« តើខ្ញុំជួយសមាជិកដែលមានការមិនពេញចិត្តនឹងភេទ ឬកំណត់អត្តសញ្ញាណថាជាអ្នកប្តូរភេទដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« តើខ្ញុំជួយសមាជិកដែលមានការមិនពេញចិត្តនឹងភេទ ឬកំណត់អត្តសញ្ញាណថាជាអ្នកប្តូរភេទដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
តើខ្ញុំជួយសមាជិកដែលមានការមិនពេញចិត្តនឹងភេទ ឬកំណត់អត្តសញ្ញាណថាជាអ្នកប្តូរភេទដោយរបៀបណា ?
គេហទំព័រនេះមិនពិភាក្សាអំពីបញ្ហាការមិនពេញចិត្តនឹងភេទ ឬបញ្ហាការវះកាត់ប្ដូរភេទនោះទេ ។ ទោះជាយ៉ាងណាក្ដី មានគោលការណ៍ទូទៅជាច្រើនដែលបានចែកចាយនៅលើគេហទំព័រនេះ ( ឧទាហរណ៍ សារៈសំខាន់នៃការរាប់រក និងការមានសណ្ដានចិត្តល្អ ) ដែលអនុវត្តចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានការមិនពេញចិត្តនឹងភេទ ឬកំណត់ថាជាអ្នកប្ដូរភេទ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រតិព័ទ្ធភេទដូចគ្នា និងការមិនពេញចិត្តនឹងភេទ គឺជារឿងពីរខុសគ្នាខ្លាំងណាស់ ។ ឧទាហរណ៍ មនុស្សដែលមានការមិនពេញចិត្តនឹងភេទអាចមាន ឬមិនអាចមានការប្រតិព័ទ្ធភេទដូចគ្នាទេ ហើយភាគច្រើនមនុស្សដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាគ្មានបំណងប្រាថ្នាដើម្បីផ្លាស់ប្ដូរភេទរបស់ពួកគេឡើយ ។ នៅក្នុងទស្សនវិស័យខាងចិត្តសាស្ត្រ និងខាងសាសនា ទស្សនៈទាំងពីរនេះគឺខុសគ្នា ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល Transgender: Understanding Yourself និង Transgender: Supporting Others នៅលើគេហទំព័រ ChurchofJesusChrist.org ។