បុគ្គល​ប្តូរភេទ
តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ?


« តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ២០២០ )

« តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការយល់ដឹង​អំពី​ខ្លួនឯង

តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ព្រះ​ស្រឡាញ់​អ្នក ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​ជ្រាប​ដឹង​អំពី​ឧបសគ្គ​ដែល​អ្នក​កំពុង​ជួប​ប្រទះ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពន្យល់​ថា ៖ « សេចក្ដី​ស្រឡាញ់​នោះ​មិន​ដែល​ផ្លាស់ប្ដូរ​ឡើយ ។ … វា​នៅ​ទីនោះ​សម្រាប់​អ្នក នៅពេល​អ្នក​សោកសៅ ឬ​សប្បាយ បាក់ទឹកចិត្ត ឬ​មាន​សង្ឃឹម ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​គឺ​មាន​នៅ​ទីនោះ​សម្រាប់​អ្នក ទោះបី​អ្នក​ទទួល​អារម្មណ៍ ឬ​មិន​ទទួល​អារម្មណ៍​ថា អ្នក​សម​នឹង​ទទួល [ វា ] ក្តី ។ វា​នៅ​ទី​នោះ​ជានិច្ច » ( « We Never Walk Alone » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ១២៣–១២៤ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា​បុត្រី​ទ្រង់ ជ្រើសរើស ត្រឡប់​ទៅ​ផ្ទះ​ទៅរក​ទ្រង់​វិញ​ជាង​អ្វីៗ​ទាំងអស់ ។ អ្វីៗ​ទាំងអស់​ដែល​ទ្រង់​ធ្វើ​គឺ​ត្រូវបាន​ជំរុញ​ដោយ​ព្រះហឫទ័យ​ចង់​បាន​យ៉ាង​ខ្លាំង​របស់​ទ្រង់ » ( « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ] នៅលើ​គេហទំព័រ speeches.byu.edu ) ។

គ្មាន​អ្វី​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ប្រសើរ​ជាង​ព្រះឆន្ទៈ​លះបង់​ព្រះជន្ម​របស់​ទ្រង់​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​របស់​មនុស្ស​លោក បង់​ថ្លៃ​សង​រាល់​ការរងទុក្ខ និង​ភាពអយុត្តិធម៌ ហើយ​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់​របស់​មនុស្ស​ទាំងអស់​នោះទេ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។

ស៊ីស្ទើរ សារ៉ុន អូប៊ែង បាន​បង្រៀន ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា បងប្អូន​មាន​អ្នក​ស្រឡាញ់ ។ ព្រះអម្ចាស់​ដឹង​ថា​បងប្អូន​ព្យាយាម​ខ្លាំង​ប៉ុនណា ។ បងប្អូន​កំពុង​រីកចម្រើន ។ សូម​បន្ត​ឆ្ពោះ​ទៅ​មុខ ។ ទ្រង់​មើល​ឃើញ​ការលះបង់​លាក់​កំបាំង​របស់​បងប្អូន​ទាំងអស់ ហើយ​រាប់​វា​ជា​សេចក្ដីល្អ​របស់​បងប្អូន និង​សេចក្ដី​ល្អ​នៃ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។ ការងារ​របស់​បងប្អូន​ពុំ​ឥត​ប្រយោជន៍​ឡើយ ។ បងប្អូន​មិន​នៅ​តែឯង​ទេ » ( « Christ: The Light That Shines in Darkness » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៧៥–៧៦ ) ។