២០២១
សូម​ជួប​ជាមួយ ម៉ាហ្គាលី មកពី​ប្រទេស​អ៊ុយរូហ្គាយ
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

សូម​ជួប​ជាមួយ​ម៉ាហ្គាលី មកពី​ប្រទេស​អ៊ុយរូហ្គាយ

ជួប​កុមារ​អង្គការ​បឋម​សិក្សា​កំពុង​ជួយ​អ្នក​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
picture of Magali

ពណ៌មាន​លម្អិត​អំពី​ម៉ាហ្គាលី

រូបភាព
pictures of Magali’s favorite things

អាយុ ៖ ១១​ឆ្នាំ

មកពី ៖ ប្រទេស​អ៊ុយរូហ្គាយ

ភាសា ៖ អេស្ប៉ាញ

គ្រួសារ ៖ ប៉ាប៉ា ម៉ាម៉ា ប្អូនប្រុស​ម្នាក់ បងស្រី​ម្នាក់ និង​ប្អូន​ស្រីពីរនាក់ និង​ជីដូន

១) ចេញ​បេសកកម្ម ២) ធ្វើការ​ជាមួយ​អង្គការ​យូនីសេហ្វ​ដើម្បី​ជួយ​កុមារ​នៅជុំវិញ​ពិភពលោក ។

ដៃ​ជំនួយ​របស់​ម៉ាហ្គាលី

រូបភាព
Magali helping feed cows on farm

ម៉ាហ្គាលី ជួយ​ឪពុកម្តាយ​របស់​នាង​នៅ​ឯ​កសិដ្ឋាន ។ នាង​ដើរ​ប្រមូល​ពងមាន់​ដើម្បី​ទុក​ឲ្យ​គ្រួសារ​នាង​បរិភោគ ។ នាង​ឲ្យ​កូនគោ​ផឹក​ទឹកដោះគោ និង​ទន្សាយ​ផឹក​ទឹក ។ ការជួយ​ដល់​គ្រួសារ​របស់​នាង​បាន​បង្រៀន​នាង​ថា​ការបម្រើ​គឺជា​រឿង​ដ៏សំខាន់​មួយ ។ ម៉ាហ្គាលី និយាយ​ថា « យើង​គួរតែ​បម្រើ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​របស់​យើង​ជានិច្ច » ។

របៀប​មួយទៀត​ដែល​ម៉ាហ្គាលី ធ្វើការបម្រើ​គឺ​តាមរយៈ​ការ​ជួយ​ជីដូន​របស់​នាង​អាន​ព្រះគម្ពីរ ជា​ពិសេស​គឺ​ព្រះគម្ពីរ​មរមន ។ នាង​មាន​ក្តីរីករាយណាស់​ដើម្បី​ធ្វើតាម​ព្រះ​យេស៊ូវ តាមរយៈ​ការជួយ​អ្នក​ដទៃ ។

ចំណង់​ចំណូល​ចិត្ត​របស់ ម៉ាហ្គាលី

ទីកន្លែង ៖ ព្រះវិហារបរិសុទ្ធ ម៉ុនតេវីដេអូ អ៊ុយរូហ្គាយ

ដំណើររឿង​អំពី​ព្រះ​យេស៊ូវ ៖ នៅពេល​ទ្រង់​ព្យាបាល​ដល់​ស្រ្តី​ដែល​បាន​ពាល់​រ៉ូប​របស់​ទ្រង់

ចម្រៀង​កុមារ ៖ « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅចម្រៀង​កុមារ ទំព័រ ទំព័រ ៥៣ )

អាហារ ៖ ម្ហូប​អ្វី​ក៏ដោយ​ដែល​ម្តាយ​របស់​នាង​ចម្អិន

ពណ៌ ៖ ផ្កាឈូក

មុខ​វិជ្ជា​នៅ​សាលា ៖ គណិតវិទ្យា

រូបភាព
Friend, November 2021 Tier 2

រចនា​រូបភាព​ដោយ ថេមមី លីអន

បោះពុម្ព