សំណេរដោយអ្នក
ពួកលោកកំពុងរង់ចាំ ខ្ញុំ !
ខ្ញុំបន់ឲ្យតែដល់ពេលដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកឲ្យបុព្វការីជនរបស់ខ្ញុំទេ !
ជម្រាបសួរ ! ខ្ញុំឈ្មោះ ជីលីស អូលីវីយ៉ា ។ ខ្ញុំកើតនៅប្រទេសឥណ្ឌា ។ ខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ។ មានតែប្រជាជន ២.៣ ភាគរយប៉ុណ្ណោះដែលកាន់សាសនាគ្រិស្តនៅក្នុងប្រទេសឥណ្ឌា ។ ពិតមែនហើយ ពេលខ្លះវាពិបាក ។ ប៉ុន្តែខ្ញុំដឹងថា ទ្រង់ជួយខ្ញុំ និងដឹកនាំខ្ញុំ ។ ហើយឥឡូវនេះសាសនាចក្រកំពុងសង់ព្រះវិហារបរិសុទ្ធនៅប្រទេសឥណ្ឌា ។
ខ្ញុំរស់នៅក្នុងទីក្រុងមួយដ៏ស្រស់ស្អាតដែលមាន មនុស្សរាប់លាននាក់ ។ ក្នុងចំណោមមនុស្សរាប់លាននាក់នោះ មានមនុស្សចំនួនប្រាំមួយនាក់ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតគឺ ៖ ម៉ាក់របស់ខ្ញុំ ប្អូនស្រីខ្ញុំ ហាឡេ លោកតាលោកយាយជាទីស្រឡាញ់របស់ខ្ញុំ ពូ និងមីងខ្ញុំ ។ ពួកគាត់គឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងជីវិតខ្ញុំ ។
នៅឆ្នាំនេះយើងបានធ្វើសកម្មភាពមួយចំនួនអំពីពង្សប្រវត្តិ ហើយខ្ញុំបានរៀនពីបុព្វការីជនរបស់ខ្ញុំ ។ ម៉ាក់បានប្រាប់ថា ទាំងបុរស និងស្ត្រីនៅក្នុងគ្រួសារខ្ញុំមានសក់វែងណាស់ដូចជាខ្ញុំដែរ ។ បន្ទាប់មកគាត់បានប្រាប់ខ្ញុំពីរឿងដ៏សំខាន់មួយ ៖ បុព្វការីជនរបស់ខ្ញុំកំពុងរង់ចាំខ្ញុំនៅឯពិភពវិញ្ញាណ ! គាត់បានប្រាប់ថា ពួកគាត់កំពុងរង់ចាំពិធីបុណ្យជ្រមុជទឹក—ដូចជាខ្ញុំត្រូវរង់ចាំរហូតដល់ខ្ញុំមានអាយុប្រាំបីឆ្នាំដើម្បីទទួលពិធីបុណ្យជ្រមុជទឹកដែរ ។ ( តាមពិតទៅ ខ្ញុំបានជ្រមុជទឹនៅថ្ងៃកំណើតរបស់ខ្ញុំ ! តើវាអស្ចារ្យណាស់ មែនទេ ? )
ម៉ាក់បានប្រាប់ថា បុព្វការីជនរបស់ខ្ញុំស្ថិតនៅក្នុងពិភពវិញ្ញាណ ។ ពួកគាត់គ្មានរូបកាយដូចជាខ្ញុំទេ ដូច្នេះពួកគាត់មិនអាចទទួលពិធីបុណ្យជ្រមុជទឹកបានឡើយ ។ វាគួរឲ្យសោកស្ដាយណាស ! នោះជាហេតុផលដែលខ្ញុំត្រូវធ្វើពិធីបុណ្យជ្រមុជទឹកឲ្យពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានប្រាប់ម៉ាក់ថា នៅពេលព្រះវិហារបរិសុទ្ធត្រូវសង់ឡើងនៅបេងហ្គាឡូ ហើយពេលខ្ញុំមានអាយុគ្រប់គ្រាន់ ខ្ញុំចង់ធ្វើពិធីបុណ្យជ្រមុជទឹកឲ្យពួកគាត់ ។