២០២២
ខារ៉ូលីណា ខិតខំ​ជួយ​អ្នក​ដទៃ
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ខារ៉ូលីណា ខិតខំ​ជួយ​អ្នក​ដទៃ

តើ​ខារ៉ូលីណា​អាច​ជួយ​មិត្តភក្តិ​របស់​នាង​យ៉ាង​ដូចម្តេច ?

girl playing hopscotch with boy who is bald

ខារ៉ូលីណា ខិតខំ​ស្តាប់​គ្រូ​របស​នាង ។ ប៉ុន្តែ​នាង​មិន​អាច​ឈប់​មើល​ទៅ​មិត្តភក្តិ​របស់​នាង​ដែល​មាន​ឈ្មោះ​ថា រ៉ាម៉ន​នោះ​ទេ ។ គាត់​គ្មាន​សក់​ទេ !

សក់​របស់​គាត់​បាន​ជ្រុះ​អស់​មួយ​រយៈ​ហើយ ។ ឥឡូវ​នេះ​គាត់​ក្បាលត្រងោល ។

ខារ៉ូលីណា បាន​ឮ​សំឡេង​នៅ​ពី​ក្រោយ​នាង ។ ស៊ីសា និង​លូអីស កំពុង​តែ​សើច​តិចៗ ។ នាង​សង្ឃឹមថា​ពួកគេ​ទាំងពីរ​នាក់​មិន​សើច​ចំអក​ឲ្យ រ៉ាម៉ន​ទេ ។

អស់​ពេញ​មួយ​ព្រឹក រ៉ាម៉ន បាន​ដើរ​ទម្លាក់​ស្មា​ចុះ ។ គាត់​មិន​បាន​លើក​ដៃ​ទេ ។ គាត់​មិន​សប្បាយ​ចិត្ត​ទេ ។ ខារ៉ូលីណា មាន​ចិត្ត​ចង់​ជួយ​គាត់​ឲ្យ​សប្បាយ​ចិត្ត​ឡើងវិញ ។

នៅទីបំផុត​ក៏​ដល់​ម៉ោង​ចេញ​លេង ។ រ៉ាម៉ន ចេញ​លេង​មុន​គេ ។ នៅពេល ខារ៉ូលីណា ចេញ​មក​លេង​ខាងក្រៅ នាង​រក​មើល​គាត់​គ្រប់ទីកន្លែង​មិនឃើញ ! គាត់​ពុំ​លេង​បាល់​ទេ ។ គាត់​ក៏​ពុំ​ឡើង​បង្គោល​ដែរ ។ ហើយ​គាត់​ក៏​ពុំលេង​លោតម៉ឹក​ជាមួយ​គ្រូ​ដែរ ។

នោះ​គាត់ ! រ៉ាម៉ន កំពុង​ឈរ​នៅ​កែង​ទីធ្លា​មួយ​ជ្រុង ។ ស៊ីសា និង​ល្វីស កំពុង​នៅ​ទីនោះ​ដែរ ។ ខារ៉ូលីណា បាន​ដើរ​ទៅជិត ។

« មើល​ក្បាល​វា​ធំ​ណាស់ ! » ស៊ីសា បាន​ស្រែក​ថា​ឲ្យ ។

ល្វីស បាន​សើច ។ « យើង​នឹង​កោរ​សក់​ដែរ​បើ​មាន​សក់​អាក្រក់​អញ្ចឹង » ។

ដៃ​របស់ រ៉ាម៉ន ក្តាប់​យ៉ាង​ណែន ។ គាត់​មើល​ទៅ​ដូចជា​ចង់​យំ ។

ខារ៉ូលីណា បាន​រត់​សំដៅ​ទៅ រ៉ាម៉ន ។ នាង​បាន​សួរ​ថា « តើ​ឯង​ចង់​លេង​ជា​មួយ​ខ្ញុំ​ទេ ? » នាង​បាន​កាន់​ដៃ​របស់​គាត់ ហើយ​ពួកគេ​បាន​ដើរ​ចេញ​មក​ជាមួយ​គ្នា ។ ពួកគេ​បន្ត​ដើរ​រហូត​ដល់​ពួកគេ​ដើរ​ជិត​ដល់​គ្រូ ។ គ្មាន​នរណា​ចាប់​អារម្មណ៍​ពី​ពួកគេ​នោះ​ទេ ។

« តើ​ឯង​ចង់​លេង​លោត​ម៉ឹក​ទេ ? » ខារ៉ូលីណា បាន​សួរ ។

រ៉ាម៉ន បាន​ងក់ក្បាល ។ គាត់​បាន​គូស​បន្ទាត់​ដីស​នៅលើ​ដី ។

នាង​បានសួរថា « តើ​ឯង​មិន​អី​ទេ​ឬ​អី ? »

រ៉ាម៉ន បាន​ញញឹម រួច​ឆ្លើយ​ថា « ខ្ញុំ​អស់​អី​ហើយ​ឥឡូវ​នេះ ។ ​អរគុណ​ហើយ​ដែល​បាន​ជួយ​ខ្ញុំ » ។

ខារ៉ូលីណា បាន​ញញឹម ។ នាង​រីករាយ​ដែល​នាង​មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ល្មម​ដើម្បី​ជួយ​ដល់​មិត្ត​របស់​នាង !

Page from the January/February 2022 Friend Magazine.

រចនា​រូបភាព ដោយ ហូលី ហ៊ីបបឺត