៦. ផ្ទះឈើរបស់ពេត្រុស វិតមើរ ស៊ីញ្ញ័រ
ផ្ទះឈើដែលបានសង់ឡើងវិញរបស់ពេត្រុស វិតមើរ ស៊ីញ្ញ័រ គឺបានសង់នៅលើកន្លែងដែលមានគ្រឹះផ្ទះដើម នៅភូមិហ្វាយែត រដ្ឋញូវយ៉ក។
ព្រឹត្តិការណ៍សំខាន់ៗ ៖ យ៉ូសែប ស៊្មីធ បានបង្ហើយការបកប្រែព្រះគម្ពីរមរមននៅទីនេះ នៅចុងខែមិថុនា ឆ្នាំ ១៨២៩។ នៅក្នុងព្រៃក្បែរផ្ទះនេះ ពួកសាក្សីបីនាក់បានឃើញទេវតាមរ៉ូណៃ ព្រមទាំងផ្ទាំងមាស។ ឥឡូវនេះ សេចក្ដីបន្ទាល់របស់ពួកគេត្រូវបានបោះពុម្ពនៅគ្រប់ច្បាប់នៃព្រះគម្ពីរមរមន។ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ប្រហែលជាមានមនុស្ស ៦០ នាក់ដែលបានជួបជុំគ្នានៅផ្ទះរបស់ពេត្រុស វិតមើរ ដើម្បីធ្វើសាក្សីអំពីការរៀបចំតាមផ្លូវការនូវសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ។ ការប្រជុំ និងសន្និសីទលើកដំបូងៗនៃសាសនាចក្រ ដែលទើបបានរៀបចំឡើង ក៏បានធ្វើនៅទីនេះ។ មានវិវរណៈ ២០ នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលបានទទួលនៅឯផ្ទះរបស់ពេត្រុស វិតមើរ។