បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​ជា​នរណា ?


« តើ​ខ្ញុំ​ជា​នរណា ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ២០២០ )

« តើ​ខ្ញុំ​ជា​នរណា ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង

តើ​ខ្ញុំ​ជា​នរណា ?

សូម​ចងចាំ​ថា ដំបូង​បំផុត និង​សំខាន់​បំផុត អ្នក​គឺ​ជា​បុត្រ​ម្នាក់​របស់​ព្រះមាតា​ព្រះបិតា​សួគ៌ ។ សូម​យល់​ពី​អត្ថន័យ​នៃ​ការធ្វើជា​បុត្រ​របស់​ព្រះ ។ របៀប​ដែល​អ្នក​គិត​អំពី​ខ្លួន​ឯង អាច​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ប្រធាន ចយ ឌី ចូនស៍ បាន​បង្រៀន ៖

« ព្រះវិញ្ញាណ​នឹង​បញ្ជាក់​ដល់​យើង​ម្នាក់ៗ​អំពី​តម្លៃ​ដ៏​ទេវភាព​របស់​យើង ។ ការដឹង​យ៉ាង​ប្រាកដ​ថា​អ្នក​ជា [ បុត្រ ] របស់​ព្រះ នឹង​ជះ​ឥទ្ធិពល​លើ​គ្រប់​រូបភាព​នៃ​ជីវិត​របស់​អ្នក ហើយ​ដឹកនាំ​អ្នក​នៅក្នុង​ការបម្រើ​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ជា​ពាក្យ​សម្ដី​ដ៏​រុងរឿង​ទាំងនេះ​ថា ៖

« ព្រះ​ជា​ព្រះវរបិតា​របស់​បងប្អូន ។ ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់ និង​ព្រះមាតា​របស់​បងប្អូន​ដែល​គង់​នៅ​ស្ថានសួគ៌​ឲ្យ​តម្លៃ​បងប្អូន​ហួស​ពី​ការ​ដែល​អាច​វាស់​បាន ។… បងប្អូន​គឺ​ពិសេស​ណាស់ ។ ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រាជ្ញា​ដ៏​អស់កល្ប​ជានិច្ច ដែល​បងប្អូន​អាច​អះអាង​យក​ជីវិត​អស់កល្ប​ជានិច្ច​បាន ។

« ‹ ចូរ​កុំ​មាន​ចម្ងល់​ក្នុង​ចិត្ត​អ្នក​អំពី​តម្លៃ​របស់​អ្នក​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​នោះ​ឡើយ ។ បំណង​ទាំង​មូល​នៃ​ផែនការ​ដំណឹងល្អ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​បងប្អូន​រាល់គ្នា​ម្នាក់ៗ​ឲ្យ​ឈោង​ទៅដល់​សក្ដានុពល​ដ៏​ពេញលេញ​បំផុត​របស់​បងប្អូន ដែល​ជា​ការរីក​ចម្រើន​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​លទ្ធភាព​នៃ​ភាពជា​ព្រះ › [ « Privileges and Responsibilities of Sisters » Ensign ខែវិច្ឆិកា ឆ្នាំ១៩៧៨ ទំព័រ ១០៥ ] ។ …

« … នៅពេល​ព្រះអង្គសង្គ្រោះ​លើក​យើង​ឡើង​មក​កាន់​ទី​ខ្ពស់ នោះ​យើង​អាច​មើល​ឃើញ​កាន់តែ​ច្បាស់​ជាង​ការគ្រាន់តែ​មើលឃើញ​ថា​យើង​ជា​នរណា ប៉ុន្តែ​យើង​ទៅ​កាន់​តែ​ជិត​នឹង​ទ្រង់ ជាង​យើង​អាច​នឹក​ស្រមៃ​ដល់ » ( « Value beyond Measure » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ១៤–១៥ ការសង្កត់​ន័យ​ត្រូវបាន​ដកចេញ ) ។