២០២២
ពីមុន​យើង​មក​ផែនដី
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ពីមុន​យើង​មក​ផែនដី

អ្នកអាច​អាន​ដំណើររឿង​នេះ​នៅក្នុង អ័ប្រាហាំ ៣:២២–២៧ ។

រូបភាព
Heavenly Father and Jesus

ពីមុន​យើង​កើត​មក យើង​បាន​រស់នៅ​ជាមួយ​ព្រះ​វរបិតា​សួគ៌ ។ ទ្រង់​បាន​បង្រៀន​យើង​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ។

រូបភាព
boy looking sadly at girl holding soccer ball

ព្រះ​វរ​បិតា​សួគ៌​បាន​មាន​ព្រះបន្ទូលថា យើង​នឹង​មកកាន់​ផែនដី​ដើម្បី​ទទួលបាន​រូបកាយ ។ យើង​នឹង​រៀន ហើយ​ធ្វើ​ការ​ជ្រើសរើស ។ នៅពេល​ខ្លះ​យើង​អាច​ធ្វើ​ខុស ។ យើង​នឹង​ត្រូវការ​ព្រះអង្គ​សង្រ្គោះ ។

រូបភាព
girl holding out soccer ball to boy

ព្រះអង្គ​សង្រ្គោះ​នឹង​បង្ហាញ​យើង​ពី​របៀប​រស់នៅ ។ ហើយ​នៅពេល​យើង​ធ្វើ​ខុស យើង​អាច​ធ្វើការ​ប្រែចិត្ត ។

រូបភាព
Jesus standing with arms outstretched in front of earth

ព្រះយេស៊ូវ មាន​បន្ទូល​ថា « ទូល​បង្គំ​នៅឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំចុះ » ។ ព្រះ​វរ​បិតា​សួគ៌​បាន​ជ្រើសរើស​ទ្រង់​ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង ។ ព្រះ​យេស៊ូវ​បាន​សន្យា​ថា​នឹង​យាង​មក​ផែនដី​ដើម្បី​សង្រ្គោះ​យើង ។

រូបភាព
Jesus and Heavenly Father standing in beautiful garden

យើង​អាច​ធ្វើតាម​ព្រះ​យេស៊ូវ ។ នៅ​ថ្ងៃណា​មួយ ខ្ញុំ​អាច​ត្រឡប់​ទៅរស់​នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​វិញ ។

រចនា​រូបភាព​ដោយ អាបរីល ស្តុត

បោះពុម្ព