន់តែដូចទ្រង់ជារៀងរាល់ថ្ងៃ

សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលភាពស្រដៀងគ្នារវាងបាវចនា និង រ៉ូម ៨:១–១៧ គូសបញ្ជាក់ឲ្យឃើញពីសារៈសំខាន់នៃសេចក្ដីពិតទាំងនេះនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីរបៀបដែលសេចក្ដីពិតទាំងនេះបំផុសគំនិតពួកគេឲ្យធ្វើតាមព្រះអង្គសង្គ្រោះកាន់តែខ្លាំង ។

Gospel Topics « Becoming Like God នៅលើគេហទំព័រ ChurchofJesusChrist.org

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការយល់ដឹងកាន់តែច្បាស់ស្ដីពីការបង្រៀនរបស់សាសនាចក្រអំពីសក្ដានុពលដ៏ទេវភាពរបស់មនុស្សជាតិក្នុងការប្រែក្លាយដូចជាព្រះ នោះសូមអញ្ជើញពួកគេឲ្យសួរសំណួរអំពីគោលលទ្ធិដែលយើងអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ហើយទទួលអ្វីៗទាំងអស់ដែលទ្រង់មាន ( សូមមើល រ៉ូម ៨:១៦–១៧ ) ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ហើយអញ្ជើញពួកគេឲ្យស្វែងរកចម្លើយ ដោយការសិក្សាអត្ថបទនៃ Gospel Topics « Becoming Like God » ដែលអាចរកបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។