២០២២
ជម្រាប​សួរ​ពី​ប្រទេស​ជប៉ុន !
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ជម្រាប​សួរ​ពី ប្រទេស​ជប៉ុន !

សូម​ចូលរួម​ជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​រៀនសូត្រ​អំពី​កូនចៅ​របស់​ព្រះ ។

ប្រទេស​ជប៉ុន​គឺជា​ប្រទេស​មួយ​នៅលើ​កោះ​ក្នុង​ទ្វីបអាស៊ីបូព៌ា ។ ប្រទេស​នេះ​មាន​ប្រជាជន​ជាង ១២៦ លាននាក់ ។

ឆ្ងាញ់​ណាស់ !

chopsticks holding sushi roll

ម្ហូប​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ប្រទេសជប៉ុន​គឺ​ស៊ូស៊ី ។ ស៊ូស៊ី​ធ្វើ​ឡើង​ពី​បាយ សារ៉ាយ​សមុទ្រ ត្រី និង​គ្រឿង​ទេស​ដទៃ​ទៀត ។

តើ​ប្អូន​រស់នៅ​ជាមួយ​នរណា ?

girl sitting with grandparents

កុមារ​ប្រជាជន​ជប៉ុន​ជាច្រើន​រស់នៅ​ជាមួយ​ឪពុកម្តាយ និង​ជីដូនជីតា​របស់​ពួកគេ ។

ទិវា​កុមារ

fish-shaped flags

ថ្ងៃទី ៥ ខែ ឧសភា គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏ពិសេស​មួយ​ដែល​ត្រូវ​បាន​ហៅថា ទិវា​កុមារ ។ មនុស្ស​ម្នា​នាំ​គ្នា​ព្យួរ koinobori ( ទង់ជាតិ​ដែល​មាន​រាង​ជា​សត្វត្រី ) ដើម្បី​លើក​តម្លៃ​ដល់​កុមារ និង​ជូនពរ​ពួកគេ​ឲ្យ​មាន​អនាគត​ល្អ ។

តើ​ប្អូនៗ​ផ្តល់​ការគោរព​ដល់​បុព្វការីជន​របស់​ប្អូនៗ​យ៉ាង​ដូចម្តេច ?

boy cleaning gravestone

កុមារា​ម្នាក់​នេះ​កំពុង​សម្អាត​ផ្នូរ​របស់​សមាជិក​គ្រួសារ​របស់​គាត់​ដើម្បី​បង្ហាញ​ការគោរព ។

៣. ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ជប៉ុន

boy standing in front of temple

ប្រទេស​ជប៉ុន​មាន​សមាជិក​សាសនាចក្រ​ចំនួន ១៣០,០០០ នាក់ ។ កុមារា​រូប​នេះ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ សាប៉ូរ៉ូ ។

Page from the January/February 2022 Friend Magazine.

រចនា​រូបភាព ដោយ ខាធី ម៉ាក​ឌី