៨. ផ្ទះរបស់យ៉ូហាន ចនសុន
ផ្ទះរបស់យ៉ូហាន និងនាងអាលីស ចនសុន គឺនៅភូមិហៃរាំ រដ្ឋអូហៃអូ។ បន្ទប់នេះគឺនៅជាន់ទីពីរ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្យាការីយ៉ូសែប ស៊្មីធ និងនាងអិមម៉ា ជាប្រពន្ធលោកបានរស់នៅឯផ្ទះនេះ។ យ៉ូសែប និងស៊ីឌនី រិកដុនបានទទួលការនិមិត្តមួយដ៏អស្ចារ្យអំពីលំដាប់ទាំងឡាយនៃសិរីល្អនៅចំពោះវត្តមាននៃមនុស្សដទៃជាច្រើន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១៨៣២ (គ. និង ស. ៧៦)។ ព្យាការីយ៉ូសែបក៏បានធ្វើការបកប្រែព្រះគម្ពីរប៊ីបដោយយ៉ូសែប ស៊្មីធ (ក.យ.ស.) នៅឯផ្ទះនេះដែរ។ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៨៣២ កាលយ៉ូសែប និងនាងអិមម៉ាកំពុងតែនៅទីនេះ នោះស្រាប់តែមានហ្វូងមនុស្សកំណាចដែលបានក្បត់សាសនា និងពួកអ្នកទទឹងនឹងពួកមរមនបានវាយយ៉ូសែប និងស៊ីឌនី យ៉ាងដំណំ ហើយលាបប្រេង និងស្លាបសត្វ។
៨. ផ្ទះរបស់យ៉ូហាន ចនសុន កាលនៅផ្ទះនេះ ហើយធ្វើការបកប្រែព្រះគម្ពីរប៊ីប នោះព្យាការីយ៉ូសែប ស៊្មីធ និងស៊ីឌនី រិកដុន បានទទួលវិវរណៈមួយ ដែលឥឡូវនេះកត់នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ហើយព្រមទាំងវិវរណៈផ្សេងៗទៀត។