ដំណើររឿងក្នុងព្រះគម្ពីរ
ម៉ូសេ និងនំម៉ាន៉ា
អ្នកអាចអានដំណើររឿងនេះនៅក្នុង និក្ខមនំ ១៦ ។
ម៉ូសេ គឺជាព្យាការី ។ លោកបានដឹកនាំប្រជារាស្រ្តរបស់ព្រះឆ្ពោះទៅកាន់ដែនដីសន្យា ។ ពួកគាត់បានដើរអស់ជាច្រើនថ្ងៃ ។
ប្រជាជនមានសេចក្តីស្រេកឃ្លានណាស់ ។ ពួកគាត់គ្មានអាហារបរិភោគនោះទេ ។ ដូច្នោះព្រះបានប្រទានអាហារពីស្ថានសួគ៌ទៅឲ្យពួកគេ ។ អាហារនោះត្រូវបានហៅថា នំម៉ាន៉ា ។
ប្រជាជនបានទៅរើសនំម៉ាន៉ាដើម្បីបរិភោគជារៀងរាល់ព្រឹក ។ ប៉ុន្តែនំទាំងនោះមិននៅល្អបានមួយយប់នោះទេ ។ ពួកគាត់ត្រូវតែទៅរើសនំបន្ថែមទៀតនៅថ្ងៃស្អែក ។
នំម៉ាន៉ារំឭកយើងពីព្រះយេស៊ូវគ្រីស្ទ ។ ព្រះបានប្រទាននំម៉ាន៉ាដើម្បីសង្រ្គោះដល់ប្រជាជន ។ ទ្រង់ក៏បានបញ្ជូនព្រះយេស៊ូវមកកាន់ផែនដីដើម្បីសង្រ្គោះយើងផងដែរ ។ យើងត្រូវការព្រះយេស៊ូវជារៀងរាល់ថ្ងៃ គឺដូចជាយើងត្រូវការអាហាររាល់ថ្ងៃផងដែរ ។
ខ្ញុំនឹងធ្វើតាមព្រះយេស៊ូវ ។ ទ្រង់បានប្រទានកម្លាំងដល់ខ្ញុំ ហើយជួយខ្ញុំឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់រាល់ថ្ងៃ ។