ជំនួយ​ការសិក្សា
១៥. ព្រះ​វិហារ​ណៅវូ


១៥. ព្រះ​វិហារ​ណៅវូ

គំរូ​តូច​អំពី​ព្រះ​វិហារ​ណៅវូ​នេះ គឺ​នៅ​លើ​កន្លែង​នៃ​ព្រះ​វិហារ​ដើម។ ព្រះ​វិហារ​នេះ​ត្រូវ​បាន​សង់​ឡើង​ពី​ថ្មកំបោរ​ប្រ​ផែះ​ដែល​មាន​នៅ​ទី​នោះ។ អគារ​នេះ​មាន​បណ្ដោយ ៣៩ ម. ហើយ​ទទឹង ២៧ ម.។ កំពូល​ខ្ពស់​ពី​ដី ៤៨ ម.។ សមាជិក​នៃ​សាសនាចក្រ​បាន​ធ្វើ​ការ​បូជា​ដ៏​ធំ​ដើម្បី​សង់​ព្រះ​វិហារ​ដ៏​ល្អ​នេះ ចាប់​ផ្ដើម​ធ្វើ​នៅ​ឆ្នាំ ១៨៤១។ មនុស្ស​ខ្លះ​បាន​ធ្វើ​ការ​សង់​អគារ​នេះ​អស់​រាប់​ខែ អ្នក​ខ្លះ​ទៀត​បាន​បូជា​ប្រាក់​កាស​របស់​ខ្លួន។ ទោះ​ជា​មិនទាន់​ធ្វើ​ព្រះ​វិហារ​រួច​ផង ក៏​គង់តែ​ព្រះ​វិហារ​នោះ ពេញ​ទៅ​ដោយ​សមាជិក​ទាំង​ឡាយ ដែល​បាន​មក​ដើម្បី​ទទួល​ពិធី​បរិសុទ្ធ នៅ​ខែ​មុនៗ​ដែល​ពួក​គេ​ត្រូវ​ភៀស​ខ្លួន​ទៅ​ភូមិភាគ​ខាង​លិច​ដែរ។ កាល​ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ចេញ​ពី​ក្រុង​ណៅវូ​នៅ​ដើម​រដូវ​ផ្កា​រីក នៃ​ឆ្នាំ ១៨៤៦ ដោយ​សារ​ការ​គំរាមកំហែង​ពី​ហ្វូង​មនុស្ស​កំណាច ក៏​នៅ​មាន​មនុស្ស​វិសេស​ដែល​បាន​នៅ​ដើម្បី​ធ្វើ​ព្រះ​វិហារ​ឲ្យ​រួច។ នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ១៨៤៦ អែលឌើរ អួរសុន ហៃឌ៍ និង​វិលហ្វួឌ វូឌដ្រុព្វ ហើយ​ប្រហែល​ជា​មាន​មនុស្ស ២០ នាក់​ទៀត ដែល​បាន​ធ្វើ​ពិធី​ឆ្លង​ដំណាក់​នៃ​ព្រះ​អម្ចាស់​នេះ។ ព្រះ​វិហារ​នេះ​ត្រូវ​បាន​ទុក​ចោល​នៅ​ខែ​កញ្ញា កាល​ពួក​បរិសុទ្ធ​នៃ​សាសនាចក្រ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ក្រុង​ណៅវូ គ្រា​នោះ​ហ្វូង​មនុស្ស​កំណាច​បាន​បន្ថោក​បន្ទាប ហើយ​បាន​បង្ខូច​សំណង់​ដ៏​ពិសិដ្ឋ​នោះ​ចោល។ ព្រះ​វិហារ​ក៏​ត្រូវ​ភ្លើង​ឆេះ​នៅ​ខែ​តុលា ឆ្នាំ ១៨៤៨។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ សន្និសីទ​ទូ​ទៅ​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​បន្ទប់​ជំនុំ​ក្នុង​ព្រះ​វិហារ នៅ​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ ១៨៤៥។ កិច្ចការ​ខាង​ពិធី បរិសុទ្ធ​បាន​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ១៨៤៥ ហើយ​បាន​ធ្វើ​ត​មក​រហូត​ដល់​ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ១៨៤៦។ មាន​ពួក​បរិសុទ្ធ​ជាង ៥,៥០០ នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ និង​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ និង​ការ​ភ្ជាប់​ទាំង​ឡាយ​ត្រូវ​បាន​ធ្វើ​នៅ​ទី​នោះ។

រូបថត ទី១៥

១៥. ព្រះ​វិហារ​ណៅវូ រូប​គំរូ​នេះ​បង្ហាញ​ពី​លំអ​នៃ​សំណង់​នោះ មុន​ត្រូវ​ឆេះ​នៅ​ឆ្នាំ ១៨៤៨។