ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺជា​អំពើបាប​មែនដែរឬទេ ?


« តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺជា​អំពើបាប​មែនដែរឬទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ ( ឆ្នាំ ២០២០ )

« តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺជា​អំពើបាប​មែនដែរឬទេ ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ

តើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺជា​អំពើបាប​មែនដែរឬទេ ?

អារម្មណ៍​ពុំមែន​ជា​អំពើបាប​នោះទេ

អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ពុំមែន​ជា​អំពើបាប​ទេ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​ថ្លែង​ដូច្នេះ ៖

« ចូរ​យើង​ដឹង​ឲ្យបាន​ច្បាស់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​ថា ‹ ការជាប់​ទាក់ទង​នឹង​ការប្រតិព័ទ្ធភេទ​ដូចគ្នា​គឺជា​ភាពពិត​ដ៏​ស្មុគស្មាញ​មួយ​ចំពោះ​មនុស្ស​ជាច្រើន ។ ការប្រតិព័ទ្ធ​តែម្យ៉ាង​គឺ​ពុំមែន​ជា​អំពើ​បាប​ទេ ប៉ុន្ដែ​ការប្រព្រឹត្ត​គឺជា​អំពើបាប ។ ទោះជា​បុគ្គល​ម្នាក់ៗ​ពុំ​ជ្រើសរើស​ដើម្បី​មាន​ការប្រតិព័ទ្ធ​ប្រភេទ​នេះ​ក្ដី ក៏​ពួកគេ​អាច​ជ្រើសរើស​របៀប​ដើម្បី​ឆ្លើយតប​នឹង​អារម្មណ៍​នេះ​បាន​ដែរ ។ សាសនាចក្រ​ឈោង​ទៅជួយ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការយល់ចិត្ត រួមទាំង [ អ្នកទាំងឡាយ​ដែល​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ផងដែរ ] › » ( « The Lord Needs You Now! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១៥ ) ។

ខណៈដែល​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺ​ពុំមែន​ជា​អំពើ​បាប​ក្ដី តែ​វា​អាច​ជា​ឧបសគ្គ​មួយ ។ ខណៈដែល​មនុស្ស​ម្នាក់​ប្រហែល​ជា​មិន​បាន​ជ្រើសរើស​ដើម្បី​មាន​អារម្មណ៍​ទាំងនេះ​ក្ដី តែ​គាត់ ឬ​នាង​អាច​តាំងចិត្ត​ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​បាន ។ ឪពុក​ម្ដាយ​ដែល​មាន​កូន​ជាប់​ទាក់ទង​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ស្គាល់​ថាជា​មនុស្ស​ខ្ទើយ គួរ​តែ​ជ្រើសរើស​ដើម្បី​ស្រឡាញ់ ហើយ​ឱបក្រសោប​កូន​ម្នាក់​នោះ ។ ក្នុងនាម​ជា​សហគមន៍​នៃ​សមាជិក​សាសនាចក្រ នោះ​យើង​គួរតែ​ជ្រើសរើស​បង្កើត​ជា​សហគមន៍​មួយ​ដែល​មាន​ការស្វាគមន៍ ។