ចូរ យើងអញ្ជើញមនុស្ស គ្រប់គ្នា
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ជេរ៉ុម ចង់ឲ្យគ្រួសាររបស់គាត់ទាំងមូលមកចូលរួមក្នុងពិធីបុណ្យជ្រមុជទឹករបស់គាត់ ។
« ខ្ញុំតែងតែចង់រស់នៅជាមួយក្រុមគ្រួសារខ្ញុំ ហើយព្រះអង្គបានបង្ហាញផ្លូវដល់ខ្ញុំ ព្រះអង្គបានបង្ហាញផ្លូវដល់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៨៧ ) ។
ជេរ៉ុម បានអង្គុយលើស្មៅនៅមុខផ្ទះ ជីដូនរបស់គាត់ ។ វាជិតដល់ពេលដែលពិធីជួបជុំក្រុមគ្រួសារចាប់ផ្តើមហើយ !
គាត់បានក្រឡេកមើលរូបចម្លាក់ពណ៌ក្រហមនៅពីចំហៀងផ្ទះនេះ ។ គាត់បានសួរថា « ម៉ាក់ ជាភាសាគតើឈ្មោះលោកយាយធ្វើកាយវិការយ៉ាងម៉េចដែរ ? » ជីដូនរបស់ ជេរ៉ុម មានបញ្ហាថ្លង់ត្រចៀក ។ នៅពេលខ្លះ ពួកគេបានហាត់ប្រើភាសាគដើម្បីរម្លឹកដល់គាត់ ។
ម៉ាក់បានឆ្លើយថា « ធ្វើបែបនេះកូន » ។ ម៉ាក់បានធ្វើកាយវិការដោយដៃរបស់គាត់ជាភាសាគយឺតៗ ។ ជេរ៉ុម បានធ្វើកាយវិការជាភាសាគដោយដៃរបស់គាត់ផងដែរ ។ គាត់ចូលចិត្តរៀនពីគ្រួសាររបស់គាត់ ។
« ខ្ញុំចង់ធ្វើដែរ ! » ខាធី ជាជីដូនមួយរបស់ ជេរ៉ុម បានអង្គុយនៅក្បែរគាត់ ។ ម៉ាក់ក៏ធ្វើកាយវិការជាភាសាគម្តងទៀត ។
« ខែក្រោយ នៅពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ តើយើងអាចច្រៀងចម្រៀងជាភាសាគបានទេ ? » ជេរ៉ុម បានសួរ ។
ម៉ាក់បានឆ្លើយថា « ពិតជាបានកូន » ។
ខេធី បានសួរថា « អ្វីទៅជាពិធីបុណ្យជ្រមុជទឹក ? »
គ្រួសាររបស់ ជេរ៉ុម ភាគច្រើនគឺពុំមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ។ ជេរ៉ុម បាននិយាយថា « ការទទួលបុណ្យជ្រមុជទឹកគឺជារឿងដ៏ពិសេសនៅក្នុងព្រះវិហាររបស់ខ្ញុំ ។ វាគឺជាពេលដែលយើងធ្វើការសន្យាដើម្បីដើរតាមព្រះយេស៊ូវ ហើយទ្រង់សន្យាថានឹងជួយយើង » ។
ខេធី បានឆ្លើយ « ល្អណាស់ ។
តើឯងចង់ទៅពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំដែរឬទេ ? » ជេរ៉ុម បានសួរ ។
ខេធី បានញញឹម « ចង់ទៅណាស់ ! » បន្ទាប់មក ជេរ៉ុម បានងាកទៅម៉ាក់របស់គាត់ ។
« តើពួកយើងអាចអញ្ជើញបងប្អូនជីដូនមួយទាំងអស់ឲ្យចូលរួមដែរបានទេម៉ាក់ ? ហើយអ្នកមីង និងលោកពូរបស់កូនផងដែរ ? »
ម៉ាក់បានងក់ក្បាល ។ « ម៉ាក់គិតថា នោះជាគំនិតល្អណាស់កូន » ។
ជេរ៉ុម និងម៉ាក់បានអញ្ជើញគ្រួសារទាំងអស់ឲ្យមកចូលរួមពិធីបុណ្យជ្រមុជទឹកនោះ ។ អ្នកមីង និងលោកពូក៏ពុំបានដឹងច្រើនអំពីពិធីបុណ្យជ្រមុជទឹកដែរ ។ ប៉ុន្តែពួកគាត់ដឹងថា ថ្ងៃនោះគឺជាថ្ងៃពិសេសសម្រាប់ ជេរ៉ុម ។ ពួកគាត់បាននិយាយថា « ពូ និងមីងនឹងទៅចូលរួម ! »
ជាច្រើនសប្តាហ៍បានកន្លងផុតទៅ ។ នៅទីបំផុត វាក៏ដល់ថ្ងៃធ្វើពិធីបុណ្យជ្រមុជទឹករបស់ ជេរ៉ុម ! នៅពេល ជេរ៉ុម បានដើរចូលទៅក្នុងរោងជំនុំ គាត់បានបញ្ចេញស្នាមញញឹមយ៉ាងធំ ។ សមាជិកគ្រួសាររបស់គាត់បានអង្គុយនៅពេញកៅអីជួរទាំងអស់ !
