ជំនួយ​ការសិក្សា
១១. កន្លែង​សម្រាប់​ព្រះ​វិហារ​ហ្វារ​វែស្ទ


១១. កន្លែង​សម្រាប់​ព្រះ​វិហារ​ហ្វារ​វែស្ទ

ទីតាំងនៅ​ហ្វារ​វែស្ទ រដ្ឋ​មិសសួរី បាន​ក្លាយ​ទៅ​ជា​ទីលំនៅ​ដល់​ពួក​បរិសុទ្ធ ៣ ទៅ ៥ ពាន់​នាក់ ដែល​បាន​ស្វែងរក​ទី​ជម្រក​ឲ្យ​រួច​ផុត​ពី​ការ​បៀតបៀន​នៅ​ស្រុក​ចាកសុន និង​ស្រុក​ឃ្លៃ។ នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ១៨៣៨ ព្យាការី​យ៉ូសែប ស៊្មីធ និង​ពួក​អ្នក​ដឹកនាំ​ផ្សេងៗ​ទៀត នៅ​ក្នុង​សាសនាចក្រ​ត្រូវ​គេ​ចាប់ ហើយ​បន្ទាប់​ពី​បាន​ឡើង​តុលាការ នោះ​ត្រូវ​ជាប់​គុក​នៅ​ក្នុង​គុក​លិបើទី។ នៅ​រដូវរងា​នៃ​ឆ្នាំ ១៨៣៨–៣៩ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ភូមិ​ហ្វារ​វែស្ទ និង​កន្លែង​ផ្សេងៗ​ទៀត​នៅ​រដ្ឋ​មិសសួរី ហើយ​ក៏​ផ្លាស់​ទៅ​នៅ​រដ្ឋ​អិលលីណោយ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ជា​កន្លែង​សម្រាប់​ព្រះ​វិហារ​មួយ ដែល​បាន​ធ្វើ​ពិធី​ឆ្លង ហើយ​បាន​ដាក់​ជ្រុង​ថ្ម។ មាន​វិវរណៈ​ប្រាំពីរ​ដែល​បាន​បោះពុម្ព ផ្សាយ​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា​គឺ​បាន​ទទួល​នៅ​ទី​នេះ (កណ្ឌ​ទី ១១៣–១១៥; ១១៧–១២០)។ យ៉ូសែប អែហ្វ ស៊្មីធ ជា​ប្រធាន​ទី​ប្រាំមួយ​នៃ​សាសនាចក្រ បាន​កើត​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ១៨៣៨ នៅ​ភូមិ​ហ្វារ​វែស្ទ។ ភូមិ​ហ្វារ​វែស្ទ​ត្រូវ​បាន​តាំង​ជាទី​បញ្ជាការ​នៃ​សាសនាចក្រ​ក្នុង​ពេល​ដ៏​ខ្លី នៅ​ក្រោម​ការ​ដឹកនាំ​នៃ​ព្យាការី​យ៉ូសែប ស៊្មីធ។

រូបថត ទី១១

១១. កន្លែង​សម្រាប់​ព្រះ​វិហារ​ហ្វារ​វែស្ទ នៅ​ឆ្នាំ ១៨៣៨ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​សង់​ព្រះ​វិហារ​មួយ​នៅ​ទី​នេះ (សូម​មើល គ. និង ស. ១១៥:៧–៨)។ ការ​បៀតបៀន​ពី​ហ្វូង​មនុស្ស​កំណាច​បាន​បង្ការ​ពួក​គេ​មិន​ឲ្យ​ធ្វើ​បាន​ឡើយ។