២០២២
ការជួយ​ដូច​ជា​ព្រះយេស៊ូវ
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


មិត្ត​ទៅកាន់​មិត្ត

ការជួយ​ដូច​ជា​ព្រះយេស៊ូវ

girl pushing young boy in stroller

កាល​ដែល​ខ្ញុំ​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ប្អូនប្រុស​របស់​ខ្ញុំ​ទើប​ចេះ​ដើរ ហើយ​ប្អូនស្រី​របស់​ខ្ញុំ​នៅ​ជា​ទារក​នៅឡើយ ។ ម្តាយ​របស់​ខ្ញុំ​រវល់​មើល​ពួកគេ​ខ្លាំងណាស់​នៅ​ពេល​ថ្ងៃ ដូច្នេះ​នៅពេល​ខ្ញុំ​ត្រឡប់​ពី​សាលា​មក​ផ្ទះវិញ ខ្ញុំ​បាន​ជួយ​គាត់ ។ ខ្ញុំ​បាន​ដាក់​ប្អូន​ប្រុស​ខ្ញុំ​នៅក្នុង​រទេះ​កូនង៉ែត ហើយ​រុញ​ដើរ​នៅ​ជុំវិញ​ជិតខាង​ជាមួយ​គាត់ ម្តងហើយ​ម្តង​ទៀត ។ យើង​និយាយ​អំពី​ពិភពលោក​ដ៏​ស្រស់​ស្អាត​ជា​មួយគ្នា ហើយ​មើល​ទៅ​សត្វចាប សត្វល្អិតៗ និង​សត្វចិញ្ចឹម​របស់​អ្នក​ជិតខាង​យើង ។ វា​គឺជា​រឿង​តូចតាច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មានភាព​ខុសគ្នា​យ៉ាង​ច្រើន ! វា​ជួយ​ឲ្យ​ម៉ាក់​ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង​បាន​សម្រាក ។ វា​បាន​ជួយ​គ្រួសារ​របស់​ខ្ញុំ​ទាំងមូល ។ វា​គឺជា​របៀប​មួយ​នៃ​ការ​ជួយ​ដូចជា​ព្រះ​យេស៊ូវ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ជួយ ។

តើ​ក្មួយៗ​អាច​ជួយ​យ៉ាង​ដូចម្តេច ?

Jesus with children

ក្នុង​នាម​ជា​កុមារ​នៅក្នុង​អង្គការ​បឋមសិក្សា ក្មួយៗ​អាច​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​យ៉ាង​ធំ​ជាមួយ​នឹង​ទង្វើ​នៃ​អំពើ​ល្អ​តូចៗ​របស់​ក្មួយៗ ។ នៅពេល​ក្មួយៗ​ប្រើ​ដៃ​ជំនួយ​របស់​ក្មួយៗ​បម្រើ​ដល់​អ្នក​ដទៃ នោះ​ក្មួយៗ​កំពុងតែ​តំណាង​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ក្មួយៗ​កំពុង​ជួយ​អ្នក​ដទៃ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់ ។

រៀន​ពី​ដំណើររឿង​របស់​ព្រះ​យេស៊ូវ ។ បន្ទាប់មក​សូម​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះ​យេស៊ូវ​នឹង​ធ្វើ​អ្វី ? » មាន​មនុស្ស​ជា​ច្រើន​នៅជុំវិញ​ក្មួយៗ​ដែល​ត្រូវការ​ជំនួយ ។ ពួកគាត់​ខ្លះ​គឺ​នៅក្នុង​ផ្ទះ​របស់​ក្មួយៗ ឬ​នៅ​ផ្ទះ​ទល់​មុខ​ក្មួយៗ ។

នៅពេល​ក្មួយៗ​ធ្វើ​រឿង​សាមញ្ញៗ​ដើម្បី​ជួយ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ក្មួយៗ​មាន​អារម្មណ៍​ល្អ​នៅក្នុង​ចិត្ត ។ ក្មួយៗ​នឹង​ដឹង​ថា​ក្មួយៗ​បាន​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ ។

វា​ក៏​មាន​សារៈសំខាន់​ដើម្បី​ទទួល​យក​ជំនួយ​ពី​អ្នក​ដទៃ​ផងដែរ ។ នៅពេល​អ្នក​ដទៃ​ជួយ​យើង នោះ​យើង​អាច​មាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​ចំពោះ​យើង​ផងដែរ !

មីង​ស្រឡាញ់​ក្មួយៗ ! មីង​ដឹងថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ក្មួយៗ ! ក្មួយៗ​នឹង​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ទ្រង់ នៅពេល​ក្មួយៗ​ប្រើ​ដៃជំនួយ​របស់​ក្មួយៗ​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ។

ដៃ​ជំនួយ​របស់​ប្អូន

រឿង​លម្អិត​អំពី​ប្អូន

អាយុ ៖

មកពី ៖

ភាសា ៖

ក្រុម​គ្រួសារ ៖

គោលដៅ និង​ក្ដីសុបិន ៖

សូម​ប្រាប់​យើង​អំពី​គ្រា​នៅពេល​ដែល​ប្អូន​បាន​ជួយ​នៅ​ឯ​ផ្ទះ ឬ​នៅក្នុង​សហគមន៍​របស់​ប្អូន ៖

តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​ប្អូន​ជួយ​អ្នក​ដទៃ ឬ​ធ្វើតាម​ព្រះ​យេស៊ូវ ?

ចំណង់ចំណូល​ចិត្ត​របស់​ប្អូន

ទីកន្លែង ៖

ដំណើររឿង​អំពី​ព្រះ​យេស៊ូវ ៖

ចម្រៀង​អង្គការ​បឋមសិក្សា ៖

អាហារ ៖

ពណ៌ ៖

មុខ​វិជ្ជា​រៀន​នៅ​សាលា ៖

Page from the January/February 2022 Friend Magazine.

រចនារូបភាព​ដោយ ស៊ីមីនី ប្លកឃើរ