បុគ្គល​ប្តូរភេទ
បើ​ខ្ញុំ​ស្មោះត្រង់​គ្រប់គ្រាន់ តើ​អារម្មណ៍​របស់​ខ្ញុំ​អំពី​ភាពផ្ទុយ​ភេទ​របស់​ខ្ញុំ​នឹង​បាត់​ទៅ​វិញ​ទេ ?


« បើ​ខ្ញុំ​ស្មោះត្រង់​គ្រប់គ្រាន់ តើ​អារម្មណ៍​របស់​ខ្ញុំ​អំពី​ភាពផ្ទុយ​ភេទ​របស់​ខ្ញុំ​នឹង​បាត់​ទៅ​វិញ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ២០២០ )

« បើ​ខ្ញុំ​ស្មោះត្រង់​គ្រប់គ្រាន់ តើ​អារម្មណ៍​របស់​ខ្ញុំ​អំពី​ភាពផ្ទុយ​ភេទ​របស់​ខ្ញុំ​នឹង​បាត់​ទៅ​វិញ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង

បើ​ខ្ញុំ​ស្មោះត្រង់​គ្រប់គ្រាន់ តើ​អារម្មណ៍​របស់​ខ្ញុំ​អំពី​ភាពផ្ទុយ​ភេទ​របស់​ខ្ញុំ​នឹង​បាត់​ទៅ​វិញ​ទេ ?

អារម្មណ៍​អំពី​ភាពផ្ទុយ​ភេទ​គឺ ពុំ មែន​ជា​ការវាស់វែង​នៃ​ភាពស្មោះត្រង់​របស់​អ្នក​នោះ​ទេ ។ មនុស្ស​ជា​ច្រើន​អធិស្ឋាន​អស់​ជាច្រើន​ឆ្នាំ ហើយ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន ដើម្បី​មាន​ការគោរព​ប្រតិបត្តិ ជា​ការខិតខំ​មួយ​ដើម្បី​កាត់​បន្ថយ​ការមាន​អារម្មណ៍​ផ្ទុយ​ភេទ​បែបនោះ ប៉ុន្ដែ​ពួកគេ​នៅតែ​មាន​អារម្មណ៍​ប្រទាញ​ប្រទង់ ។ ការណ៍​នេះ​ពុំ​មែន​ជា​អ្វី​ប្លែក​ទេ ។ អារម្មណ៍​ទាំងនេះ​ខុសៗ​គ្នា​ទៅតាម​ប្រពលភាព​ខុសៗគ្នា​សម្រាប់​មនុស្ស​ខុសៗ​គ្នា និង​ទៅតាម​ពេល​វេលា​ខុសៗ​គ្នា​សម្រាប់​បុគ្គល​ដដែល ។ អារម្មណ៍​ទាំងឡាយ​ក៏​អាច​ខុស​គ្នា​សម្រាប់​កុមារ យុវវ័យ និង​មជ្ឈិមវ័យ​ផងដែរ ។

ប្រពលភាព និង​ពេលវេលា​នៃ​អារម្មណ៍​ទាំងនេះ​អាច​នឹង​មិន​ស្ថិត​នៅក្នុង​ការគ្រប់គ្រង​របស់​អ្នក តែ​ទោះជា​យ៉ាងណា អ្នក​អាច​ជ្រើសរើស​របៀប​ដើម្បី​ឆ្លើយតប​បាន ។ មនុស្ស​ខ្លះ​ឃើញ​ថា​វា​មាន​ប្រយោជន៍ ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​ជួយ​ពួកគេ​រៀន និង​រីកចម្រើន ។ ការសម្រប​ជីវិត​របស់​អ្នក​ទៅ​នឹង​ព្រះទ័យ​របស់​ព្រះ គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​ដ៏​សំខាន់​មួយ ដែល​នាំ​មកនូវ​ពរជ័យ​ដ៏​មហិមា​នាពេល​ឥឡូវនេះ និង​ជា​ពរជ័យ​កាន់តែ​មហិមា​នៅក្នុង​បរលោក​នាយ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២៣ ) ។