ឆ្នាំ​២០២១
បង្ហាញ និង ប្រាប់
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


បង្ហាញ និង ប្រាប់

Rafael Derhum Da Fonseca with his artwork on the wall behind him

នៅពេល​ខ្ញុំ​គិត​ពី​ព្រះវិហារបរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​ល្អ ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ដល់​ពេល​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ និង​ការ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះវរបិតា​សួគ៌ ។

រ៉ាហ្វាអេល ឌី អាយុ ១០ ឆ្នាំ ប៉ារ៉ាណា ប្រទេស​ប្រេស៊ីល

A photo of Grace Dadzie

មែក​ធាង​គ្រួសារ​ខ្ញុំ​មាន​ភាព​ស្រស់​ស្អាត​ណាស់ ដោយសារ​វា​មាន​ឈ្មោះ និង​រូបភាព​របស់​ជីដូនជីតា​ខ្ញុំ និង​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​នៅ​លើ​នោះ ។ ខ្ញុំ​បាន​ធ្វើ​លិបិក្រម​បាន ១,១៥៦ ឈ្មោះ ! ខ្ញុំ​ជឿ​ថា ការ​ធ្វើ​លិបិក្រម​គឺជា​វិធី​មួយ​ដើម្បី​នាំ​ឲ្យ​ក្រុម​គ្រួសារ​មក​ជួបជុំគ្នា ។

ហ្គ្រេស ឌី អាយុ ១១ ឆ្នាំ​តំបន់ ហ្គ្រេតធឺ អាក្រា ប្រទេស​ហ្គាណា

Photo of Connor Ence

មាន​ក្មេង​ប្រុស​ចំណូល​ថ្មី​ម្នាក់​បាន​ផ្លាស់​ចូល​មក​ថ្នាក់​យើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ ។ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ជួយ​គាត់​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​ស្វាគមន៍ ។ គាត់​គឺជា​មិត្ត​ថ្មី​ម្នាក់​របស់​ខ្ញុំ !

ខននើរ អ៊ី អាយុ ៧ ឆ្នាំ ម៉ាហ្សូវៀ ប្រទេស​ប៉ូឡូញ

Sienna Sanberg  holding up her art

ខ្ញុំ​បាន​កើត​នៅ​ប្រទេស​ក្វាតេម៉ាឡា ហើយ​សម្រាប់ Día de Muertos ឬ​ថ្ងៃ​រំឭក​ដល់​មរណជន​នៅ​ទីនោះ​ប្រជាជន​ធ្វើ​ខ្លែង​ដើម្បី​រំឭក​ពួកគេ​ពី​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ ។ ខ្ញុំ​បាន​ធ្វើ​ខ្លែង​មួយ​ដែល​មាន​រូបភាព​បុព្វការីជន​របស់​ខ្ញុំ និង​រូបភាព​របស់​ខ្ញុំ​នៅ​កណ្ដាល​ដើម្បី​រំឭក​ខ្ញុំ​ពី​សេចក្ដីស្រឡាញ់​របស់​ពួកគាត់ ។

ស៊ីនណា អេ អាយុ​៨ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

A photo of Sebastian Blow

ខ្ញុំ​បាន​ជួយ​ដឹក​ជញ្ជូន​អុស​ទៅ​ឲ្យ​គ្រួសារ​មួយ​ដើម្បី​ពួកគេ​អាច​មាន​កម្ដៅ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ។

សេបាស្ទីន ប៊ី អាយុ ១០ ឆ្នាំ រដ្ឋ វើរជីញ៉ា ស.រ.អា.

A photo of Emma - Charlotte standing in front of a bus

យើង​បាន​ជួយ​នៅ​កន្លែង​ដាក់​អាហារ​ដោយ​បាន​ជួយ​រៀបចំ​ដាក់​ប្រអប់​អាហារ ។ វា​បាន​រំឭក​យើង​ឲ្យ​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​យើង​មាន ។ យើង​មាន​ចិត្ត​រីករាយ​ដែល​យើង​អាច​បម្រើ​ជាមួយ​នឹង​វួដ​របស់​យើង ។

អិមម៉ា ខេ និងឆាឡុតទេ អេហ្វ អាយុ ៩ ឆ្នាំ និង ១១ ឆ្នាំ រស់នៅ​រដ្ឋ​នូ ជើរស៊ី ស.រ.អា.

A photo of Savannah Reynolds

នៅពេល​ប្រធាន ណិលសុន បាន​សុំ​ឲ្យ​យើងអាន​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​សម្រេចចិត្ត​អាន​វា​ជាមួយ​នឹង​ឪពុក​ម្ដាយ​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់ខ្ញុំ​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​រៀងរាល់ថ្ងៃ ហើយ​បាន​ទទួល​ទីបន្ទាល់​ដ៏​រឹងមាំ ។

សាវ៉ាន់​ណា អ័រ អាយុ ១០ ឆ្នាំ នៅ​រដ្ឋ តិចសាស ស.រ.អា.

drawing of Jesus with children

« ព្រះគ្រីស្ទ​ស្រឡាញ់យើង » អាន់ឌ្រា វី អាយុ ៨ ឆ្នាំ រេតាល់ហូឡឺ ប្រទេស ក្វាតេម៉ាឡា

drawing of Church building

អិមម៉ា ស៊ី អាយុ ៧ ឆ្នាំ សាន់ត្យាហ្គោ ប្រទេសស៊ីលី

drawing of the earth

« ថ្លែង​អំណរគុណ » លីងគិន អេច អាយុ ១០ ឆ្នាំ រដ្ឋ​អៃដាហូ ស.រ.អា

block art of a boat and whale

« យ៉ូណាស និង​ត្រីបាឡែន » ប៊េន អិម អាយុ ១០ ឆ្នាំ រដ្ឋ​មិសសួរី ស.រ.អា.

drawing of Jesus in heaven

បបប៊ី អេច អាយុ ៨ ឆ្នាំ អាល់ប៊ើតា ប្រទេស​កាណាដា