មកពីគណៈប្រធានទីមួយ
ចៅៗគឺជាបុត្រជាទីស្រឡាញ់របស់ព្រះ
កែសម្រួលមកពីការចាក់ផ្សាយមិត្តទៅកាន់មិត្តសម្រាប់កុមារ ៖ ឆ្នាំ ២០២១ ។ សូមមើលកម្មវិធីនេះនៅគេហទំព័រ ChurchofJesusChrist.org/broadcasts ។
មិត្តវ័យក្មេងជាទីស្រឡាញ់របស់តាអើយ តាស្រឡាញ់ចៅៗណាស់ ! នៅពេលតាមើលចៅៗ តាគិតអំពីចៅទួតរបស់តា ។ តើចៅៗមានដឹងទេថាក្រុមគ្រួសាររបស់តាមានចៅទួតជាង ១០០ នាក់ ដែលមានអាយុក្រោម ១២ ឆ្នាំដែរឬទេ ? ពួកគេក្លាហាន និងអង់អាចដូចជាចៅៗដែរ ។
ចៅៗគឺជាបុត្រជាទីស្រឡាញ់របស់ព្រះ ។ សូមចងចាំពីការពិតនេះ ។ ប្រសិនបើចៅៗមិនដែលភ្លេចការពិតដ៏បរិសុទ្ធមួយនោះទេ ចៅៗអាចតទល់បានរាល់បញ្ហាណាមួយដោយជំនឿ និងភាពក្លាហាន ។
នៅពេលចៅៗបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះចៅៗអាចធ្វើសេចក្តីសន្យាថាចៅនឹងធ្វើតាមព្រះអម្ចាស់ ។ ហើយទ្រង់សន្យាថា ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណរបស់ទ្រង់មកដឹកនាំចៅៗ ។ « សូមគិតអំពីពន្លឺ និងសេចក្ដីស្រឡាញ់ដែលចៅៗអាចនាំយកមកក្នុងពិភពលោកនេះក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ស្មោះត្រង់ ! »
មិត្តភក្តិវ័យក្មេងជាទីស្រឡាញ់របស់តា តាពិតជាមានអំនួតចំពោះចៅៗខ្លាំងណាស់ ! តាដឹងថាព្រះវរបិតាសួគ៌មើលថែចៅៗ ។ ទ្រង់ស្រឡាញ់ចៅខ្លាំងណាស់ ហើយខ្ញុំតាក៏ស្រឡាញ់ចៅខ្លាំងណាស់ដែរ ។
ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌
សូមផាត់ពណ៌រូបភាពដើម្បីរៀនបន្ថែមទៀតអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមអានបន្ថែមទៀតនៅក្នុង អ័ប្រាហាំ ៣–៥ ។
យើងបានរស់នៅជាមួយព្រះវរបិតាសួគ៌ពីមុនយើងបានកើតមក ។
ទ្រង់បានបង្គាប់ព្រះយេស៊ូវគ្រីស្ទឲ្យបង្កើតពិភពលោកនេះសម្រាប់យើង ។
ព្រះយេស៊ូវបានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងដួងតារាដើម្បីផ្តល់ជាពន្លឺ ។
ព្រះយេស៊ូវបានបង្កើតពិភពលោកដ៏ស្រស់ស្អាតដោយមានដើមឈើ និងបុផ្ជាទាំងឡាយ ។ ទ្រង់បានបង្កើតមច្ឆា បក្សី និងសត្វពាហៈនៈ ។
បន្ទាប់មកព្រះវរបិតាសួគ៌បានដាក់លោកអ័ដាម និងនាងអេវ៉ា ដែលជាឪពុកម្តាយទីមួយរបស់យើងនៅលើផែនដី ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យនឹងខ្ញុំ ហើយមើលថែខ្ញុំ ។