ផែនទី ទី៣
តំបន់នៅរដ្ឋញូវយ៉ក, រដ្ឋផែនសិលវេញ៉ា, និងរដ្ឋអូហៃអូ នៅក្នុងសហរដ្ឋ
ជ
តូរ៉ុនតូ
បឹងអុនតារីយ៉ូ
រ៉ូឆែស្ទើរ
បឹងហ៊ូរ៉ុន
ព្រែកអ៊ីរី
ប៉ាលម៉ៃរ៉ា
កាណាដា
មែនដុន
បាហ្វាឡូ
ហ្វាយែត
ម៉ែនឆែស្ទើរ
បេនប៊្រិចខាងត្បូង
ផែរីស្បឺក
ហ្វ្រ៊ីដុម
បឹងហ្វ៊ីងកឺ
ខូលស្វិល
ញូវយ៉ក
ផ្ទះរបស់យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ
បឹងអ៊ីរី
កាណាដា
ផ្ទះរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ
សហរដ្ឋ
ថមសុន
ទន្លេសុសគ្វីហាណា
ភូមិហាម៉ូនី
ឃ្លីវឡិន
ខឺតឡង់
ផែនសិលវេញ៉ា
អូហៃអូ
អាមហ៊ើស្ទ
អូរែញ
ហៃរាំ
គីឡូម៉ែត្រ
០ ៥០ ១០០ ១៥០ ២០០
ក ខ គ ឃ ង ច ឆ ជ
១ ២ ៣ ៤
●១
●២
●៣
●៤
●៥
●៦
●៧
●៨
●៩
●១០
-
បេនប៊្រិចខាងត្បូង យ៉ូសែប ស៊្មីធ និង នាងអិមម៉ា ហេល បានរៀបការនៅទីនេះ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៨២៧ (សូមមើល យ.ស.—ប្រវត្តិ ១:៥៧)។
-
ខូលស្វិល សាខាទីមួយនៃសាសនាចក្រត្រូវបានរៀបចំឡើងនៅផ្ទះរបស់យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ នៅស្រុកខូលស្វិល នៅឆ្នាំ ១៨៣០។
-
ផ្ទះរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ នៅឃុំហាម៉ូនី ការបកប្រែព្រះគម្ពីរមរមនភាគច្រើនត្រូវបានសម្រេចនៅទីនេះ។ នៅលើច្រាំងទន្លេ សុសគ្វីហាណា បព្វជិតភាពត្រូវបានតាំងឡើងវិញ នៅឆ្នាំ ១៨២៩ (សូមមើល គ. និង ស. ១៣; ១២៨:២០; យ.ស.—ប្រវត្តិ ១:៧១–៧២)។
-
ហ្វាយែត ពួកសាក្សីបីនាក់បានឃើញផ្ទាំងមាស និងទេវតាមរ៉ូណៃ (គ. និង ស. ១៧)។ ការបកប្រែព្រះគម្ពីរមរមនត្រូវបានសម្រេចនៅទីនេះ នៅខែមិថុនា ឆ្នាំ ១៨២។ សាសនាក្រត្រូវបានរៀបចំឡើងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ (សូមមើល គ. និង ស. ២០; ២១)។
-
មែនដុន ផ្ទះដើមរបស់ព្រិកហាំ យ៉ង់ និងហ៊ីបឺរ ស៊ី គិមបុល។
-
ខឺតឡង់ ពួកអ្នកផ្សាយសាសនាដែលបានចាត់ឲ្យទៅផ្សាយដល់ពួកលេមិន គេបានឈប់នៅទីនេះ នៅឆ្នាំ ១៨៣០ ហើយបានធ្វើបុណ្យជ្រមុជទឹកឲ្យស៊ីឌនី រិកដុន និងពួកអ្នកផ្សេងទៀតនៅក្នុងតំបន់ខឺតឡង់។ នេះជាទីបញ្ជាការនៃសាសនាចក្រពីឆ្នាំ ១៨៣១ ទៅ ១៨៣៨។ ព្រះវិហារទីមួយនៃគ្រាកាន់កាប់ត្រួតត្រានេះ ត្រូវបានសង់នៅក្រុងខឺតឡង់ ហើយបានធ្វើបុណ្យឆ្លងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ១៨៣៦ (សូមមើល គ. និង ស. ១០៩)។
-
ព្រែកអ៊ីរី សាខាបីនៃសាសនាចក្រនៅក្រុងញូវយ៉ក បានធ្វើដំណើរតាមព្រែកអ៊ីរី និងបឹងអ៊ីរី ទៅក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅខែមេសា និងខែឧសភា ឆ្នាំ ១៨៣១។
-
ហៃរាំ យ៉ូសែប និងនាងអិមម៉ាបាននៅទីនេះ ពីខែកញ្ញា ឆ្នាំ ១៨៣១ ទៅខែកញ្ញា ១៨៣២។ យ៉ូសែប និងស៊ីឌនី រិកដុន បានធ្វើការបកប្រែព្រះគម្ពីរប៊ីប (ក.យ.ស.)។ មានវិវរណៈជាច្រើនដែលបានទទួលនៅទីនេះ ៖ គ. និង ស. ១; ៦៥; ៦៧; ៦៨; ៦៩; ៧១; ៧៣; ៧៤; ៧៦; ៧៧; ៧៩; ៨០; ៨១; ៩៩; ១៣៣។
-
អាមហ៊ើស្ទ យ៉ូសែប ស៊្មីធ ត្រូវបានគាំទ្រឲ្យធ្វើជាប្រធាននៃបព្វជិតភាពដ៏ខ្ពស់នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៨៣២ (សូមមើល គ. និង ស. ៧៥)។
-
តូរ៉ុនតូ ផ្ទះរបស់យ៉ូហាន ថេលើរ ជាប្រធានទីបីនៃសាសនាចក្រ និងនាងម៉ារា ហ្វៀលឌីង ស៊្មីធ ដែលជាប្រពន្ធរបស់ហៃរុម ស៊្មីធ។