ពុំមែនឯកោពេកនោះទេ
ដាមៀន ចងឲ្យគ្រួសាររបស់គាត់ទាំងអស់អាចមកព្រះវិហារជាមួយគ្នា ។
ដាមៀន បានមើលក្នុងសាកាដូរបស់គាត់ដើម្បីរកមើលថាគាត់បានយកអ្វីៗដែលគាត់ត្រូវការអស់ហើយ ។ យកសម្លៀកបំពាក់ទៅព្រះវិហារហើយឬនៅ ? បានយកហើយ ។ យកស្បែកជើងឬនៅ ? បានយកហើយ ។ បានយកព្រះគម្ពីរមរមនហើយឬនៅ ? បានយកហើយ ។ គាត់បានរ៉ូតបិតកាបូបស្ពាយរបស់គាត់ ហើយបានលើកស្ពាយនៅលើស្មារបស់គាត់ ហើយក៏សំដៅទៅទ្វារ ។
ដាមៀន បានស្រែកហៅថា « ម៉ាម៉ា ! » ។ « កូនទៅលេង Abuela ( លោកយាយ ) និង Abuelo ( លោកតា ) ហើយ ! »
ម៉ាម៉ា កំពុងតែបត់កន្សែង ។ « កូនកុំភ្លេចជួយលោកតាលោកយាយណ៎ាកូន » ។ គាត់បានឈប់ហើយទៅឱប ដាមៀន យ៉ាងណែន ។ « ម៉ាក់ដឹងថាកូនទៅព្រះវិហារជាមួយលោកតាលោកយាយ ។ សូមកូនសុខសប្បាយនៅថ្ងៃស្អែកនេះ » ។
ដាមៀន បាននិយាយថា « កូនច្បាស់ជាសប្បាយហើយម៉ាក់ ! » ដាមៀន បានគិតថា កូនចង់ឲ្យម៉ាក់មកជាមួយកូន ។
ដាមៀន ដើរសំដៅទៅចំណតឡានក្រុង ។ ជារៀងរាល់ថ្ងៃសៅរ៍គាត់បានជិះឡានក្រុងពីទីក្រុងរបស់គាត់នៅអេក្វាទ័រ ទៅកាន់ផ្ទះរបស់ Abuela និង Abuelo (លោកយាយលោកតា) ។ គាត់នៅគេងមួយយប់ជាមួយលោកតាលោកយាយ ។ បន្ទាប់មកគាត់បានទៅព្រះវិហារជាមួយលោកតាលោកយាយនៅថ្ងៃស្អែក ។
នៅព្រឹកថ្ងៃអាទិត្យ ដាមៀន បានស្លៀកពាក់ទៅព្រះវិហារ ។ គាត់បានពាក់អាវរបស់គាត់ ។ គាត់បានពាក់ស្បែកជើងរបស់គាត់ ។ បន្ទាប់មកគាត់បានដើរទៅព្រះវិហារជាមួយ Abuela និង Abuelo ។
ដាមៀន ចូលចិត្តទៅព្រះវិហារ ។ គាត់ចូលចិត្តច្រៀងចម្រៀង និងទទួលទានសាក្រាម៉ង់ ។ គាត់ក៏ចូលចិត្តជួបមិត្តភក្តិរបស់គាត់ផងដែរ ។ ប៉ុន្តែគាត់ចង់ឲ្យគ្រួសាររបស់គាត់ផ្សេងទៀតនៅជាមួយគាត់ផងដែរ ។
នៅរសៀលនោះ ដាមៀន Abuela និង Abuelo បានដើរទៅផ្ទះរបស់បងប្រុស និងស៊ីស្ទើរ រ៉ូន ។ ពួកគាត់គ្រោងនឹងធ្វើរាត្រីជួបជុំក្រុមគ្រួសារជាមួយគ្នា ។ Abuela បានយកបង្អែមមួយចានមក ។
មេរៀនថ្ងៃនោះគឺអំពីព្រះយេស៊ូវ ។ ដាមៀន បានផាត់ពណ៌រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទខណៈដែលកំពុងស្តាប់មេរៀន ។ បងប្រុស រ៉ូន បានមានប្រសាសន៍ថា « ព្រះយេស៊ូវញាណដឹងគ្រប់អ្វីៗដែលយើងឆ្លងកាត់ ។ សូម្បីតែនៅពេលយើងមានអារម្មណ៍សោកសៅក្តី » ។
ដាមៀន បានមើលទៅរូបភាពរបស់ព្រះយេស៊ូវ ។ វាបានធ្វើឲ្យគាត់សប្បាយចិត្តដែលព្រះយេស៊ូវញាណដឹងពីអារម្មណ៍របស់គាត់ ។
ក្រោយពីបទចម្រៀងបិទរួចមក Abuela បានមានប្រសាសន៍ថា « ខ្ញុំបានយកបង្អែមមក ។ តើនរណាខ្លះចង់ហូប ? »
ដាមៀន បាននិយាយថា « ខ្ញុំ ! » បង្អែមដែលមានដាក់គ្រីមច្រើន និងផ្អែមបែបនេះជាចំណង់ចំណូរចិត្តរបស់ដាមៀន ! Abuela ធ្វើបង្អែមឆ្ងាញ់ណាស់ ។
បន្ទាប់ពីរាត្រីជួបជុំក្រុមគ្រួសារ Abuela បានទៅឯចំណតឡានក្រុងជាមួយ ដាមៀន ដើម្បីទៅផ្ទះវិញ ។ ដាមៀន បានមើលឈ្ងោកចុះក្រោម ។
Abuela បានសួរថា « តើមានអ្វីមិនស្រួលមែនទេ ? »
ដាមៀន បានចងចិញ្ចើម ។ « ចៅចង់ឲ្យគ្រួសារដទៃទៀតរបស់ចៅមកព្រះវិហារជាមួយចៅ » ។
Abuela បានឆ្លើយថា « តាក៏ចង់ឲ្យពួកគាត់មកដែរ » ។ គាត់បានឱប ដាមៀន ។ « ប៉ុន្តែគ្រួសាររបស់ចៅស្រឡាញ់ចៅណាស់ ។ ហើយលោកយាយ និងលោកតានិងមនុស្សជាច្រើនទៀតក៏ស្រឡាញ់ចៅដែរ ! »
ឡានក្រុងក៏មកដល់ ។ ដាមៀន បានអង្គុយនៅជិតបង្អួច ហើយបានលើកដៃលា Abuela កាលដែលឡានក្រុងបើកចេញទៅ ។
ដាមៀន បានគិតអំពីអ្វីដែល Abuela បានមានប្រសាសន៍ ។ គាត់បានគិតអំពី ម៉ាម៉ា និងបងប្អូនប្រុសស្រីរបស់គាត់ ។ គាត់បានដឹងថាពួកគេស្រឡាញ់គាត់ខ្លាំងណាស់ ។ បន្ទាប់មកគាត់បានគិតអំពីគ្រូបង្រៀនអង្គការបឋមសិក្សារបស់គាត់ ។ និងក្រុមគ្រួសារ រ៉ូន ។ ហើយនិង Abuela និង Abuelo ។ ពួកគេទាំងអស់គ្នាក៏ស្រឡាញ់គាត់ដែរ ។
អ្វីដែលសំខាន់បំផុតនោះ ដាមៀន បានដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវស្រឡាញ់គាត់ ។ ហើយវាធ្វើឲ្យគាត់ពុំមានអារម្មណ៍ឯកោពេកនោះទេ ។