« ខ្ញុំមានការណាត់ជួបជាមួយនឹងសមាជិកម្នាក់ ដែលស្គាល់ថាជាខ្ទើយស្រី ខ្ទើយប្រុស ឬខ្ទើយទាំងពីរភេទ ឬដែលមានការប្រតិព័ទ្ធភេទដូចគ្នា ។ តើខ្ញុំគួរតែធ្វើ ឬនិយាយអ្វីខ្លះ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« ខ្ញុំមានការណាត់ជួបជាមួយនឹងសមាជិកម្នាក់ ដែលស្គាល់ថាជាខ្ទើយស្រី ខ្ទើយប្រុស ឬខ្ទើយទាំងពីរភេទ ឬដែលមានការប្រតិព័ទ្ធភេទដូចគ្នា ។ តើខ្ញុំគួរតែធ្វើ ឬនិយាយអ្វីខ្លះ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
ខ្ញុំមានការណាត់ជួបជាមួយនឹងសមាជិកម្នាក់ ដែលស្គាល់ថាជាខ្ទើយស្រី ខ្ទើយប្រុស ឬខ្ទើយទាំងពីរភេទ ឬដែលមានការប្រតិព័ទ្ធភេទដូចគ្នា ។ តើខ្ញុំគួរតែធ្វើ ឬនិយាយអ្វីខ្លះ ?
បង្ហាញចិត្តអំណត់ និងសេចក្ដីស្រឡាញ់
« មែនហើយ ប្រតិកម្មដំបូងគឺសំខាន់ក្រៃលែង ។ ហើយទំនោរចិត្តចង់ធ្វើ និងការល្បួងដែលមនុស្សមានជារឿយៗនោះគឺ កំហឹង ឬការបដិសេធ ។ ពេលខ្លះ ភាគីទាំងសងខាងធ្វើការបដិសេធ មិនថាវាជាអ្វីនោះទេ ។ ហើយវាសំខាន់ដើម្បីមានការគ្រប់គ្រងលើខ្លួនឯងឲ្យបានគ្រប់គ្រាន់ល្មម ដើម្បីដាក់អ្វីទាំងអស់នោះមួយអន្លើរសិន និងមានចិត្តអំណត់បន្ដិច ហើយចាប់ផ្ដើមនិយាយ និងចាប់ផ្ដើមស្ដាប់ រួចចាប់ផ្ដើមព្យាយាមយល់ឲ្យកាន់តែច្បាស់ ។ យើងមិនខាតអ្វីនោះទេ បើគ្រាន់តែចំណាយពេលជាមួយគ្នា ហើយព្យាយាមយល់ពីគ្នានោះ ។ ទោះបីជាគ្មានការយល់ព្រមអំពីផ្លូវដែលត្រូវដើរជុំគ្នានៅពេលនេះ ឬរបៀបដើម្បីឆ្លើយតប ឬមានប្រតិកម្មក្ដី ក៏យើងមិនចាំបាច់ធ្វើអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះដែរ ។ យើងមិនចាំបាច់ដោះស្រាយអ្វីគ្រប់យ៉ាងក្នុងពេលមួយខែ ឬមួយសប្ដាហ៍ ឬមួយឆ្នាំនោះទេ ។ រឿងទាំងនេះគឺជាបញ្ហានៃការតាំងចិត្ត ការសម្រុះសម្រួល និងការស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់ ព្រមទាំងការត្រូវបានណែនាំពីទ្រង់ក្នុងរយៈពេលដ៏យូរអង្វែង ។ ដូច្នេះ ខ្ញុំសង្ឃឹមថា យើងនឹងផ្ដល់ពេលវេលាឲ្យខ្លួនឯង ហើយមានចិត្តអំណត់ដើម្បីស្ដាប់ និងស្វែងយល់ ហើយមិនទទូចឲ្យអ្វីៗគ្រប់យ៉ាងបានដោះស្រាយរួចនៅក្នុងអំឡុងរយៈពេលជាក់លាក់ណាមួយនោះទេ » ( ឌី ថត គ្រីស្តូហ្វឺសិន « Purpose of This Website » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ផ្ដល់តម្លៃដល់ភាពពិតនៃអារម្មណ៍
« រឿងមួយដែលសំខាន់ជានិច្ចនោះគឺ ការទទួលស្គាល់អារម្មណ៍របស់បុគ្គលម្នាក់ ថាអារម្មណ៍នោះពិត ថាវាពិសេស ហើយយើងមិនត្រូវបដិសេធថា នរណាម្នាក់មានអារម្មណ៍បែបនេះបែបនោះនោះទេ ។ យើងទទួលយកការពិតតាមដែលវាមានជាក់ស្ដែង ហើយយើងចាប់ផ្ដើមចេញពីត្រង់នោះ ។ ហើយយើងចង់ឲ្យមនុស្សទូទៅមានអារម្មណ៍ថា ពួកគេមានទីអាស្រ័យមួយនៅទីនេះ ថាយើងមានអ្វីៗជាច្រើនដែលដូចគ្នា លើសអស់ទាំងអ្វីៗដែលយើងមានខុសគ្នា ។ បទពិសោធន៍មួយចំនួនដែលទាក់ទងនឹងប្រធានបទនេះ យើងនិយាយអំពីវានៅក្នុងគេហទំព័រនេះ ។ ហើយខ្ញុំជឿថា វាមានសារៈសំខាន់ដែលយើងត្រូវបន្ដមានអារម្មណ៍បែបនោះជានិច្ច បង្ហាញអារម្មណ៍នោះ ទទួលស្គាល់ភាពពិតនៃអារម្មណ៍របស់មនុស្សទូទៅ ព្រមទាំងកាលៈទេសៈរបស់ពួកគេផងដែរ ហើយចាប់ផ្ដើមចេញពីត្រង់នោះទៅ » ( ឌី ថត គ្រីស្តូហ្វឺសិន « Purpose of This Website » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។