ជម្រាបសួរមកពី ហ្វីជី !
សូមចូលរួមជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាលដែលពួកគេធ្វើដំណើរជុំវិញពិភពលោកដើម្បីរៀនសូត្រអំពីកូនចៅរបស់ព្រះវរបិតាសួគ៌ ។
ប្រទេសហ្វីជីគឺជាកោះមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ។ ប្រទេសនេះមានកោះជាង ៣៣០ !
អ្នកជួយដែលមានទឹកមុខរីករាយ
ក្មេងប្រុសនៅ ហ្វីជី ម្នាក់នេះជួយសម្អាតនៅព្រះវិហារ ! តើអ្នកជួយដោយរបៀបណា ?
ដាក់ចូលគ្នាទាំងអស់
ជាញឹកញាប់ក្រុមគ្រួសារនេះបរិភោគមើមត្រាវ ដំឡូងមី ឬ ផ្លែឈើនៅតំបន់ត្រូពិច ។ ឆ្ងាញ់ណាស់ !
កីឡា
កីឡាបាល់ឱបមានប្រជាប្រិយភាពណាស់ ។ កីឡានេះគឺជាកីឡាជាតិ !
សត្វជាទីស្រឡាញ់
ហ្វីជី មានរុក្ខជាតិ និងសត្វគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជាអំបូរសត្វទន្សងនេះ ។
ព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាត
ហ្វីជីមានសមាជិកសាសនាចក្រចំនួន ២២,០០០ នាក់ ។ មានព្រះវិហារបរិសុទ្ធនៅ សូវ៉ា ដែលជារាជធានី ។