បុគ្គល​ប្តូរភេទ
តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​ខ្ញុំ​ដែរ​ឬ​ទេ ?


« តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​ខ្ញុំ​ដែរ​ឬ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ២០២០ )

« តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​ខ្ញុំ​ដែរ​ឬ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង

តើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ​មាន​ចំពោះ​ខ្ញុំ​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ។ សមាជិក​ស្មោះត្រង់​ដែល​ស្ថានភាព​របស់​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ភាព​ជា​ឪពុកម្តាយ​នៅក្នុង​ជីវិត​នេះ នឹង​ទទួល​គ្រប់​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច ដរាប​ណា​ពួកគេ​រក្សា​សេចក្តីសញ្ញា​ទាំងឡាយ ដែលពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។

ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន ៖ « ហើយ​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួកគេ​រក្សា​ការស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ ឱ សូម​ចាំ សូម​ចាំ​ថា រឿង​ទាំង​នេះ​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ( ម៉ូសាយ ២:៤១ ) ។