ខ្ញុំអាចលេងវាបាន
ខ្ញុំនឹងធ្វើជាពន្លឺ
បង្ហាញយ៉ាងច្បាស់ [ លេខភ្លេងមួយភាគបួន ] = ៩៦–១០៤
១. មានពន្លឺក្នុងចិត្តខ្ញុំ—
ជាពន្លឺនៃព្រះគ្រីស្ទ—
ខ្ញុំបានធ្វើការសន្យាថា
រក្សាពន្លឺឲ្យភ្លឺ
ដើរតាមស្នាមព្រះបាទាទ្រង់
ធ្វើតាមផែនការព្រះអង្គ
គ្រប់ពេលវេលាគ្រប់ទីកន្លែង
គ្រប់វិធីឥតខ្លាចក្រែង
២. ទង្វើនៃសណ្ដានចិត្តល្អ
ជួយជនឯកោក្រោកឈរ
ពេលពាក្យពេចន៍បវរពោលឡើង
បង្កើនក្ដីសង្ឃឹម
ពេលខ្ញុំប្រឹងធ្វើដូចព្រះគ្រីស្ទ
ក្ដីស្នេហ៍ទ្រង់លាតសន្ធឹង
លោកនេះមិនយូរនឹងប្រែក្លាយជា
ទីរស់នៅដ៏សុខុដុម
បទបន្ទរ ៖ ខ្ញុំនឹងធ្វើជាពន្លឺក្នុងទីងងឹត
ខ្ញុំត្រូវការប្រឹងប្រែងខិតខំធ្វើសេចក្តីល្អ
គេងាយមើលឃើញពន្លឺដ៏បវរដែលខ្ញុំមាន
កាលណាពន្លឺទ្រង់ភ្លឺចេញពីខ្ញុំ
កាលពន្លឺទ្រង់ភ្លឺចេញពីខ្ញុំ