ឆ្នាំ​២០២១
គោរព​ជូន​មាតាបិតា
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


គោរពជូន​​មាតាបិតា

letter to parents

វា​មិនលឿនពេកទេ​ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ទោះជា​គ្មាន​ព្រះវិហារ​បរិសុទ្ធ​នៅជិត​ក៏ដោយ ក៏​បងប្អូន​អាច​ជួយ​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ សូម​អាន​ដំណើររឿង​នៅ ទំព័រ ២០ ជាមួយគ្នា ហើយ​សូម​និយាយ​អំពី​របៀប​ដែល​ពួកគេ​អាច​ត្រៀមខ្លួន​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​ក៏​អាច​ប្រើ ទំព័រ ២២ ដើម្បី និយាយ​អំពី​ការសម្ភាសន៍​ទៅ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ សូម​រម្លឹក​ពួកគេ​ថា ពួកគេ​ពុំ​ចាំបាច់​ល្អ​ឥតខ្ចោះ​ទើប​មាន​ភាព​ស័ក្តិសម​នោះទេ ។

នៅ ទំព័រ ១៦ បងប្អូន​អាច​បង្ហាញ​ពួកគេ​ពី​ទិដ្ឋភាព​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​បងប្អូន​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​ប្រាប់​ពួកគេ​ថាតើ​ការទៅ​ព្រះវិហារ​បរិសុទ្ធ​មានន័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ សូម​ជួយ​ពួកគេ​ឲ្យ​មានចិត្ត​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ណាមួយ !

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត