« តើខ្ញុំនិយាយជាមួយនរណាម្នាក់ដោយរបៀបណា ប្រសិនបើខ្ញុំមានអារម្មណ៍ថា អារម្មណ៍នៅខាងក្នុងចិត្តអំពីភេទផ្ទុយនឹងភេទកំណើតរបស់ខ្ញុំ ? ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង ( ឆ្នាំ២០២០ )
« តើខ្ញុំនិយាយជាមួយនរណាម្នាក់ដោយរបៀបណា ប្រសិនបើខ្ញុំមានអារម្មណ៍ថា អារម្មណ៍នៅខាងក្នុងចិត្តអំពីភេទផ្ទុយនឹងភេទកំណើតរបស់ខ្ញុំ ? ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង
តើខ្ញុំនិយាយជាមួយនរណាម្នាក់ដោយរបៀបណា ប្រសិនបើខ្ញុំមានអារម្មណ៍ថា អារម្មណ៍នៅខាងក្នុងចិត្តអំពីភេទផ្ទុយនឹងភេទកំណើតរបស់ខ្ញុំ ?
ប្រសិនបើអ្នកមានអារម្មណ៍ថាអាចនិយាយជាមួយនឹងឪពុកឬម្ដាយ សមាជិកគ្រួសារផ្សេងទៀត មិត្តភក្ដិ ឬអ្នកដឹកនាំសាសនាចក្រម្នាក់បាន សូមពិចារណាចែកចាយអំពីអារម្មណ៍របស់អ្នកជាមួយនឹងពួកគេ ។ សូមជួយពួកគេឲ្យយល់អំពីអ្វីដែលអ្នកកំពុងឆ្លងកាត់ ដើម្បីពួកគេអាចផ្ដល់ការគាំទ្រដែលអ្នកត្រូវការ ។
ចូរមានចិត្តអត់ធ្មត់នឹងមនុស្សនៅជុំវិញអ្នក ហើយចងចាំថា អ្នកទាំងអស់គ្នាកំពុងរៀនជាមួយគ្នា ។ ប្រសិនបើមនុស្សដែលអ្នកស្រឡាញ់ពិបាកយល់ ឬពិបាកជួយគាំទ្រអ្នក នោះពួកគេអាចនឹងត្រូវការជំនួយរបស់អ្នក ។ ចូរប្រព្រឹត្តនឹងឪពុកម្ដាយ និងអ្នកដឹកនាំរបស់អ្នកដោយសន្ដានចិត្តល្អ និងការគោរពដូចគ្នាដូចដែលអ្នកសង្ឃឹមចង់ឲ្យពួកគេធ្វើចំពោះអ្នកដែរ ។