ជំនួយ​ការសិក្សា
២. ភ្នំ​គូម៉ូរ៉ា និង​តំបន់​ម៉ែនឆែស្ទើរ-ប៉ាលម៉ៃរ៉ា


២. ភ្នំ​គូម៉ូរ៉ា និង​តំបន់​ម៉ែនឆែស្ទើរ-ប៉ាលម៉ៃរ៉ា

មើល​ទៅ​ខាង​ជើង រូបថត​នេះ​បង្ហាញ​ភ្នំ​គូម៉ូរ៉ា នៅ​ភូមិ​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក។ ភ្នំ​នោះ​ឃើញ​នៅ​ជ្រុង​ក្រោម​ដៃ​ខាង​ស្ដាំ​រូបថត ហើយ​សន្ធឹង​ទៅ​ហួស​ជាង​ពាក់​កណ្ដាល​រូបថត។ វិមាន​ពណ៌​ស​ឃើញ​នៅ​លើ​កំពូល​ភ្នំ​ជ្រុង​ខាង​ជើង គឺជា​រូប​ទេវ​តា​មរ៉ូណៃ និង​ការ​ចេញ​មក​នៃ​ព្រះ​គម្ពីរ​មរមន។ ភ្នំ​គូម៉ូរ៉ា​មាន​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​នៅ​ទិស​ខាង​កើត​ជ្រុង​ខាង​ជើង​នៃ​ព្រៃ​ពិសិដ្ឋ។ នៅ​ជិត​ខាង​លើ​រូបថត គឺជា​ភូមិ​ប៉ាលម៉ៃរ៉ា មាន​ចម្ងាយ​ប្រាំមួយ​គីឡូម៉ែត្រ​កន្លះ។ ស្រែ​របស់​គ្រួសារ​ស៊្មីធ និង​ព្រៃ​ពិសិដ្ឋ​នៅ​ជ្រុង​លើ​ខាង​ឆ្វេង​រូបថត។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ គ្រួសារ​របស់​ព្យាការី​យ៉ូសែប ស៊្មីធ​បាន​រស់នៅ​ក្នុង​តំបន់​នេះ កាល​បាន​ទទួល​ការ​និមិត្ត​ទី​មួយ (យ.ស.—ប្រវត្តិ ១:៣)។ នៅ​ឆ្នាំ ៤២១ គ.ស. មរ៉ូណៃ​បាន​កប់​ផ្ទាំង​មាស​នៅ​លើ​ភ្នំ​គូម៉ូរ៉ា ដែល​មាន​ពី​ប្រវត្តិ​ដ៏​ពិសិដ្ឋ​អំពី​ប្រជាជន​របស់​លោក (ព. នៃ ម. ១:១–១១; មរមន ៦:៦; មរ៉ូណៃ ១០:១–២)។ មរ៉ូណៃ​ដដែល​នេះ​បាន​ប្រាប់​យ៉ូសែប ស៊្មីធ ពី​កន្លែង​ដើម្បី​ទៅ​រក​ផ្ទាំង​ទាំង​ឡាយ — គឺ​ទៅ​ទិស​ខាង​ជើង​កំពូល​ភ្នំ នៅ​ខាង​លិច​ជិត​កំពូល។ មរ៉ូណៃ​បាន​ប្រគល់​ផ្ទាំង​ទាំង​នោះ​ដល់​លោក នៅ​ឆ្នាំ ១៨២៧ (គ. និង ស. ២៧:៥; ១២៨:២០; យ.ស.—ប្រវត្តិ ១:៣៣–៣៥, ៥១–៥៤, ៥៩)។

រូបថត ទី២

២. តំបន់​នៃ​ភ្នំ​គូម៉ូរ៉ា និង​ម៉ែនឆែស្ទើរ-ប៉ាលម៉ៃរ៉ា ទេវ​តា​មរ៉ូណៃ​បាន​នាំ​យ៉ូសែប ស៊្មីធ ឲ្យ​រក​ឃើញ​ផ្ទាំង​មាន​ទាំង​ឡាយ ដែល​លោក​បាន​កប់​ទុក​នៅ​ឯ​ភ្នំ​នេះ (ភ្នំ​ឃើញ​នៅ​ចំ​កណ្ដាល​ប៉ែក​ខាង​លើ)។