ល្បែងកម្សាន្ត
ផ្គូផ្គងពង្សប្រវត្តិ
អ៊ីវ៉ា មកពីប្រទេសរុស្សី ។ នាងចូលចិត្តធ្វើសកម្មភាពពង្សប្រវត្តិ ! នាងបានធ្វើជាវីដេអូដើម្បីចែកចាយគំនិតរបស់នាងជាមួយអ្នកដទៃ ។ នេះគឺជាគំនិតមួយដែលបងប្អូនអាចសាកល្បង ។
-
គូររូប ឬបោះពុម្ពរូបភាពពីរសន្លឹកនៃសមាជិកគ្រួសារម្នាក់ៗ—មួយសន្លឹកពេលពួកគាត់នៅក្មេង និងមួយសន្លឹកនៅពេលពួកគាត់ចាស់ ។
-
បិទរូបភាពនៅលើក្រដាសក្រាស់ ។ រចនានៅលើខ្នងក្រដាស ។ ( អ៊ីវ៉ា បានរចនាដោយប្រើហ្វឺតកូល័ររបស់នាង ! ) បន្ទាប់មក កាត់រូបភាពចេញដើម្បីធ្វើជាកាត ។
-
ឥឡូវនេះសូមលេងល្បែងផ្គូផ្គង ! ដាក់កាតផ្កាប់មុខ ។ យកកាតពីរសន្លឹក ។ ប្រសិនបើកាតនោះមានរូបមនុស្សខុសគ្នា សូមផ្កាប់កាតនោះចុះវិញ ។ ប្រសិនបើកាតនោះបង្ហាញរូបមនុស្សដូចគ្នា សូមទុកកាតនោះ ហើយយកកាតមួយទៀត ។ តើអ្នកអាចផ្គូផ្គងកាតបានប៉ុន្មាន ?