ជូនចំពោះមិត្តទាំងឡាយ
ព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះអម្ចាស់ ។ ព្រះវិហារបរិសុទ្ធគឺជាទីកន្លែងបរិសុទ្ធដែលយើងរៀនសូត្រអំពីផែនការរបស់ព្រះវរបិតាសួគ៌ និងចុះសេចក្ដីសញ្ញា ( ឬការសន្យា ) ជាមួយទ្រង់ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលបុណ្យជ្រមុជទឹកជំនួសឲ្យមរណជន ហើយផ្សារភ្ជាប់ជាក្រុមគ្រួសាររបស់យើងជានិរន្តរ ។
ទោះបីជាបងប្អូននៅក្មេងដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធក្នុងពេលឥឡូវនេះក្តី ក៏បងប្អូននៅតែអាចទន្ទឹងរង់ចាំថានឹងទៅនៅថ្ងៃណាមួយដែរ ។ សូមបើកទៅ ទំព័រ ១៦ ដើម្បីរៀនបន្ថែមទៀតអំពីព្រះវិហារបរិសុទ្ធ ។ តើបងប្អូនអាចធ្វើអ្វីដើម្បីរៀបចំខ្លួនពីឥឡូវនេះ ?
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត
កន្លែងដែលខ្ញុំអានទស្សនាវដ្តី ប្រិយមិត្ត
រីណា អិម អាយុ ៩ ឆ្នាំ អាន ទស្សនាវដ្តីប្រិយមិត្ត ជាភាសាអង់គ្លេស នៅ ទីក្រុងដាអេសសាឡឹម ប្រទេសតង់សានី !
យើងចូលចិត្តមើលព្រះវិហារបរិសុទ្ធ
ម៉ៃយ៉ា និង លូក អេស អាយុ ៩ ឆ្នាំ និង ៣ ឆ្នាំ បានទៅលេង ព្រះវិហារបរិសុទ្ធ អូកលែន កាលីហ្វ័រញ៉ា ។
គ្រួសារដ៏និរន្តរ
ខ្ញុំកាត់រូបភាពព្រះវិហារបរិសុទ្ធបារាន់ហ្គីលឡា កូឡុំប៊ី ហើយបានគូររូបគ្រួសារខ្ញុំនៅខាងក្នុងព្រះវិហារបរិសុទ្ធ ( ខែ ធ្នូ ឆ្នាំ ២០១៩ ) ។ ខ្ញុំចង់ឲ្យគ្រួសាររបស់ខ្ញុំនៅជាមួយគ្នាជានិរន្តរ !
ឡាន អេស អាយុ ១០ ឆ្នាំ រដ្ឋអាយអូវ៉ា ស.រ.អា.