១៦. គុកកាតធេច
ជាគុកមួយនៅភូមិកាតធេច រដ្ឋអិលលីណោយ
ព្រឹត្តិការណ៍សំខាន់ៗ ៖ យ៉ូសែប ស៊្មីធ និងបងប្រុសលោក គឺហៃរុម បានជិះរទេះទៅភូមិកាតធេច នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៨៤៤។ ពួកគេត្រូវគេចាប់ដាក់ក្នុងគុកនេះ នៅថ្ងៃទី ២៥ ខែមិថុនា ដោយការចោទក្លែងក្លាយថាក្បត់ជាតិ។ នៅថ្ងៃទី ២៧ ខែមិថុនា មានហ្វូងមនុស្សកំណាចលាបមុខខ្មៅ បានសម្រុកចូលគុក។ យ៉ូសែប និងហៃរុមទាំងពីរនាក់ត្រូវគេបាញ់ស្លាប់ ហើយយ៉ូហាន ថេលើរត្រូវរបួសជាច្រើនកន្លែង។ ជាការអស្ចារ្យណាស់ដែល វិលឡឺឌ រិចឺត្ស មិនត្រូវបានរបួសសោះឡើយ។ ក្រោយមក យ៉ូហាន ថេលើរ បានសរសេរបទរំឭកដែលប្រកបដោយការបំផុសគំនិត ដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥។
១៦. គុកកាតធេច នៅទីនេះហើយដែលព្យាការីយ៉ូសែប ស៊្មីធ និងហៃរុម ជាបងប្រុសលោក ត្រូវគេធ្វើទុក្ករកម្ម នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៤៤ (សូមមើល គ. និង ស. ១៣៥)។