ការជួយដូចជាព្រះយេស៊ូវ
ព្រះយេស៊ូវគោរពដល់ឪពុកម្តាយរបស់ទ្រង់
ដើម្បីគោរពដល់ឪពុកម្តាយរបស់បងប្អូនមានន័យថា ត្រូវស្រឡាញ់ គោរព និងធ្វើតាមពួកលោក ។ ព្រះយេស៊ូវគ្រីស្ទ បានគោរពដល់ឪពុកម្តាយនៅលើផែនដីរបស់ទ្រង់ គឺ ម៉ារា និង យ៉ូសែប ។ ទ្រង់ក៏បានគោរពដល់ព្រះវរបិតាសួគ៌របស់ទ្រង់ផងដែរ តាមរយៈការគោរពតាមបទបញ្ញត្តិទាំងឡាយ ។
នៅពេលទ្រង់ធំឡើង ព្រះយេស៊ូវ បានគោរពដល់ឪពុកម្តាយនៅលើផែនដីរបស់ទ្រង់ ។ ទ្រង់ស្រឡាញ់ និងមើលថែពួកលោក ។ សូម្បីតែនៅពេលដែលទ្រង់ជិតសុគតនៅលើឈើឆ្កាង ទ្រង់បានសូមឲ្យសិស្សរបស់ទ្រង់ម្នាក់មើលថែម្តាយរបស់ទ្រង់ផង ។
ខ្ញុំជួយរៀបចំបន្ទប់របស់ខ្ញុំឲ្យស្អាត ។ ខ្ញុំក៏ជួយម៉ាក់រៀបចំអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចផងដែរ ។ ខ្ញុំជួយមើលសត្វចិញ្ចឹម រៀបចំប្រដាប់លេង និងមើលប្អូនប្រុសរបស់ខ្ញុំ ។
សេបាសៀន វី អាយុ ៧ ឆ្នាំ នាយកដ្ឋានកណ្តាល ប៉ារ៉ាហ្គាយ