« តើខ្ញុំអាចរួមចំណែកនៅក្នុងនគររបស់ព្រះអម្ចាស់ដោយរបៀបណា ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង ( ឆ្នាំ២០២០ )
« តើខ្ញុំអាចរួមចំណែកនៅក្នុងនគររបស់ព្រះអម្ចាស់ដោយរបៀបណា ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង
តើខ្ញុំអាចរួមចំណែកនៅក្នុងនគររបស់ព្រះអម្ចាស់ដោយរបៀបណា ?
ព្រះសន្យាថា ប្រសិនបើយើងគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ នោះយើងនឹងមានអំណរដ៏អស់កល្បជានិច្ច ។ ទ្រង់តែងតែរក្សាការសន្យារបស់ទ្រង់ជានិច្ច ។ ប្រសិនបើអ្នកកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលប្ដូរភេទ អ្នកអាចធ្វើ និងរក្សាការសន្យាទាំងឡាយចំពោះព្រះ ។ អ្នកអាចដើរនៅក្នុងពន្លឺរបស់ទ្រង់ ហើយចូលរួមនៅក្នុងសាសនាចក្ររបស់ទ្រង់ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានកត់សម្គាល់ ៖ « មនុស្សគ្រប់រូបមានអំណោយទាន មនុស្សគ្រប់រូបមានទេពកោសល្យ មនុស្សគ្រប់រូបអាចចូលរួមចំណែក ដើម្បីលាតត្រដាងអំពីផែនការរបស់ព្រះនៅក្នុងជំនាន់នីមួយៗ ។ … ដូច្នេះបងប្អូនជាច្រើនកំពុងខិតខំអស់ពីសមត្ថភាពហើយ ។ ហើយនៅពេលបងប្អូនដែលរែកបន្ទុកដ៏ធ្ងន់នៃជីវិតរមែងស្លាប់ ក្រោកឈរឡើងការពារផែនការរបស់ព្រះ ដើម្បីតម្កើងបុត្រាបុត្រីរបស់ទ្រង់ នោះយើងទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ដើម្បីបោះជំហានទៅមុខហើយ ។ យើងសូមថ្លែងទីបន្ទាល់ដោយមានទំនុកចិត្តថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទបានទន្ទឹងរង់ចាំ ហើយនៅទីបំផុត នឹងបង់សងរាល់ការខូចខាត និងការខ្វះខាត និងការបាត់បង់ទាំងអស់ចំពោះអ្នកទាំងឡាយណាដែលងាកទៅរកទ្រង់ ។ គ្មាននរណាម្នាក់ត្រូវបានតាំងជាមុនដើម្បីទទួលតិចជាងនូវអ្វីៗទាំងអស់ដែលព្រះបិតាមាន សម្រាប់កូនចៅរបស់ទ្រង់ឡើយ » ( « Why Marriage, Why Family » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ៥២ ) ។