ផែនទី ទី៦
ដំណើរនៃសាសនាចក្រទៅទិសខាងលិច
-
ហ្វាយែត ព្យាការីយ៉ូសែប ស៊្មីធ បានចេញពីភូមិហ្វាយែតទៅក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅខែមករាឆ្នាំ ១៨៣។ សាខាទាំងបីដែលនៅរដ្ឋញូវយ៉កក៏ទៅតាមនៅខែមេសា និងខែឧសភាឆ្នាំ ១៨៣១ នៅក្រោមបញ្ជារបស់ព្រះអម្ចាស់ដែលឲ្យទៅជួបជុំគ្នា (សូមមើល គ. និង ស. ៣៧; ៣៨)។
-
ខឺតឡង់ ជាទីបញ្ជាការនៃសាសនាចក្រពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៣១ ទៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៨៣៨ កាលព្យាការីផ្លាស់ទៅភូមិហ្វារវែស្ទ រដ្ឋមិសសួរី។
-
អ៊ិនឌីប៉ែនដែនស៍ ព្រះអម្ចាស់បានប្រាប់ថា អ៊ិនឌីប៉ែនដែនស៍ (នៅស្រុកចាកសុន, រដ្ឋមិសសួរី) គឺជាទីជួបជុំគ្នានៃស៊ីយ៉ូន នៅខែកក្កដា ឆ្នាំ ១៨៣១ (សូមមើល គ. និង ស. ៥៧:៣)។ ហ្វូងមនុស្សកំណាចបានបង្ខំឲ្យពួកបរិសុទ្ធចេញពីស្រុកចាកសុន នៅខែវិច្ឆិកា ឆ្នាំ ១៩៣៣។
-
លិបើទី ពួកបរិសុទ្ធពីស្រុកចាកសុនបានជួបជុំគ្នានៅស្រុកឃ្លៃ ពីឆ្នាំ ១៨៣៣ ទៅ ១៨៣៦ កាលពួកគេតម្រូវឲ្យចេញទៀត។ ព្យាការី យ៉ូសែប ស៊្មីធ និងពួកអ្នកផ្សេងទៀតត្រូវជាប់គុកនៅទីនេះ។
-
ហ្វារវែស្ទ ទីជម្រកត្រូវបានតាំងឡើងនៅទីនេះ សម្រាប់ពួកបរិសុទ្ធនៅឆ្នាំ ១៨៣៦–៣៨។ ជាទីបញ្ជាការនៃសាសនាចក្រនៅឆ្នាំ ១៨៣៨។ នៅឆ្នាំ ១៨៣៨–៣៩ ពួកបរិសុទ្ធត្រូវបានបង្ខំឲ្យភៀសខ្លួនរត់ទៅរដ្ឋអិលលីណោយ។
-
ណៅវូ ជាទីបញ្ជាការនៃសាសនាចក្រនៅឆ្នាំ ១៨៣៩–៤៦។ ក្រោយពីទុក្ករកម្មនៃព្យាការី និងបងប្រុសរបស់លោក ពួកបរិសុទ្ធបានផ្លាស់ទៅនៅឯភូមិភាគខាងលិច។
-
ខោនសិល ប្លើព្ស ពួកអ្នកត្រួសត្រាយបានមកដល់ទីនេះនៅខែមិថុនា ឆ្នាំ ១៨៤៦។ សមាជិកពីកងវរសេនាតូចមរមនបានចេញដំណើរនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៨៤៦ នៅក្រោមការដឹកនាំរបស់យេម្ស អាលលិន។
-
វិនទើរ ខួរទើរ្ស ជាទីបញ្ជាការនៃសាសនាចក្រនៅឆ្នាំ ១៨៤៦–៤៨។ ក្រុមទៅមុនគេ ដែលនៅក្រោមការដឹកនាំរបស់ប្រធាន ព្រិកហាំ យ៉ង់ បានចេញដំណើរទៅភូមិភាគខាងលិច នៅខែមេសា ឆ្នាំ ១៨៤៧។
-
បន្ទាយលែវិនវឺត កងវរសេនាតូចមរមនត្រូវបានប្រដាប់ខ្លួននៅទីនេះមុននឹងចេញទៅភូមិភាគខាងលិចនៅខែសីហា ឆ្នាំ ១៨៤៦។
-
សានតាហ្វេ ភីលីព ឃុក បានបញ្ជាកងវរសេនាតូចមរមន កាលពួកគេចេញដំណើរពីទីនេះទៅ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៨៤៦។
-
ភ្វេបឡូ មានកងទាហានឈឺបីកងដែលបានបញ្ជាឲ្យទៅឯភូមិភ្វេបឡូ ដើម្បីទៅសំរាក ជាទីដែលពួកគេបានស្នាក់នៅរដូវរងានៃឆ្នាំ ១៨៤៦–៤៧។
-
សានឌីអេកូ កងវរសេនាតូចមរមនបានធ្វើដំណើរ ៣,២០០ គ.ម. ចប់នៅទីនេះនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ១៨៤៧។
-
ឡស់អានចេឡេស កងវរសេនាតូចមរមនត្រូវបានឲ្យចេញនៅទីនេះ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៨៤៧។
-
សាក្រាមែនតូ សមាជិកពីកងវរសេនាតូចខ្លះដែលបានឲ្យចេញ គេបានធ្វើការនៅទីនេះ និងនៅឯរោងកិនស្រូវរបស់សើតទើរ នៅឯទន្លេអាម៉េរិកាំងខាងកើតបន្តិចជាទីដែលពួកគេបានជួយរកឃើញមាស។
-
ទីក្រុងសលត៍លេក ព្រិកហាំ យ៉ង់ បានមកដល់ច្រកភ្នំសលត៍លេក នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៨៤៧។