ចម្លើយមកពីសាវក
តើខ្ញុំអាចធ្វើជាអ្នកត្រួសត្រាយដោយរបៀបណា ?
បានដកស្រង់ចេញពី « The Truth of God Shall Go Forth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៨១–៨៤ ។
យើងទាំងអស់គ្នាអាចធ្វើជាអ្នកត្រួសត្រាយ ។
ដើម្បីធ្វើជាអ្នកត្រួសត្រាយ យើងត្រូវតែជឿ ធ្វើការ បម្រើ និងយកឈ្នះលើគ្រាលំបាករបស់យើងដូចជាពួកអ្នកត្រួសត្រាយសម័យដើមបានធ្វើ ។
ពួកអ្នកត្រួសត្រាយត្រូវទុកផ្ទះរបស់ពួកគេចោល ហើយដើរជាច្រើនគីឡូម៉ែត្រ ។
ឧបសគ្គរបស់យើងនៅសម័យនេះខុសគ្នាៗ ។ ប៉ុន្តែយើងក៏អាចធ្វើជាអ្នកត្រួសត្រាយផងដែរ នៅពេលយើងមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ជួយអ្នកដទៃ ទៅព្រះវិហារបរិសុទ្ធ និងធ្វើតាមព្រះអង្គសង្រ្គោះ ។