« តើខ្ញុំគួរតែផ្ដល់អនុសាសន៍ឲ្យមានការប្រឹក្សាប្រកបដោយវិជ្ជាជីវៈដល់សមាជិកខ្ទើយ និង/ឬ ក្រុមគ្រួសាររបស់ពួកគេដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« តើខ្ញុំគួរតែផ្ដល់អនុសាសន៍ឲ្យមានការប្រឹក្សាប្រកបដោយវិជ្ជាជីវៈដល់សមាជិកខ្ទើយ និង/ឬ ក្រុមគ្រួសាររបស់ពួកគេដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
តើខ្ញុំគួរតែផ្ដល់អនុសាសន៍ឲ្យមានការប្រឹក្សាប្រកបដោយវិជ្ជាជីវៈដល់សមាជិកខ្ទើយនិង/ឬ ក្រុមគ្រួសាររបស់ពួកគេដែរឬទេ ?
ការព្យាបាលអាចពង្រឹងដល់លំនាំល្អក្នុងការរស់នៅបាន
ការផ្លាស់ប្ដូរនៅក្នុងការប្រតិព័ទ្ធពុំគួររំពឹងទុក ឬតម្រូវឲ្យចេញជាលទ្ធផលមួយមកពីសំណាក់ឪពុកម្ដាយ ថ្នាក់ដឹកនាំ ឬអ្នកផ្ដល់ការប្រឹក្សាវិជ្ជាជីវៈឡើយ ។ ទោះជាយ៉ាងណា ការស្វែងរកគំនិតយោបល់មកពីអ្នកផ្ដល់ការប្រឹក្សាដែលមានវិជ្ជាជីវៈ គឺជាសញ្ញានៃភាពខ្លាំង និងការបន្ទាបខ្លួន ។ បើបុគ្គលម្នាក់ជ្រើសរើសស្វែងរកជំនួយដូច្នេះ នោះអ្នកដទៃទៀតគួរតែគោរពដល់សិទ្ធិរបស់គាត់ដើម្បីកំណត់នូវលទ្ធផលដែលចង់បាន ។
ពេលខ្លះ វាអាចនឹងពិបាកដើម្បីមើលឃើញពីភាពពិតរបស់ខ្លួនឯង ។ ការស្វែងរកគំនិតយោបល់ពីអ្នកផ្ដល់ការប្រឹក្សាដែលមានវិជ្ជាជីវៈ អាចជួយនៅក្នុងទិដ្ឋភាពជាច្រើននៃជីវិត—ពីការដោះស្រាយបញ្ហាធ្លាក់ទឹកចិត្ត និងអារម្មណ៍អន្ទះអន្ទែង ទៅរកការពង្រឹងចំណងអាពាហ៍ពិពាហ៍ ។ ដូចជាអែលឌើរ ជេហ្វ្រី អ័រ ហូឡិន បានកត់សម្គាល់ នៅពេលខ្លះជំនួយដែលមានវិជ្ជាជីវៈអាចសំខាន់ដូចជាជំនួយខាងវិញ្ញាណផងដែរ ( សូមមើល « Like A Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០–៤២ ) ។
នៅពេលមនុស្សម្នាក់ស្វែងរកការព្យាបាល នោះសាសនាចក្រផ្ដល់អនុសាសន៍ជាមធ្យោបាយនានាដែលគោរពដល់ « ការតាំងចិត្តផ្ទាល់ខ្លួនរបស់អតិថិជន » ។ និយាយម្យ៉ាងទៀតគឺ បុគ្គលម្នាក់នោះមានសិទ្ធិដើម្បីកំណត់ពីលទ្ធផលដែលចង់បាន ហើយអ្នកព្យាបាល និងអ្នកផ្ដល់ការប្រឹក្សាគួរតែគោរពដល់បំណងប្រាថ្នារបស់គាត់ ។ សម្រាប់មនុស្សម្នាក់ដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ឬកំណត់អត្តសញ្ញាណថាជាមនុស្សខ្ទើយ នោះការប្រឹក្សាអាចនឹងជួយដល់បុគ្គលនោះឲ្យមានជីវិតផ្លូវភេទដែលកាន់តែមានសុខភាពល្អ និងកាន់តែពេញលេញ ។ ទោះជាយ៉ាងណា មនុស្សគ្រប់រូបពុំសុទ្ធតែត្រូវការការប្រឹក្សា និងការព្យាបាលនោះទេ ។
ខណៈដែលការផ្លាស់ប្ដូរនៅក្នុងជីវិតផ្លូវភេទអាចកើតមាន ហើយវាច្បាស់ជាកើតមានឡើងសម្រាប់មនុស្សមួយចំនួន នោះវា គ្មានសីលធម៌ ទេ ដែលត្រូវផ្ដោតលើការព្យាបាលតាមវិជ្ជាជីវៈទៅតាមការសន្មតមួយថា ការផ្លាស់ប្ដូរភេទនឹងកើតឡើង ឬត្រូវតែកើតឡើងនោះ ។ ជាថ្មីម្ដងទៀត បុគ្គលនោះមានសិទ្ធិកំណត់ពីលទ្ធផលដែលគាត់ចង់បាន ។