ការដើរតាមព្រះយេស៊ូវជាមួយគ្នា
អង្គការបឋមសិក្សានៅ ដីនប៊ីហ្គឈៀ ប្រទេស វេលស៍ បានគូរគំនូរទស្សននិមិត្តលើកដំបូងនេះជាមួយគ្នា !
ខ្ញុំអានព្រះគម្ពីររបស់ខ្ញុំរាល់ថ្ងៃដើម្បីរៀនអ្វីមួយថ្មី ។ ខ្ញុំទន្ទឹងរង់ចាំដើម្បីបម្រើបេសកកម្ម !
រ៉ាសហេដ អ៊ី អាយុ ១០ ឆ្នាំ នៅ វើរជីញ៉ា ភាគខាងលិច ស.រ.អា.
ខ្ញុំមានការខ្វល់ខ្វាយ ។ ម៉ាក់របស់ខ្ញុំបានផ្តល់គំនិតខ្លះៗមកដល់ខ្ញុំដែលធ្វើឲ្យខ្ញុំកាត់បន្ថយកង្វល់ ប៉ុន្តែគំនិតនោះមិនទៅណាទេ ។ ខ្ញុំបានអធិស្ឋានទូលសូមជំនួយ ហើយអារម្មណ៍ព្រួយបារម្ភរបស់ខ្ញុំបានរសាយបាត់អស់ ។
ហ្វីលីក្ស ជី អាយុ ១០ ឆ្នាំ នៅរដ្ឋកាលីហ្វូញ៉ា ស.រ.អា
ខ្ញុំបានតុបតែងប្រអប់មួយ ហើយបានដាក់ដបទឹក និងឧបករណ៍កម្ដៅដៃសម្រាប់អ្នកដឹកជញ្ជូនដែលមកដល់ផ្ទះជួលរបស់យើង ។ ខ្ញុំព្យាយាមបម្រើដូចជាព្រះយេស៊ូវ !
អ៊ីលី រ៉ូស អិម អាយុ ៦ ឆ្នាំនៅរដ្ឋញូវយ៉ក ស.រ.អា.
យើងកំពុងសិក្សាអំពីទីក្រុង សាស្កាតឆីវ៉ាន នៅឯសាលា ។ ខ្ញុំអាចចែកចាយជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀនរបស់ខ្ញុំថាបងស្រីរបស់ខ្ញុំកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅទីនោះ !
យ៉ាកុប អេស អាយុ ៧ ឆ្នាំ នៅអាល់ប៊ើតា ប្រទេសកាណាដា
យើងបានធ្វើទូក ! ទូកមួយជាទូកដែលបុព្វការីជនរបស់យើងបានជិះនៅពេលពួកគាត់បានធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកពីប្រទេសស៊ុយអែត កាលពី ៦ ជំនាន់មុន ។
អាគសែល និង ដាក្លីន អិម អាយុ ៦ ឆ្នាំ និង ៩ ឆ្នាំ នៅណស ខារ៉ូឡាញណា ស.រ.អា
ខ្ញុំបានឮពាក្យអាក្រក់ៗមួយចំនួនដែលធ្វើឲ្យខ្ញុំមិនមានអារម្មណ៍ល្អ ។ នៅពេលខ្ញុំមកដល់ផ្ទះ ខ្ញុំបានអធិស្ឋានទូលសូមជំនួយដើម្បីបំភ្លេចពាក្យទាំងនោះ ។ ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
អិមរី អេច អាយុ ១០ ឆ្នាំ នៅរដ្ឋអូរីហ្គិន ស.រ.អា.
មិត្តរួមថ្នាក់ម្នាក់របស់ខ្ញុំបានភ័យខ្លាចក្នុងការទៅសាលារៀន ។ ខ្ញុំបានមកមុនម៉ោងរាល់ថ្ងៃដើម្បីរង់ចាំគាត់ដើម្បីកុំឲ្យគាត់មានអារម្មណ៍ឯកោ ។ ការជួយដល់អ្នកដទៃធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្ត ពីព្រោះខ្ញុំធ្វើតាមព្រះយេស៊ូវ ។
ហ្វេង ហ្សី អាយុ ៦ ឆ្នាំនៅហ្សីនហ្សូ ប្រទេសតៃវ៉ាន់
អិមមី អេស អាយុ ៨ ឆ្នាំនៅ មីឈីហ្កេន ស.រ.អា.
ម៉ាដេលីន អេច អាយុ ៩ ឆ្នាំនៅអូឡានបាតា ប្រទេសម៉ុងហ្គោលី
« គ្រួសាររបស់ខ្ញុំ » ជេនូស ស៊ី អាយុ ៧ ឆ្នាំ នៅញ៉ូវ សោធវ៉េល ប្រទេសអូស្ត្រាលី