ដំបូង ប៉ារបស់ជេរ៉ុមបានឡើងថ្លែងទីបន្ទាល់អំពីពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ គាត់ក៏បានមានប្រសាសន៍អំពីសារៈសំខាន់នៃក្រុមគ្រួសារផងដែរ ។ គាត់បាននិយាយថា « យើងសប្បាយចិត្តណាស់ដែល ជេរ៉ុម បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃនេះ ។ ហើយយើងសប្បាយចិត្តខ្លាំងណាស់ដែលមានក្រុមគ្រួសាររបស់យើងមកចូលរួមជាមួយយើងនៅថ្ងៃនេះ ! » ។ គាត់បានសួរថា « តើអ្វីទៅដែលសំខាន់បំផុតនៅក្នុងពិភពលោកនេះ ? » មនុស្សគ្រប់គ្នាញញឹម
« គឺមនុស្ស មនុស្ស មនុស្ស » ។ ជាភាសា ម័រី ពួកគេនិយាយថា ស្រឡាញ់ ។
បន្ទាប់ពីទីបន្ទាល់របស់ប៉ា ដល់វេនរបស់ ជេរ៉ុម និងម៉ាក់ម្តង ។ ពួកគេច្រៀងចម្រៀងកុមារជាភាសាគ ។ វាធ្វើឲ្យ ជេរ៉ុម មានអារម្មណ៍ស្និទ្ធស្នាលជាមួយជីដូនរបស់គាត់ ។
បន្ទាប់មក ជេរ៉ុម និងប៉ាបានដើរចូលក្នុងអាងធ្វើពិធីបុណ្យជ្រមុជទឹក ។ កាលដែលគាត់បានឈរនៅក្នុងអាងទឹក ជេរ៉ុម បានសម្លឹងមើលទៅគ្រួសាររបស់គាត់ទាំងអស់គ្នា ។ បងប្អូនជីដូនមួយ អ្នកមីង លោកពូ ។ ពួកគាត់ទាំងអស់គ្នានៅទីនេះ !
ជេរ៉ុម បានបិទភ្នែករបស់គាត់ ។ គាត់មានអារម្មណ៍កក់ក្តៅ និងស្ងប់សុខ ។ វាមានអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់កំពុងឱបគាត់យ៉ាងណែន ។ គាត់បានគិតដល់ជីដូនរបស់គាត់ ។ គាត់បានគិតពីបុព្វការីជនរបស់គាត់ ។ គាត់ដឹងថាបុព្វការីជនរបស់គាត់មានមោទនភាពចំពោះគាត់ផងដែរ ។
ជេរ៉ុម បានទៅប្តូរសម្លៀកបំពាក់វិញ ។ បន្ទាប់មក គាត់ទៅឱបសមាជិកគ្រួសាររបស់គាត់ម្នាក់ម្ដងៗ ។ គាត់មានអំណរគុណចំពោះពួកគេ ។ ហើយគាត់ក៏មានអំណរគុណចំពោះសមាជិកគ្រួសាររបស់គាត់ដែលនៅស្ថានសួគ៌ដែលគាត់នឹងបានជួបនៅថ្ងៃណាមួយផងដែរ ។ ជេរ៉ុម មានចិត្តចង់បន្តជ្រើសរើសត្រឹមត្រូវ ដើម្បីធ្វើឲ្យពួកគាត់មានមោទនភាពចំពោះខ្លួន ។