២០២២
កាត​វីរបុរស​នៅក្នុង​ព្រះគម្ពីរ
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


កាត​វីរបុរស​នៅក្នុង​ព្រះគម្ពីរ

សូម​កាត់​ប័ណ្ណ​ចេញ បត់​តាម​បន្ទាត់​ចុច​ៗ ហើយ​បិទ​វា​ឲ្យ​ជាប់ ។

ណូអេ

cut-out card of Noah building ark

« ជាបុរស​សុចរិត និង​ល្អ​ឥតខ្ចោះ » ។

  • លោក​គឺជា​ព្យាការី ។ លោក​បាន​ប្រាប់​ពួក​ទុច្ចរិត​ឲ្យ​ប្រែ​ចិត្ត ។

  • ព្រះ​បាន​ព្រមាន​លោក​ថា​នឹង​មាន​ទឹកជំនន់​កើតឡើង ។

  • លោកបាន​ធ្វើតាម​សេចក្តីណែនាំ​របស់​ព្រះ​ដើម្បី​សង់​សំពៅ​មួយ​ឡើង ។ លោក​បាន​ថែរក្សា​គ្រួសារ​របស់​លោក​ឲ្យ​មាន​សុវត្ថិភាព ។ ក្រុមគ្រួសារ​របស់​លោក​ក៏​ជួយ​សង្រ្គោះ​ដល់​ជីវិត​សត្វ​ជាច្រើន​ផងដែរ !

រេបិកា

cut-out card of Rebekah watering a camel

« ហើយ​នាង​បាន​និយាយ​ថា ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នោះ » ។

  • នាង​បាន​ជួយអ្នកបម្រើ​របស់អ័ប្រាហាំ តាមរយៈ​ការឲ្យ​ទឹក​ទៅ​សត្វអូដ្ឋ​ផឹក ។

  • នាង​មាន​សេចក្តី​ក្លាហាន​ណាស់ ។ នាង​បាន​ចាកចេញ​ពី​ផ្ទះ​របស់​នាង​ទៅ​រៀបការ​ជាមួយ អ៊ីសាក ជា​កូនប្រុស​របស់​អ័ប្រាហាំ ។

  • ពួកគាត់​មាន​កូន​ភ្លោះ​ពីរនាក់​ដែល​មានឈ្មោះថា យ៉ាកុប និង អេសាវ ។

Page from the March 2022 Friend Magazine.

រចនា​រូបភាព​អាឡូនណា ម៉ិលក្រាម