២០២២
សូម​ជួប​ជាមួយអាលីស មកពី​ប្រទេស​ហ្វីជី
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

សូម​ជួប​ជាមួយអាលីស មកពី​ប្រទេសហ្វ៊ីជី

សូម​ជួប​កុមារ​អង្គការ​បឋម​សិក្សា​ដែល​កំពុង​ជួយ​អ្នក​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
photo of girl holding sign about free clothes

រឿង​លម្អិត​អំពី​អាលីស

រូបភាព
picture of Alice painting

អាយុ ៖ ១០ ឆ្នាំ

មកពី ៖ បាន​កើត​នៅ​ប្រទេស​ចិន ហើយ​ឥឡូវ​នេះ​កំពុង​រស់នៅ​ប្រទេស​ហ្វីជី ។

ភាសា ៖ ភាសាចិន និង​ភាសា​អង់គ្លេស

គោលដៅ និង ​ក្ដីសុបិន ៖ ១). ធ្វើ​ជា​វិចិត្រករ ។ ២). រៀន​ភាសា​អង់គ្លេស​កាន់តែ​ឆាប់​ចេះ​តាមរយៈ​ការអាន​អំពី​ព្រះ​យេស៊ូវ ។

ក្រុម​គ្រួសារ ៖ ប៉ា ម៉ាក់ និង​បងស្រី និង​ប្អូន​ប្រុស

ដៃ​ជំនួយ​របស់​អេលីស

រូបភាព
Alice and her family handing out clothes

ម្តាយ​របស់​អាលីស គឺជា​វេជ្ជបណ្ឌិត ហើយ​ឪពុក​របស់​នាង​ជាអ្នក​បង្ហាត់​មនុស្ស​ឲ្យ​ចេះ​ជួយ​សង្រ្គោះ​បឋម ។ អាលីស និង​ក្រុមគ្រួសារ​របស់​នាង​បាន​បង្កើត​ក្រុម​យុវវ័យ​ស្ម័គ្រចិត្ត​មួយ​ដើម្បី​ជួយ​ប្រជាជន​នៅក្នុង​តំបន់​របស់​ពួកគាត់ ។

ដំបូង ឪពុកម្តាយ​របស់​នាង​បាន​បង្ហាត់​ក្មេង​ជំទង់ៗ​ជាង ១០០ នាក់ ហើយ​ឪពុកម្តាយ​របស់​នាង​ក៏​នៅក្នុង​កម្មវិធី​សង្រ្គោះ​បឋម​ដែរ ។ អាលីស ក៏​បាន​ជួយ​ផងដែរ ។ បន្ទាប់​មក​ក្រុម​នេះ​បាន​ប្រមូល​របស់របរ​ដែល​មាន​ជា​សម្លៀកបំពាក់​សម្រាប់​ជនទ័លក្រ​ជាង ៣,០០០ ។ ពួកគេ​ក៏​ប្រមូល​ស្បែកជើង​ជា​ច្រើន​ផងដែរ ។

ពួក​ប៉ូលិស​នៅក្នុង​មូលដ្ឋាន​មាន​ការស្ងើច​សរសើរ​ចំពោះ​ការងារ​របស់ពួកគេ​ជា​ខ្លាំង ។ ប៉ូលិស​ថែមទាំង​ឲ្យ​តុ​មួយ​ទៅ​ក្រុម​នេះ​នៅ​ឯ​ផ្សារ​ដើម្បី​ជួយ​ពួកគេ​ធ្វើការងារ​នេះ​ឲ្យ​កាន់តែ​បាន​ល្អ​ថែមទៀត​ផង ។

អាលីស និយាយ​ថា « យើង​ជឿ​លើ​ព្រះ ។ ដូច្នេះ​យើង​បម្រើ​មនុស្ស​គ្រប់គ្នា ! »

ចំណង់​ចំណូល​ចិត្ត​របស់អាលីស

រូបភាព
pictures of Alice’s favorites

ទីកន្លែង ៖ មាត់សមុទ្រ

ដំណើររឿង​អំពី​ព្រះ​យេស៊ូវ ៖ នៅពេល​ស្រ្តី​ក្នុង​ចំណោម​ហ្វូង​មនុស្ស​បាន​ទៅ​ពាល់​ព្រះពស្ត្រ​របស់​ទ្រង់ ហើយ​បាន​ជាសះស្បើយ

បទចម្រៀងអង្គការ​បឋមសិក្សា ៖ « ខ្ញុំ​ចង់​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ទំព័រ ៩០ )

អាហារ ៖ មី

ពណ៌ ៖ ពណ៌ស្វាយ

មុខ​វិជ្ជា​នៅ​សាលា ៖ គណិតវិទ្យា

រចនា​រូបភាព​ដោយ អានថូនី លីវីស

បោះពុម្ព