បុគ្គល​ប្តូរភេទ
តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ?


« តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការ​យល់​ដឹង​អំពី​ខ្លួនឯង ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ? » បុគ្គល​ប្ដូរ​ភេទ ៖ ការ​យល់​ដឹង​អំពី​ខ្លួនឯង

តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ?

ប្រាកដ​ណាស់ ។ សមាជិក​សាសនាចក្រ​ត្រូវការ​អ្នក ហើយ​ចង់​បាន​អ្នក ។ ប្រសិន​បើ​អ្នក​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ជា​បុគ្គល​ប្ដូរ​ភេទ នោះ​យើង​ដឹង​ថា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ឧបសគ្គ​នានា ។ អ្នក និង​គ្រួសារ ព្រមទាំង​មិត្តភក្ដិ​របស់​អ្នក​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ដូច​ជា​បុត្រា​បុត្រី​ផ្សេង​ទៀត​របស់​ព្រះ ហើយ​គួរតែ​ត្រូវបាន​ប្រព្រឹត្តិ​ចំពោះ​ដោយ​ការយល់ចិត្ត សប្បុរស និង​មេត្តាធម៌ ។

សាសនាចក្រ​គឺ​ជា​« ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង » ( អេភេសូរ ៤:១២ ) ។ សមាជិក​មិនទាន់​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្តែ​កំពុង​ព្យាយាម​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

មិន​មែន​មនុស្ស​គ្រប់គ្នា​នៅ​ជុំ​វិញ​អ្នក​នឹង​មាន​ភាព​ឥត​ខ្ចោះ​ក្នុង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តាធម៌ ឬ​ការយល់​ចិត្ត​នោះ​ទេ ។ នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ វា​ងាយ​ស្រួល​ក្នុង​ការរកឃើញ​ការអាក់អន់​ចិត្ត និង​ក្នុង​ការធ្វើ​ឲ្យ​មាន​ការអាក់អន់​ចិត្ត ។ បញ្ហា​ប្រឈម​មុខ​សំខាន់ៗ​អាច​ធ្វើ​ឲ្យ​យើង​ងាយ​រង​គ្រោះ​នឹង​ការធ្វើ​ឲ្យ​មាន​ការអាក់អន់​ចិត្ត​ដោយ​អចេតនា ដោយសារ​តែ​ការប្រើ​ពាក្យពេចន៍ និង​ឃ្លា​ដែល​មាន​អារម្មណ៍​ថា​អាក់អន់​ចិត្ត​ដោយ​គ្មាន​ចេតនា ។ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ យើង​កំពុង​រៀន និង​រីកចម្រើន ។

បោះពុម្ព