ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 22


កណ្ឌ​ទី ២២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក ខែ​មេសា ឆ្នាំ​១៨៣០ (History of the Church, ១:៧៩–៨០)។ វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ដល់​សាសនាចក្រ មក​ពី​មាន​មនុស្ស​ខ្លះ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​មក​ហើយ ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា​ចង់​ចូល​រួម​ជាមួយ​សាសនាចក្រ ដោយ​ពុំ​បាច់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ម្ដង​ទៀត។

, បុណ្យ​ជ្រមុជ​ទឹក​គឺជា​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​ជានិច្ច; ២–៤, បុណ្យ​ជ្រមុជ​ទឹក​តម្រូវ​ឲ្យ​មាន​សិទ្ធិ​អំណាច​មកពី​ព្រះ។

មើល​ចុះ យើង​មាន​បន្ទូល​ដល់​អ្នក​ថា គ្រប់​អស់​ទាំង​សេចក្ដី​សញ្ញា​ពី​បុរាណ យើង​បាន​បណ្ដាល​ឲ្យ​ចប់​ទៅ​នៅ​ក្នុង​ការណ៍​នេះ ហើយ​នេះ​ជា​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច គឺជា​អ្វី​ដែល​មាន​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ។

ហេតុ​ដូច្នោះ​ហើយ ទោះ​ជា​មនុស្ស​ណា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រាប់​រយ​ដង​ក៏​ដោយ គង់តែ​គ្មាន​ប្រយោជន៍​ដល់​គេ​ដែរ ត្បិត​អ្នក​ពុំ​អាច​ចូល​តាម​ទ្វារ​ចង្អៀត ដោយ​សារ​ក្រឹត្យ​វិន័យ​នៃ​លោក​ម៉ូសេ ឬ​ក៏​ដោយ​សារ​កិច្ចការ​ទាំង​ឡាយ​ដែល​ស្លាប់​នោះ​បាន​ឡើយ។

ត្បិត​មក​ពី​កិច្ចការ​ទាំង​ឡាយ​ដែល​ស្លាប់​របស់​អ្នក​នេះ​ហើយ ដែល​យើង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​សញ្ញា​ចុង​ក្រោយ​បង្អស់​នេះ និង​សាសនាចក្រ​នេះ ដើម្បី​ឲ្យ​បាន​សាង​ឡើង​ដល់​យើង ដូច​ជា​នៅ​សម័យ​បុរាណ។

ហេតុ​ដូច្នោះ​ហើយ ចូរ​ចូល​តាម​ទ្វារ​ចុះ ដូច​ជា​យើង​បាន​បញ្ជា ហើយ​ចូរ​កុំ​ចង់​ទូន្មាន​ដល់​ព្រះ​របស់​អ្នក​ឡើយ។ អាម៉ែន៕