ការធ្វើដំណើរទៅព្រះ-វិហារបរិសុទ្ធជាលើកដំបូងរបស់ខ្ញុំ
អូឡា ! ខ្ញុំឈ្មោះអេឡេណា ។ នេះគឺជាលើកដំបូងដែលខ្ញុំទៅព្រះវិហារបរិសុទ្ធ ។
ពីរសប្ដាហ៍មុន ខ្ញុំបានជួបនឹងប៊ីស្សពខ្ញុំ ។ គាត់បានសួរខ្ញុំនូវសំំណួរមួយចំនួនដើម្បីបញ្ជាក់ថាខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីទៅព្រះវិហារបរិសុទ្ធ ។ ( អ្នកអាចអានសំណួរទាំងនេះនៅលើ ទំព័រ ២២ ! ) បន្ទាប់មក គាត់បានឲ្យប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់ខ្ញុំមកខ្ញុំ ។
យើងកំពុងត្រៀមខ្លួនចេញទៅព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យរបស់ខ្ញុំយ៉ាងស្អាត ។ ខ្ញុំក៏បានរៀបចំរបស់របរមួយចំនួនសម្រាប់សក់របស់ខ្ញុំ ក្រោយពីសក់សើម ។ ហើយខ្ញុំមិនភ្លេចប័ណ្ណរបស់ខ្ញុំឡើយ ។ ឥឡូវយើងបានចេញទៅចាំរថយន្តក្រុង !
នោះជាព្រះវិហារបរិសុទ្ធ ! វាស្រស់ស្អាតណាស់ ។
នៅពេលខ្ញុំដើរចូលទៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍សុខសាន្ត ។ ខ្ញុំបង្ហាញប័ណ្ណដល់អ្នកធ្វើការនៅព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតនៅតុខាងមុខ ។ អ្នកធ្វើការម្នាក់ទៀតក្នុងព្រះវិហារបរិសុទ្ធបានឲ្យអាវរ៉ូបពណ៌សមកខ្ញុំ ។ ខ្ញុំបានទៅកន្លែងទូដាក់ខោអាវដើម្បីផ្លាស់សម្លៀកបំពាក់ ។
ឥឡូវខ្ញុំរង់ចាំដល់វេនខ្ញុំដើម្បីទទួលពិធី បុណ្យជ្រមុជទឹក ។ នៅពេលដល់វេនបងប្រុសខ្ញុំ ខ្ញុំឈរនៅក្បែរអាងទឹកធ្វើជាសាក្សី ។ ខ្ញុំត្រូវប្រាកដថា គាត់បានលិចចូលទៅក្នុងទឹកទាំងស្រុង ។
ឥឡូវដល់វេនខ្ញុំ ! ទឹកក្ដៅល្មម ។ ខ្ញុំបានជ្រមុជទឹកឲ្យមនុស្សបីបួននាក់ជាប់ៗគ្នា ។
នៅពេលខ្ញុំងើបឡើងមកវិញ អ្នកធ្វើការម្នាក់ក្នុងព្រះវិហារបរិសុទ្ធបានហុចកន្សែងឲ្យខ្ញុំ ។ ខ្ញុំបានដោះសម្លៀកបំពាក់នៅក្នុងបន្ទប់ប្ដូរខោអាវ ហើយពាក់ខោអាវថ្ងៃអាទិត្យរបស់ខ្ញុំវិញ ។ នៅពេលខ្ញុំមកដល់ខាងក្រៅ អ្នកធ្វើការម្នាក់ក្នុងព្រះវិហារបរិសុទ្ធបាននាំខ្ញុំទៅដើម្បីទទួលពិធីបញ្ជាក់សម្រាប់មនុស្សបីបួននាក់ ។
ពេលវេលារបស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធពិតជាពិសេសណាស់ ! ខ្ញុំមានចិត្តរីករាយដែលខ្ញុំអាចជួយមនុស្សដទៃតាមរយៈការធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់ពួកគាត់ ។ ខ្ញុំមានចិត្តអន្ទះសាចង់ត្រឡប់មកវិញម្ដងទៀតក្នុងពេលឆាប់ៗ ។