បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​អាច​ចូលរួម​នៅ​ក្នុង​សាសនាចក្រ​បាន​តាមរបៀប​ណា ?


« តើ​ខ្ញុំ​អាច​ចូលរួម​នៅ​ក្នុង​សាសនាចក្រ​បាន​តាមរបៀប​ណា ? » បុគ្គល​ប្ដូរ​ភេទ ៖ ការ​យល់​ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​អាច​ចូលរួម​នៅ​ក្នុង​សាសនាចក្រ​បាន​តាមរបៀប​ណា ? » បុគ្គល​ប្ដូរ​ភេទ ៖ ការ​យល់​ដឹង​អំពី​ខ្លួនឯង

តើ​ខ្ញុំ​អាច​ចូលរួម​នៅ​ក្នុង​សាសនាចក្រ​បាន​តាមរបៀប​ណា ?

មនុស្ស​ទាំងអស់​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ការប្រជុំ​ថ្ងៃ​អាទិត្យ​ផ្សេងៗ​ទៀត ក៏​ដូចជា​ព្រឹត្តិការណ៍​ខាង​សង្គម​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ ។ មាន​របៀប​ជា​ច្រើន​ដើម្បី​ចូលរួម​នៅ​ព្រះវិហារ ទាំង​នៅក្នុង​ការប្រជុំ​ថ្ងៃ​អាទិត្យ និង​នៅក្នុង​សមត្ថភាព​ផ្សេងៗ​ទៀត ដូចជា​ការហៅ និង​គណៈកម្មាធិការ ។ អ្នក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម សកម្ម ហើយ​រកមើល​ឱកាស​ដើម្បី​ចែកចាយ​ទេពកោសល្យ និង​ជំនាញ​របស់​អ្នក ដោយ​ការបម្រើ​នៅក្នុង​វួដ និង​ស្តេក​របស់​អ្នក ។

អស់​អ្នក​ដែល​ចូលរួម​ត្រូវ​បាន​រំពឹង​ឲ្យ​ចៀសវាង​ការរំខាន​ដែល​ផ្ទុយ​ពី​ការថ្វាយ​បង្គំ ឬ​គោលបំណង​ផ្សេងៗ​ទៀត​នៃ​ការប្រជុំ​នោះ ។

ដោយ​សារ​កាលៈទេសៈ​ទាំងឡាយ​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​វួដ​មួយ​ទៅ​វួដ​មួយ និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត នោះ​ប៊ីស្សព និង​ប្រធាន​ស្តេក​ប្រឹក្សា​ជាមួយ​គណៈប្រធាន​តំបន់​ដើម្បី​កំណត់​ពី​របៀប​ដើម្បី​ដោះស្រាយ​ស្ថានភាព​នីមួយៗ​ដោយ​យល់ចិត្ត ដូច​ជា​ការប្រើប្រាស់​បន្ទប់ទឹក និង​ការចូលរួម​ក្នុង​ការប្រជុំ និង​សកម្មភាព​ផ្សេងៗ ។

ការចូលរួម​របស់​សាសនាចក្រ​ភាគច្រើន​បំផុត និង​ពិធី​បរិសុទ្ធ​បព្វជិតភាព​មួយ​ចំនួន គឺ​ភេទ​អព្យាក្រឹត្យ ។ ឧទាហរណ៍​ទាំងឡាយ​រួមមាន ការទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ដោយ​ទទួលទាន​សាក្រាម៉ង់ និង​ទទួល​ពរជ័យ​បព្វជិតភាព​ផងដែរ ។ ទោះ​ជា​យ៉ាង​ណា ការតែងតាំង​បព្វជិតភាព និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​ធ្វើ​ទៅតាម​ភេទ​ពី​កំណើត ។

បោះពុម្ព