« តើសាសនាចក្រមានគោលជំហរយ៉ាងដូចម្ដេច ចំពោះការផ្លាស់ប្ដូរភេទ ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង ( ឆ្នាំ២០២០ )
« តើសាសនាចក្រមានគោលជំហរយ៉ាងដូចម្ដេច ចំពោះការផ្លាស់ប្ដូរភេទ ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង
តើសាសនាចក្រមានគោលជំហរយ៉ាងដូចម្ដេច ចំពោះការផ្លាស់ប្ដូរភេទ ?
« ពួកអ្នកដែលមានអារម្មណ៍ថាញាណក្នុងខ្លួនរបស់ពួកគេអំពីភេទរបស់ពួកគេ មិនស្របនឹងភេទជីវសាស្ត្រពីកំណើត … ជាញឹកញាប់ប្រឈមមុខនឹងឧបសគ្គដ៏ស្មុគស្មាញ ។ ពួកគេ—និងក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ពួកគេ—គួរតែទទួលបានសណ្តានចិត្តល្អ ចិត្តមេត្តា និងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ …
« បុគ្គលដែលមានភាពស័ក្ដិសម ដែលពុំធ្វើការប្ដូរភេទជីវសាស្រ្តពីកំណើតដោយ ការវះកាត់ ខាងវេជ្ជសាស្ត្រ ឬការផ្លាស់ប្ដូរសង្គមទេ នោះអាចនឹងរីករាយគ្រប់អភ័យឯកសិទ្ធិនៃសមាជិកភាពសាសនាចក្រ ។
« ថ្នាក់ដឹកនាំសាសនាចក្រទូន្មានជំទាស់នឹងការព្យាយាមប្ដូរភេទជីវសាស្រ្តពីកំណើតរបស់បុគ្គលម្នាក់ដោយការវះកាត់ ខាងវេជ្ជសាស្ត្រ ឬការផ្លាស់ប្តូរសង្គមនោះ ។ ( ការផ្លាស់ប្តូរសង្គមមានន័យថា ជាការប្រាប់ និងបង្ហាញខ្លួនឯងដោយចេតនាថាជាបុគ្គលម្នាក់ដែលមានភេទផ្ទុយពីភេទជីវសាស្រ្តពីកំណើតរបស់ខ្លួនឯងហើយអាចមានរួមទាំងការផ្លាស់ប្តូរសម្លៀកបំពាក់ ការតុបតែងខ្លួន ឈ្មោះ ឬការបញ្ចេញសំឡេង ) ។ ថ្នាក់ដឹកនាំផ្ដល់ដំបូន្មានថា ការធ្វើសកម្មភាពទាំងនោះនឹងនាំឲ្យមានការដាក់កំហិតមួយចំនួនទាក់ទងនឹងសមាជិកភាពក្នុងសាសនាចក្រ ។ ការដាក់កំហិតទាំងនេះរួមមានការទទួល ឬការអនុវត្តបព្វជិតភាព ការទទួល ឬការប្រើប្រាស់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការបម្រើក្នុងការហៅមួយចំនួនរបស់សាសនាចក្រ ។ …
« សមាជិកដែលបានបោះជំហានទៅកាន់ការផ្លាស់ប្តូរភេទ ក្រោយមកប្តូរទៅភេទជីវសាស្ត្រពីកំណើតរបស់ពួកគេវិញ ហើយមានភាពស័ក្ដិសម ហើយបានតាំងចិត្តរក្សាបទបញ្ញត្តិរបស់ព្រះ នោះអាចរីករាយជាមួយនឹងអភ័យឯកសិទ្ធិទាំងអស់នៃសមាជិកភាពក្នុងសាសនាចក្រ ។
« កាលៈទេសៈមានភាពខុសគ្នាយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយអាចផ្លាស់ប្ដូរតាមពេលវេលា ។ សមាជិកដែលមានញាណនៅក្នុងខ្លួនពួកគេថា ភេទរបស់ពួកគេមិនស្របនឹងភេទជីវសាស្រ្តពីកំណើត ឬដែលត្រូវបានគេស្គាល់ថាជាអ្នកប្ដូរភេទ នោះឪពុកម្តាយ ឬអាណាព្យាបាលរបស់អនីតិជនក៏ប្រឈមមុខនឹងស្ថានភាពជាច្រើនផងដែរ ដូច្នេះពួកគេគឺត្រូវបានលើកទឹកចិត្តឲ្យស្វែងរកដំបូន្មានពីប៊ីស្សពរបស់ពួកគេ ។ ប៊ីស្សពប្រឹក្សាជាមួយប្រធានស្ដេក ដើម្បីដោះស្រាយស្ថានភាពរបស់បុគ្គលម្នាក់ៗដោយមានការប្រុងប្រយ័ត្ន និងដោយមានសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ ប្រធានស្តេក និងប្រធានបេសកកម្មស្វែងរកការប្រឹក្សាពីគណៈប្រធានតំបន់ » ( General Handbook: Serving in The Church of Jesus Christ of Latter-day Saints៣៨.៦.២៣ ) ។