ជំនួយ​ការសិក្សា
១៣. វិមាន​នៅ​ក្រុង​ណៅវូ


១៣. វិមាន​នៅ​ក្រុង​ណៅវូ

យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​គ្រួសារ​លោក​បាន​ចូល​នៅ​ក្នុង​វិមាន​នៅ​ក្រុង​ណៅវូ នៅ​ខែ​សីហា ឆ្នាំ ១៨៤៣។ ក្រោយ​មក ក៏​បាន​ត​ឈ្នៀង​មួយ​នៅ​ឆៀង​ខាង​កើត​អគារ​ធ្វើ ២២ បន្ទប់។ ចាប់​ផ្ដើម​នៅ​ខែ​មក​រា ឆ្នាំ ១៨៤៤ អេបេនអេស៊ើរ រ៉ូបិនសុន បាន​កាន់កាប់​ផ្ទះ​នោះ​ទៅ​ជា​ផ្ទះ​សំណាក់ ហើយ​ព្យាការី​បាន​ទុក​ប្រាំមួយ​បន្ទប់​សម្រាប់​គ្រួសារ​លោក។ ផ្ទះ​នោះ​បាន​តាំង​ទុកជា​កន្លែង​ជួបជុំ​គ្នា នៃ​សង្គម​មនុស្ស​នៅ​ក្រុង​ណៅវូ។ ពួក​អ្នក​ថ្លៃ​ថ្នូរ​ដ៏​សំខាន់ៗ​ត្រូវ​បាន​ទទួល​ភ្ញៀវ​នៅ​ទី​នេះ​ដោយ​ព្យាការី។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ ព្យាការី​យ៉ូសែប និង​ហៃរុម ជា​បង​ប្រុស​របស់​លោក​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ក្នុង​គុក​កាតធេច រដ្ឋ​អិលលីណោយ ហើយ​សព​របស់​ពួក​គេ​ត្រូវ​បាន​យក​មក​ផ្ទះ​នេះ ដើម្បី​ផ្ដេក​ក្នុង​មឈូស​មុន​ធ្វើ​បុណ្យ​សព។ សព​ពួក​គេ​ត្រូវ​បាន​កប់​នៅ​ផ្នូរ​ខ្មោច​តូច​មួយ​របស់​គ្រួសារ​នៅ​ម្ខាង​ផ្លូវ​ថ្នល់​មេន នៅ​ខាង​លិច​ផ្ទះ​ឈើ​ចាស់​ដែល​យ៉ូសែប​ធ្លាប់​នៅ កាល​លោក​ទើប​មក​ដល់​ក្រុង​ណៅវូ​មុនដំបូង។ នាង​អិមម៉ា ស៊្មីធ​បាន​រស់នៅ​ក្នុង​វិមាន​រហូត​ដល់​ឆ្នាំ ១៨៧១។ គ្រា​នោះ នាង​បាន​ចូល​ទៅ​ផ្ទះ​សំណាក់​ណៅវូ ជា​កន្លែង​ដែល​នាង​ស្លាប់​នៅ​ឆ្នាំ ១៨៧៩។

រូបថត ទី១៣

១៣. វិមាន​នៅ​ក្រុង​ណៅវូ ជា​ផ្ទះ​សម្រាប់​គ្រួសារ​របស់​យ៉ូសែប​ស្មី​ធ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៨៤៣។ នៅ​សម័យ​ដំបូង​នៃ​សាសនាចក្រ​ទី​នេះ គឺជា​ទី​ជួបជុំ​គ្នា​ខាង​ការ​រស់នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ។