ផែនទី ទី៤ ៖
ខឺតឡង់, រដ្ឋអូហៃអូ, ១៨៣០–៣៨
-
ផ្ទះរបស់នូវល ខេ វិតនី យ៉ូសែប និងនាងអិមម៉ា បាននៅទីនេះជាច្រើនអាទិត្យ បន្ទាប់ពីគេបានមកដល់ក្រុងខឺតឡង់ថ្មីៗនៅឆ្នាំ ១៨៣១។
-
ស្រែរបស់អ៊ីសាក មួរលី យ៉ូសែប និងនាងអិមម៉ា ស៊្មីធ បាននៅទីនេះពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ ១៨៣១។ ពួកសង្ឃជាន់ខ្ពស់ត្រូវបានតែងតាំងនៅទីនេះជាលើកដំបូង។ យ៉ូសែបបានធ្វើការបកប្រែដោយយ៉ូសែប ស៊្មីធ (ក.យ.ស.)។
-
ហាងរបស់នូវល ខេ វិតនី គណៈប្រធានទីមួយនៃសាសនាចក្រត្រូវបានទទួលកូនសោទាំងឡាយនៃនគរនៅទីនេះ។ សាលានៃពួកព្យាការីបានជួបគ្នានៅទីនេះជាលើកដំបូង។ ក.យ.ស. កំពុងតែនឹងធ្វើចប់នៅទីនេះនៅឆ្នាំ ១៨៣៣។ យ៉ូសែប និងនាងអិមម៉ាបាននៅទីនេះ ពីឆ្នាំ ១៨៣២ ទៅ ១៨៣៣។ យ៉ូសែបបានទទួលវិវរណៈជាច្រើននៅទីនេះ។
-
ផ្ទះសំណាក់របស់យ៉ូហាន ចនសុន យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវបានហៅឲ្យធ្វើជាលោកអយ្យកោទីមួយនៃសាសនាចក្រនៅទីនេះ នៅឆ្នាំ ១៨៣៣។ ផ្ទះសំណាក់នេះមានរោងបោះពុម្ពទីមួយនៅក្រុងខឺតឡង់។ The Evening and the Morning Star ត្រូវបានបោះពុម្ពនៅទីនេះ បន្ទាប់ពីការបំផ្លាញរោងពុម្ពនៅស្រុកចាកសុន រដ្ឋមិសសួរី។ ពួកសាវក ១២ នាក់ បានចេញពីទីនេះ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៨៣៥ សម្រាប់បេសកកម្មទីមួយរបស់ពួកគេ។
-
ផ្ទះរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ យ៉ូសែប និង នាងអិមម៉ាបាននៅទីនេះ ពីឆ្នាំ ១៨៣៤ ទៅ ១៨៣៧។ ការបកប្រែគម្ពីរអ័ប្រាហាំបានចាប់ផ្ដើមឡើង។
-
រោងបោះពុម្ព ការបង្រៀនអំពីសេចក្ដីជំនឿ ត្រូវបានធ្វើនៅទីក្នុងអគារនេះ។ ពួកសាវក ១២ នាក់ និងក្រុមទីមួយនៃក្រុម ៧០ នាក់ ត្រូវបានហៅ ហើយតែងតាំងនៅទីនេះ។ គោលលទ្ធិ និងសេចក្ដីសញ្ញា (ច្បាប់ទីមួយ), ព្រះគម្ពីរមរមន (ច្បាប់ទីពីរ), The Evening and the Morning Star, Latter Day Saints’ Messenger and Advocate, និងច្បាប់ទីមួយនៃElders’ Journal ត្រូវបានបោះពុម្ពនៅទីនេះ។
-
ព្រះវិហារខឺតឡង់ ព្រះវិហារនេះ គឺជាព្រះវិហារទីមួយនៅគ្រាកាន់កាប់ត្រួតត្រានេះ។ ព្រះយេស៊ូវគ្រីស្ទបានលេចមក ហើយបានទទួលព្រះវិហារនេះ។ លោកម៉ូសេ លោកអេលីយ៉ាស និងលោកអេលីយ៉ា បានលេចមក ហើយបានតាំងឡើងវិញនូវកូនសោខ្លះៗនៃបព្វជិតភាព (សូមមើល គ. និង ស. ១១០)។ សាលានៃពួកព្យាការីក៏បានជួបជុំគ្នានៅទីនេះដែរ។ វិវរណៈទាំងឡាយដែលបានទទួលនៅទីនេះគឺ ៖ គ. និង ស. ១០៩, ១១០, ១៣៧។
ខឺតឡង់ (មិនប្រាប់កន្លែងច្បាស់ទេ) នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៨៣៥ គោលលទ្ធិ និងសេចក្ដីសញ្ញា ត្រូវបានទទួលស្គាល់ជាព្រះគម្ពីរ។ វិវរណៈទាំងឡាយដែលបានទទួលនៅក្រុងខឺតឡង់គឺ ៖ គ. និង ស. ៤១–៥០; ៥២–៥៦; ៦៣–៦៤; ១០២–១០៤; ១០៦–១១០; ១៣៤; និង ១៣៧។ កណ្ឌទី ១០៤ ចែកទីកន្លែងទាំងឡាយទុកជាការកាន់កាប់ត្រួតត្រាដល់ពួកសមាជិកក្នុងសាសនាចក្រ ដែលចូលរួមក្នុងសហសមាគម (សូមមើលខ ១៩–៤៦)។